អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្តេច តេជោ ហ៊ុនសែន

21:44 | 07/12/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - នារសៀលថ្ងៃទី ៧ ខែធ្នូ នៅទីស្នាក់ការគណៈកម្មាធិការមជ្ឈិមបក្សអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញទទួលជួបជាមួយគណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី ដែលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម​លោក Nguyen Phu Trong អញ្ជើញទទួលជួបជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្តេច តេជោ ហ៊ុនសែន (រូបថតៈ TTXVN)

ក្នុងជំនួបនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានមានប្រសាសន៍ថា ប្រទេសយើង​ទាំង​ពី​រ​វៀត​ណាម កម្ពុជា ធ្លាប់មានប្រពៃណីរួមរស់ជាគ្នា និងជាប្រទេសជិតខាង ធ្លាប់​ប្រកៀកស្មាគ្នា តស៊ូប្រយុទ្ធ​ជា​​​មួយគ្នា ដូច្នេះយើងត្រូវតែខិតខំថែរក្សាពូនជ្រំ នូវទំនាក់ទំនងកិច្ច សហប្រតិបត្តិ​ការល្អជាមួយ​គ្នា​​បន្តទៀត ជាពិសេសគឺធ្វើយ៉ាងណាឱ្យមានទំនុកចិត្តគ្នា ទៅវិញ​ទៅមក។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ​​ក៏បាន​ផ្តាំ​​ផ្ញើ​នូវការសួ​រសុ​ខទុក្ខ​ដល់​ព្រះករុណា ព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្ស​ត្រ នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្តេចព្រះ​មហាក្ស​ត្រី នរោត្ដម មុនិនាថ សីហនុ ហើ​យ​បា​ន​ប​ញ្ជា​ក់ថា វៀតណាមរីករាយ នឹងចាំទទួល​ព្រះរាជទស្សន​កិច្ច​រប​ស់ព្រះអង្គ​នៅ​ប្រទេ​សវៀត​ណា​ម នា​ពេ​ល​ខាងមុខនេះ។

ចំណែកសម្តេចតេជោហ៊ុនសែន បានជម្រាបជូនអគ្គលេខាបក្ស ​ប្រធានរដ្ឋ​វៀ​ត​ណាម លោក Nguyen Phu Trong អំពីលទ្ធផល​នៃ​ជំនួប​រវាងសម្តេចតេជោជាមួយ នាយ​ករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។

រូបថតៈ TTXVN

សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែនបានសម្តែងសេចក្តីរីករាយចំពោះការអភិវឌ្ឍទំនាក់ទំនងរវាងភាគីទាំងពីរ រដ្ឋទាំងពីរនិងប្រជាជននៃប្រទេសទាំងពីរវៀតណាមនិងកម្ពុជាក្នុងរយៈពេល ៤០ ឆ្នាំកន្លងមកនេះ ដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសនិមួយៗ ដើម្បីសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់និងពិភពលោក។

សម្តេចក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការជួយឧបត្ថម្ភនិងជំនួយដ៏ថ្លៃថ្លា ទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពដែលប្រ ទេសវៀតណាមបានផ្តល់សម្រាប់កម្ពុជាក្នុងបុព្វហេតុនៃការរំដោះប្រទេសជាតិ ជួយសង្រ្គោះប្រទេសកម្ពុជានិងប្រជាជនកម្ពុជារួចផុតពីរបបប្រល័យពូជសាសន៍មុននេះក៏ដូចជានៅក្នុងការសាងសង់និងការអភិវឌ្ឍន៍នៃប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ។

ជាមួយគ្នានេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong ក៏បានអបអរសាទរជាថ្មីម្តងទៀត ចំ​ពោះ​ជោគជ័យ ដែ​លគណបក្សប្រជាជនកម្ពុជា សម្រេច​បានក្នុងការបោះ ឆ្នោត ដែលសម្តេចតេជោ ហ៊ុន សែ​ន ត្រូវ​បា​ន​ជ្រើសតាំងសារជាថ្មី ជានាយករដ្ឋមន្ត្រី សម្រាប់អាណត្តិទី៦នេះផងដែរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន