ការប្រកួតកីឡាបាល់ទះមិត្តភាពវៀតណាម-កម្ពុជា

21:25 | 01/04/2019 (យោងតាម FN, ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - ការប្រកួតកីឡាបាល់ទះមិត្តភាពវៀតណាម-កម្ពុជា បានបើកនាថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ ក្រោមអធិបតីភាពរបស់ ឧត្តមសនីយ៍ឯក ប្រាក់ សិទ្ធិ មេបញ្ជាការរង តំណាងនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលផ្ទៃប្រទេស។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់លោក សុខ រស់ អភិបាលរងខេត្តស្វាយរៀង, ឧត្តមសេនីយ៍ឯក Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ព្រមទាំងលោកស្នងការ ស្នងការរង នាយទាហាន នាយទាហារងរងនៃកងរាជអាវុធហត្ថដែលជាកីឡាករជាច្រើនរូបទៀត។

ការប្រកួតនេះមានចំនួន១២ ក្រុមដែលមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង, ព្រៃវែង, ត្បូងឃ្មុំ, ក្រចេះ, មណ្ឌលគិរី, ស្នងការនគរបាលខេត្តស្វាយរៀង, តំបន់ប្រតិបត្តិការសឹករង ស្វាយរៀង, បញ្ជាការដ្ឋានយោធាខេត្ត Long An, ខេត្ត Tay Ninh, ខេត្ត Binh Phuoc, បញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Long An និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត Tay Ninh។

ការប្រកួតមានរយៈពេលពីរថ្ងៃគឺថ្ងៃទី០១-០២ ខែមេសា ឆ្នាំ២០១៩ ដែលចែកចេញជាពីពូល គឺពួល A និងពូល B ដោយចាញ់ធ្លាក់តែម្តងៗ និងបន្ទាប់មកយកលេខ១ និងលេខ២ ពូលទាំងពីរធ្វើការប្រកួតខ្វែងហើយក្រុមដែលឈ្នះត្រូវប្រកួត ដណ្តើមលេខមួយនិងលេខពីរតែម្តង។

ថ្លែងក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក ប្រាក់ សិទ្ធិ បានឱ្យដឹងថា តាងនាមនាយឧត្តមសេនីយ៍ សៅ សុខា និងក្នុងនាមលោកឧត្តមសេនីយ៍ផ្ទាល់មានសេចក្តីសោមនស្សរីករាយដែលបានចូលរូមក្នុងពិធីបើកការប្រកួតជាលក្ខណៈមិត្តភាពនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ដើម្បីអមអរសាទរពិធីជួបជុំជាមិត្តភាពរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងបញ្ជាការដ្ឋាន យោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម និងការត្រៀមលក្ខណៈទទួលពរជ័យក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

ការប្រកួតបាល់ទះនាពេលនេះ ធ្វើឡើងស្របទៅតាមស្មារតីនៃពិធីសាររវាងក្រសួងការពារជាតិកម្ពុជា និងក្រសួងការជាតិវៀតណាមដែលបានចុះហត្ថលេខានៅទីក្នុងហូជីមិញ និងជាការឆ្លើយតប ទៅតាមកាលកំណត់នៃអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការរវាងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមួយបញ្ជាការដ្ឋានយោធភូមិភាគទី៧ នៃកងទ័ពប្រជាជនវៀតណាម ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នៅរាជធានីភ្នំពេញ ហើយការប្រកួតនេះក៏បង្ហាញពីមិត្តភាពកម្ពុជា-វៀតណាម ក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៥២ ថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ២៤ មិថុនា ១៩៦៧ - ២៤ មិថុនា ២០១៩។

ឧត្តមសេនីយ៍ឯក បានបន្តថា នេះគឺជាព្រិត្តិការថ្មីមួយទៀតជាប្រវត្តិសាស្ត្ររបស់កងយោធពលខេមរភូមិន្ទ ពិសេសរបស់កងរាជអាវុធហត្ថលើវិស័យកីឡាបាល់ទះ ដែលជាប្រភេទកីឡាមាន លក្ខណៈជាក្រុមហើយកំពុងពេញនិយមនៅក្នុង កងកម្លាំងប្រដាប់អាវុធ ក៏ដូចជាជនស៊ីវិល យុវជន យុវនារីនៅក្នុងព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រទេស លើសកលលោក។

ហើយការប្រកួតកីឡានេះគឺជាការជួបជុំរវាងបងប្អូនមិត្តភត្តិសំដៅថែរក្សាសុខភាពដោយក្តីសប្បាយរីករាយផង ហើយក៏ដើម្បីពង្រឹងទំនាក់ទំនងគ្នាជាមិត្តភាព ភាតរភាពឱ្យកាន់តែប្រសើរ ថែមទៀតផង។ លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការរងបានក៏បានថ្លែងអំណរគុណ ចំពោះឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដែលបានអនុញ្ញាតឱ្យប្រារព្ធពិធីនេះឡើង និងសូមថ្លែងអំណរគុណចំពោះប្រតិភូយោធភូមិភាគ៧ ដែលបានអញ្ជើញចូលរួមតាមការណាត់ និងថ្លែងអំណរគុណដល់ក្រុមការងារដែលមានការពាក់ព័ន្ធទាំងអស់ផងដែរ៕

(យោងតាម FN, ប្រែសម្រូលដោយស្រីពេជ្រ)

(យោងតាម FN, ប្រែសម្រូលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន