យុគសម័យ - នាព្រឹកថ្ងៃទី ៦ ខែមេសា នៅទីក្រុងហាណូយលោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO) បានប្រគល់កញ្ចប់ទឹកប្រាក់ចំនួន ៣០ លានដុងដល់គណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមដើម្បីជួយឧបត្ថម្ភគាំទ្រក្នុងការបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ (COVID-19)។
ទិដ្ឋភាពនៃពិធីនេះ
ដើម្បីឆ្លើយតបនឹងការអំពាវនាវមហាជនទាំងមូលរួមគ្នាបង្ការនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ របស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក Nguyen Phu Trong រួមទាំងការបំផុសចលាន “ប្រជាជនទាំងមូលគាំទ្រការការពារនិងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩” របស់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមនោះ ក្នុងរយៈពេលខ្លី VUFO បានរៃអង្គាសបានប្រាក់ចំនួន ៣០ លានដុងដើម្បីបរិច្ចាគដល់គណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាម ក្នុងការការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩។
ក្នុងពិធីទទួលទឹកប្រាក់ឧបត្ថម្ភពី VUFO អនុប្រធានគណៈកម្មាធិការមជ្ឈឹមរណសិរ្សមាតុភូមិវៀតណាមលោក Nguyen Huu Dung បានថ្លែងអំណរគុណចំពោះបុគ្គលិក VUFO ដែលបានចូលរួមដៃជាមួយជនរួមជាតិក្នុងការជួយឧបត្ថម្ភប្រទេសជាតិក្នុងការទប់ស្កាត់នឹងជំងឺឆ្លងដ៏គ្រោះថ្នាក់នេះ ព្រមទាំងប្តេជ្ញាថាកញ្ចប់ទឹកប្រាក់ទាំងនេះនឹងត្រូវបានប្រើសម្រាប់គោលបំណងត្រឹមត្រូវនិងទាន់ពេលវេលាដើម្បីចូលរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងនេះតែម្តង។
ទិដ្ឋភាពនៃពិធីនេះ
តាងនាម VUFO លោកស្រី Nguyen Phuong Nga បានមានប្រសាសន៍ថា ឆ្លើយតបទៅនឹងការអំពាវនាវរបស់ប្រជាជនទាំងមូលឱ្យចូលរួមសហការគ្នា ការពារ និងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ នោះ VUFO បានបំផុសចលនាជួយឧបត្ថម្ភគាំទ្រដល់កម្មាភិបាលនិងបុគ្គលិកក្នុងស្ថាប័ន ហើយ VUFO បានរៃអង្គាសបានទឹកប្រាក់បានចំនួន ៣០ លានដុងដើម្បីបរិច្ចាគគាំទ្រក្នុងការការពារនិងទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ផងដែរ។
លោកស្រី Nguyen Phuong Nga ក៏បានចែករំលែកផងដែរថា ក្រៅពីការបរិច្ចាគនេះ សមាជិក VUFO ជាច្រើនរូបក៏កំពុងមានសកម្មភាពដ៏មានអត្ថន័យនិងជាក់ស្តែង ដើម្បីបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដូចជាការប្រគល់ជូនម៉ាស់វេជ្ជសាស្រ្ត ទឹកលាងដៃកំចាត់មេរោគជាដើម តាមរយៈស្ថានទូតនិងសមាគមមិត្តភាពនានាប្រចាំនៅវៀតណាម ទៅកាន់ប្រទេសដមិត្តទាំងនេះផងដែរ៕
(បកប្រែដោយ ហេងវុធ្ធី)
(ប្រភពព័ត៌មាន: thoidai.com.vn)


មតិពីមិត្តអ្នកអាន