រាត្រីសម្តែងវប្បធម៌សិល្បៈកម្ពុជានៅទីក្រុងហូជីមិញ

21:41 | 09/09/2018 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - រាត្រីសម្តែងវប្បធម៌សិល្បៈកម្ពុជាដែលបានរៀបចំឡើងនៅទីក្រុងហូជីមិញ។ កម្មវិធីនេះស្ថិតក្នុងចំណោមសកម្មភាពនៃផ្សារណាត់តាំងពិព័រណ៍ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញឆ្នាំ២០១៨ ជាមួយនឹងគោលដៅជម្រុញកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងកម្ពុជា សំដៅបង្កើតទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវជាតិនិងអន្តរជាតិ។

រាត្រីបានសម្តែងឡើងវិញរូបភាពប្រទេសកម្ពុជានៅវៀតណាម តាមរយៈបទចម្រៀងពោរពញទៅដោយអត្តសញ្ញាណវប្បធម៌ របាំប្រពៃណីដែលបានទទួលស្គាល់ជាបេតិកភណ្ឌ (dantri)

រាត្រីនេះបានសម្តែងឡើងវិញនូវរូបភាពប្រទេសកម្ពុជា តាមរយៈបទចម្រៀង និងក្បូរក្បាច់របាំប្រពៃណីដែលជាបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។ អញ្ជើញចូលរួមនិងថ្លែងមតិក្នុងរាត្រី រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ថោន ខុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់សំណាក់ភាគីវៀតណាមចំពោះការរៀបចំពិធីបើកផ្សារណាត់ទេសចរណ៍អន្តរជាតិនៅទីក្រុងហូជីមិញប្រកបដោយប្រសិទ្ធភាព។

លោកថោងខុនបានបន្តផ្តល់ទិន្នន័យដែលបង្ហាញអំពីការអភិវឌ្ឍរបស់ផ្នែកទេសចរណ៍នៅកម្ពុជានាពេលថ្មីៗនេះ ដោយមានការជំរុញខ្លាំងកិច្ចសហប្រតិបត្តិការទេសចរណ៍ជាមួយវៀតណាម។ តាមនោះ ចាប់ពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ផ្នែកឧស្សាហកម្មគ្មានផ្សែងនៅក្នុងប្រទេសនេះមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ខណៈដែលចំនួនភ្ញៀវទេសចរអន្តរជាតិមកកាន់កម្ពុជាបានកើនឡើង ១២,៧ ភាគរយ។ ប្រជាជនកម្ពុជាបានសម្តែងនូវការរំពឹងទុកថា នៅឆ្នាំ ២០១៨ ចំនួនភ្ញៀវទេសចរនឹងកើនឡើងដល់ ៦,៥ លាននាក់ ហើយដល់ឆ្នាំ ២០២០ ឡើងដល់ ៧ លាននាក់និងដល់ឆ្នាំ២០២៥ឡើងដល់១០លាននាក់តែម្តង។

របាំប្រពៃណីរបស់កម្ពុជា (រូបថតៈ dantri)

ឆ្លើយតបទៅនឹងមនោសញ្ចេតនាពីសំណាក់ភាគីកម្ពុជា លោក La Quoc Khanh អនុប្រធានមន្ទីទេសចរណ៍ទីក្រុងហូជីមិញបានចែករំលែករំលែកថា ប្រសិនបើនៅផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុងហូជីមិញលើកទី១នេះវៀតណាមអនុវត្តតែម្នាក់ឯងទៅចុះ​ ប៉ុន្តែដល់ឆ្នាំទីពីរ មានការរួមសហការពីប្រទេសមិត្តកម្ពុជានិងឡាវនោះ នឹងរួមចំណែកនាំមកភាពទាក់ទាញដល់ភ្ញៀវទេសចរអន្តរជាតិ។

ការធ្វើទេសចរណ៍របស់ទាំងបីនេះបានបង្កើនទាំងទ្រង់ទ្រាយគុណភាព។ យោងតាមការកត់សម្គាល់របស់យើងខ្ញុំគឺ ភ្ញៀវទេសចរបរទេសតែងតែយកចិត្តទុកដាក់ដល់ទួរទេសចរណ៍ដោយមានការតភ្ជាប់ជាមួយឡាវនិងកម្ពុជា ដោយសារតែភាពទាក់ទាញដែលអាចរួមបញ្ចូលជាមួយគ្នាក្នុងទួរទេសចរណ៍នានា”។ នេះបើយោងតាមការចែករំលែករបស់លោក La Quoc Khanh។

រាត្រីវប្បធម៌សិល្បៈកម្ពុជា ជាសកម្មភាពស្ថិតក្នុងក្របខ័ណ្ឌផ្សារណាត់ទេសចរណ៍អន្តរជាតិទីក្រុង ហូជីមិញឆ្នាំ២០១៨ ដែលបានប្រារព្ធឡើងពីថ្ងៃទី៦ដល់ថ្ងៃទី៨កញ្ញាឆ្នាំ២០១៨ នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀតណាម)។ គោលដៅនៃរាត្រីនេះគឺជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត

កសាងជួរកម្មាភិបាលវ័យក្មេងនៃសហភាពបណ្តាអង្គការមិត្តភាពវៀតណាមប្រកបដោយវីរភាពនិងភាពសកម្ម
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
អភិវឌ្ឍន៍ថាមពលនុយក្លេអ៊ែរ៖ ល្បែងប្រឡងប្រជែងធនធានមនុស្សត្រូវតែដើរមុនមួយជំហាន
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន