បង្កើនចំណងសាមគ្គីភាព-មិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរវៀតណាម-កម្ពុជា

11:17 | 21/08/2018 (យោងតាម nhandan.com.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - នាថ្ងៃទី ១៥ ខែសីហា នៅទីក្រុង Phan Thiet ( ខេត្ត Binh Thuan) បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc បានរួមសហការជាមួយតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងនៃកងយោធពលខេមរភូមិន្ទកម្ពុជា រៀបចំជំនួបសំណេះសំណាលក្រោមប្រធានបទ " នាយទាហានវ័យក្មេងបញ្ជាការដ្ឋានយោថាខេត្ត Binh Thuan នៃយោធភូមិភាគទី៧កងទ័ពប្រជាជនវៀតណាមនិងនាយទាហានវ័យក្មេងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង យោធភូមិភាគពិសេសនៃកងយោធពលខេមរភូមិន្ទកម្ពុជា សាមាគ្គីភាព មិត្តភាព រួមដៃកសាងនិងអភិវឌ្ឍន៍”។

ទិដ្ឋភាពនៃជំនួបសំណេះសំណាល (រូបថតៈ nhandan.com.vn)

នេះជាឱកាសដើម្បីនាយនាទាហានវ័យក្មេងនៃប្រទេសទាំងពីរ ជួបប្រាស្រ័យជាមួយគ្នា ផ្លាស់ប្តូរបទពិសោធន៍និងចែករំលែកគំនិតអារម្មណ៍ក៏ដូចជាក្តីប្រាថ្នារបស់ខ្លួនក្នុងការថែរក្សានិងអភិវឌ្ឍន៍ប្រពៃណីសាមគ្គីភាព មិត្តភាព សម្រាប់ការកសាងនិងការពារមាតុប្រ ទេសរបស់ប្រទេសទាំងពីរ ប្រជាជនទាំងពីរវៀតណាម - កម្ពុជា។

នៅឯជំនួបនេះ នាយទាហាននៃប្រទេសទាំងពីរបានសម្តែងនូវមនោសញ្ចេតនាបំណងប្រាថ្នាដ៏ថ្លៃថ្លារបស់ខ្លួនអំពីទំនាក់ទំនងស្និទ្ធស្នាលរវាងរដ្ឋទាំងពីរ កងទ័ពប្រជាជនវៀតណាមជាមួយកងយោធពលខេមរភូមិន្ទកម្ពុជាជាទូទៅនិងរវាងនាយទាហានវ័យក្មេងនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan ជាមួយនាយទាហានវ័យក្មេងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងនិយាយដោយឡែក។

វរៈសេនីយ៍ឯក Phan Cong Ngon មេបញ្ជាការនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និងឧត្តមសេនីយ៍ត្រី នូ សំរិទ្ធ​ មេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង អញ្ជើញជូនផ្កាដល់នាយទាហានវ័យក្មេងដែលចូលរួមថ្លែងមតិក្នុងជំនួបសំណេះសំណាល (រូបថតៈ nhandan.com.vn)

អនុសេនីយ៍ឯក លោក Luong Van Hai ជំនួយការ គណកម្មការឃោសនានិងហ្វឹកហាត់ នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan បានចែករំលែកថា "ជានាយទាហានវ័យក្មេងម្នាក់កំពុងបំពេញភារកិច្ចនៅបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan យើងខ្ញុំគោរពនិងបន្តកសាងចំនងសាមគ្គីភាព មិត្តភាពនិងមេត្រីភាពវាងប្រជាជន កងទ័ពប្រជាជនវៀតណាមនិយាយរួម បញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និយាយដោយឡែក ជាមួយប្រជាជន កងយោធពលខេមរភូមិន្ទកម្ពុជានិងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំង យោធភូមិពិសេស”។

រីឯអនុសេនីត្រី Yeng Kimhan នៅតំបន់ប្រតិបត្តិការសឹករង ខេត្តកំពុងឆ្នាំងនៃកងយោធពលខេមរភូមិន្ទបានចែករំលែកថា “យើងខ្ញុំមិនអាចបំភ្លេចបានឡើយ នូវគុណបំណាចដ៏ធំធេងរបស់លកម្មាភិបាល យុទ្ធជនស្ម័គ្រចិត្តនិងកងទ័ពប្រជាជនវៀតណាមរួមទាំងជំនាញការវៀតណាមដែលបានពលីទាំងសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុតស៊ូរំដោះប្រទេសនិងប្រជាជនកម្ពុជា រួចផុតពីរបបប្រ ល័យពូជសាសន៍ប៉ុលពត។ ក្នុងនាមជានាយទានហានវ័យក្មេងម្នាក់ ខ្ញុំនឹងខិតខំប្រឹងប្រែង រួមជាមួយរដ្ឋអំណាចមូលដ្ឋានគ្រប់ជាន់ថ្នាក់និងប្រជាជនក្នុងខេត្តកំពង់ឆ្នាំង បន្តស្វែងរកព័ត៌មានអំពីកន្លែងបញ្ជុះអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងជំនាញការវៀតណាមដែលពលីកម្មនាគ្រាសង្គ្រាមនៅលើទឹកដីកម្ពុជា ដើម្បីបំពេញតាមកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជានិងវៀតណាមស្តីពីការស្វេងរកនិងធ្វើមាតុភូមិនិវត្សអិដ្ឋធាតុកម្មាភិបាល យុទ្ធជនស្ម័គ្រចិត្តនិងជំនាញការវៀតណាម។ យើងខ្ញុំប្តេជ្ញាបន្តរក្សាចំណងសាមគ្គីភាព មិត្តភាពរវាងកងទ័ពនៃប្រទេសទាំងពីរឲ្យកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ”។

នាយទាហានវ័យក្មេងនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និងតំបន់ប្រតិបត្តិការសឹករងខេត្តកំពង់ឆ្នាំងចូលរួមក្នុងជំនួប (រូបថតៈ nhandan.com.vn)

មតិយោបល់បានថ្លែងក្នុងជំនួបនេះ សុទ្ធតែបានបញ្ជាក់ថា ទំនាក់ទំនងមិត្តភាព សាមគ្គីភាពជាប្រពៃណីរវាងប្រជាជន កងទ័ពទាំងនៃប្រទេសទាំងពីរវៀតណាម - កម្ពុជាត្រូវបានឆ្លងកាត់នូវឧបស័គ្គជាច្រើន។ តាមរយៈនោះ ប្រទេសទាំងពីរតែងតែបានជួយគ្នាទៅវិញទៅដើម្បីបុព្វហេតុឯករាជ្យជាតិ ដើម្បីសិទ្ធិបានរស់នៅក្នុងសេរីភាព សុភមង្គលនិងកសាងប្រទេសជាតិសម្បូររុងរឿង។ នោះជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លែបានរបស់ប្រទេសជាតិទាំងពីរ ដែលជំនាន់ក្រោយៗនេះត្រូវរក្សានិងពូនជ្រុំជានិច្ច។

អញ្ជើញថ្លែងមតិក្នុងពិធី វរៈសេនីយ៍ឯក Pham Van Long, ស្នងការនយោបាយ នៃបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan បានសង្កត់ធ្ងន់ថា ដើម្បីជួយថែរក្សាការពារសាមគ្គីភាពនិងមិត្តភាពរវាងប្រជាជន កងទ័ពប្រជាជន កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានយោធាខេត្ត Binh Thuan និងនាយទាហានតំបន់ប្រតិបត្តិការសឹកខេត្តកំពង់ឆ្នាំង ត្រូវមានការយល់ដឹងនិងរួមគ្នារក្សាស្ថិរភាពនៃទំនាក់ទំនងទ្វេភាគី ការពារនិងពូនជ្រុំ ចំណងមិត្តភាពពិសេស ដើម្បីសន្តិភាព ស្ថិរភាពរបស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែករក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។ កម្មាភិបាលនិងយុទ្ធជនបច្ចប្បន្នក៏ដូចជាថ្ងៃក្រោយ ត្រូវមានចងចាំនូវភារកិច្ចការពារថែរក្សានិងអភិវឌ្ឍន៍ប្រពៃណីសាមគ្គីភាព មិត្តភាពនិងគោរពគ្នាទៅវិញទៅមក រវាងវៀតណាមនិងកម្ពុជា។ នោះមិនត្រឹមតែជាការទទួលខុសត្រូវរបស់យើងចំពោះប្រវត្តិសាស្ត្ររបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ថែមទាំងសម្រាប់ការអភិវឌ្ឍន៏ប្រកបដោយនិរន្តរភាពនិងអនាគតដ៏ភ្លឺរបស់កម្ពុជានិងវៀតណាមផងដែរ៕

(យោងតាម nhandan.com.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម nhandan.com.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

VJCE ជម្រុញការផ្លាស់ប្តូរប្រជាជនវៀតណាម - ជប៉ុន
ទីក្រុង​ Can Tho ស្វែងរកចម្លើយដោះស្រាយដើម្បីឱ្យទេសចរណ៍លោតផ្លោះនៅក្នុងលំហរអភិវឌ្ឍន៍ថ្មី
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ
ជម្រុញការទូតប្រជាជនវៀតណាម - កូរ៉េខាងត្បូង
ខេត្ត Hung Yen ជម្រុញការវិនិយោគព្រមទាំងពាណិជ្ជកម្មនៅឯកូរ៉េខាងត្បូង