យុគសម័យ - ពិធីលបង្ហាញមុខក្លឹបសហគ្រាសវៀតណាមនៅកម្ពុជាត្រូវបានប្រារព្ធឡើងដោយមានវត្តមានរបស់ឯកអគ្គរដ្ឋទូត វៀតណាមប្រចាំនៅកម្ពុជាលោក Vu Quang Minh តំណាងគណៈកម្មាធិការរដ្ឋទទួលបន្ទុកជនវៀតណាមនៅឯបរទេស តំណាងសមាគមមិត្តភាពវៀតណាម - កម្ពុជា រួមទាំងសហគ្រិនជាង ១០០ នាក់ តំណាងឱ្យសហគ្រាសដែលបានចុះបញ្ជីចូលរួមក្នុងក្លឹបផងដែរ។
ទិដ្ឋភាពនៃពិធីបង្កើតក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា (រូបថតៈ VOV5)
ក្លឹបសហគ្រាសវៀតណាមនៅកម្ពុជាត្រូវបានបង្កើតឡើងតាមគំនិតផ្តូចផ្តើមនិងតម្រូវការជាក់ស្តែង ជាមួយបំណងប្រាថ្នា ប្រមូលផ្តុំនូវភាពរឹងមាំនិងធនធានមនុស្សពី សហគមន៍សហគ្រាសវៀតណាមនៅកម្ពុជា ដើម្បីឱ្យសហគ្រាសទាំងអស់អាចសហការនិងគាំទ្រគ្នាទៅ វិញទៅមកក្នុងការអភិវឌ្ឍ។ ចាប់តាំងពីថ្ងៃចាប់បដិសន្ធិមក ក្លឹបសហគ្រាសវៀតណាមនៅកម្ពុជាបានទាក់ទាញការចូលរួមពីសហគ្រាស វៀតណាមជាង ១០០ ដែលមកវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា។ សមាសភាពនៃក្លឹបនេះមានទាំងសហគ្រាសធុនតូចនិងមធ្យមដែលបានប្រតិបត្តិការក្នុងវិស័យផ្សេងៗគ្នា ដូចជាវិនិយោគទុន ធ្វើអាជីវកម្ម និងសេវាកម្មជាដើម។
លោក Nguyen Thanh Dung នាយកសាខាធនាគារកសិកម្មនិងអភិវឌ្ឍន៍ជនបទវៀតណាមនៅកម្ពុជានិងជាប្រធានក្លឹបសហគ្រាស វៀតណាមនៅកម្ពុជាបានលើកឡើងថា៖ “ក្លឹបសហគ្រាសវៀតណាមនៅកម្ពុជាបានដំណើរការដោយគោលការណ៍និងគោលដៅគឺដើម្បីប្រមូលប្រភពធនធានអតិបរមា ពង្រីកប្រៀបខ្លាំងរបស់សមាជិកនៅក្នុងបរិយាកាសព័ត៌មាន ការចែករំលែកបទពិសោធន៍ ការតភ្ជាប់ ការគាំទ្រ និងការជួយគ្នាទៅវិញទៅមក ជាពិសេសមានការទំនាក់ទំនងជាមួយស្ថានទូតវៀតណាមនៅកម្ពុជាក្នុងសកម្មភាពផលិតកម្មនិងអាជីវកម្មរបស់សហគ្រាសដែលកំពុងវិនិយោគនៅកម្ពុជា”។
សមាជិកគណៈអធិបតីនៃក្លឹបសមាគមសហគ្រាសវៀតណាមនៅកម្ពុជា (រូបថតៈ VOV5)
អញ្ជើញថ្លែងមតិក្នុងពិធី ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh បានលើកត្រដែតនូវតួនាទីរបស់ សហគមន៍សហគ្រាសវៀតណាមនៅកម្ពុជា ដែលបានរួមចំណែកសំខាន់ក្នុងកិច្ចការកសាងប្រទេសជាតិ និងរួមវិភាគទានទៅក្នុងការអភិវឌ្ឍប្រកបដោយវិបុលភាពរបស់ប្រទេសមិត្តកម្ពុជា ក៏ដូចជារឹតចំណងមិត្តភាព សាមគ្គីភាពនៃប្រទេសទាំងពីរឲ្យកាន់តែរឹងមាំជា និច្ច។ ឯកអគ្គរដ្ឋទូ លោក Vu Quang Minh បានលើកឡើងថា៖ “នេះគឺជាកិច្ចខិតខំប្រឹងប្រែងដោយឥតហត់នឿយរបស់សមាជិកគណៈកម្មាធិការបម្រុង គណៈចាត់ថែង និងអ្នកតំណាងសហគ្រាស ដោយបំណងប្រាថ្នា លើកកំពស់ឋានៈរបស់សហគ្រាសវៀតណាមនៅក្នុងព្រះរាជាណាចក្រកម្ពុជាតែម្តង។ ខ្ញុំសង្ឃឹមថា កិច្ចសហប្រតិបត្តិការទៅវិញទៅមកនេះនឹងទទួលបានជោគជ័យយ៉ាងត្រចះត្រចងនាពេលអនាគត”។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក Vu Quang Minh (ខាងឆ្វេងដៃ)អញ្ជើញជូនផ្កាអបអរសាទរប្រធានក្លឹប (រូបថតៈ VOV5)
ការចាប់បដិសន្ធិរបស់ក្លឹបសហគ្រាសវៀតណាមនៅកម្ពុជា បានបង្កើតឡើងនូវលំហរួម ឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ដែលអាច ជួយឧបត្ថម្ភផងនិងចែករំលែកព័ត៌មានឲ្យសហគ្រាស សហគ្រាសដែលកំពុងមានការផ្តួចផ្តើមគំនិតបើលទូលាយអាជីវកម្មឲ្យបានជ្រាបអំពីទីផ្សារកម្ពូជាផងដែរ។
ជាមួយនឹងគោលការណ៍និងគោលដៅដែលបានដាក់ចេញក្លឹបនិងសហគមន៍សហគ្រាសវៀតណាមនៅកម្ពុជា ក្នុងពេលខាងមុខនេះ នឹងរួមចំណែកជាវិជ្ជមានដល់ការអភិវឌ្ឍនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម - កម្ពុជា៕
(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)
មតិពីមិត្តអ្នកអាន