ស្តូបមិត្តភាពកម្ពុជា-វៀតណាម ១កន្លែង រួមជាមួយនិងសមិទ្ធផលមួយចំនួនទៀត ស្ថិតនៅក្រុងកំពង់ចាម ខេត្តកំពង់ចាម ត្រូវបានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាព លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅព្រឹកថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២០ នេះ ។ ពិធីនោះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ញ៉ែម វ៉ាលី អនុប្រធានអចិន្ត្រៃយ៍ និងជាអគ្គលេខាធិការ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា លោកវរៈសេនីយ៍ឯក ងៀន ថាញ់ជីញ ប្រធានសេនានុព័ន្ធយោធា វៀតណាម ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម និងលោកជំទាវ ព្រមទាំង អាជ្ញាធរមូលដ្ឋាន តំណាងប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស យ៉ាងច្រើនកុះករ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីកម្ពុជា (រូបថត៖ dap-news.com)
បនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច លោកស្រី គតិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងប្រាប់ឲ្យ អាជ្ញាធរខេត្តកំពង់ចាម បន្តថែទាំសួនច្បារ សោភ័ណភាពនៅក្នុងក្រុងកំពង់ចាម ដើម្បីទាក់ទាញបង្កើនភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកំសាន្ត ឲ្យកាន់តែច្រើនថែមទៀត ។លោកស្រី គតិសង្គហបណ្ឌិត បានលើកឡើងដូច្នេះ នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ ២០២០ ក្នុងពិធីសម្ពោធស្តូបមិត្តភាពកម្ពុជាវៀតណាម ស្ថិតនៅក្នុងក្រុងកំពង់ ចាម ខេត្តកំពង់ចាម ។ លោកស្រី គតិសង្គហបណ្ឌិតបានថ្លែងបន្តថា ខេត្តកំពង់ចាមទទួលបានសមិទ្ធផលថ្មីៗថែមទៀតដែលជាការលើកមុខលើកមុខមាត់ខេត្តឱ្យកាន់តែស្រស់ស្អាត មួយកម្រិតទៀត។ទន្ទឹមនេះ លោកស្រី សូមឱ្យអាជ្ញាធរគ្រប់លំដាកប់ថ្នាក់ បងប្អូនប្រជាព លរដ្ឋ ចូលរួមការពារសមិទ្ធផលទាំងនេះឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែងជាប្រ យោជន៍របស់ខេត្ត របស់បងប្អូនទាំងអស់ គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ជា ពិសេសសួនច្បារតាមមាត់ទន្លេ និងរម្មណីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិរបស់ខេត្ត ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកើនឡើង និងនាំឱ្យជីវភាពប្រជាពលរដ្ឋមូលដ្ឋានក៏កាន់តែធូរធារ មានសុភមង្គល និងភាពសុខដុមរមនាកាន់តែប្រសើរ។
អភិបាលខេត្តកំពង់ចាម លោកអ៊ុន ចាន់ដា បានថ្លែងថា សំណង់ស្តូបនិង សួនច្បារលម្អ ដែលបានសាងសង់រួចហើយនេះ ក៏កំពុងបានចូលរួមលើកកំពស់សោភ័ណ ភាព និង មុខមាត់នៃទីក្រុងកំពង់ចាម ឲ្យក្លាយជាទីក្រុងដ៏ស្រស់ស្អាត សក្តិសមនឹងចំណាត់ថ្នាក់ រំដួល៣ទង ដែលទីក្រុងនេះទទួលបានកន្លងមក ។ ម្យ៉ាងទៀត នៅពេលសួនច្បារ ត្រូវបានសាងសង់រួចរាល់ជាស្ថាពរនៅពេលដ៏ខ្លីខាងនេះ វានឹងធ្វើឲ្យសោភ័ណភាពនៃខេត្ត កាន់តែស្រស់ស្អាត ពិសេសគឺចូលរួម ក្នុងការលើកកំពស់សោភ័ណភាព របស់ទីក្រុងកំពង់ចាមទាំងមូលតែម្តង
ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផលមួយចំនួនទៀត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម (រូបថត៖dap-news.com)
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាល ខេត្តកំពង់ចាម បានធ្វើរបាយការណ៍បញ្ជាក់ថា ស្ដូបមិត្តភាពកម្ពុជា វៀតណាម ខេត្តកំពង់ចាម នេះ ផ្ដើមកសាងឡើងតាំងពីឆ្នាំ២០១៦ និងបានបញ្ចប់នៅពាក់កណ្ដាលឆ្នាំ២០១៧ នៅលើទីធ្លាបណ្ដោយដងទន្លេមេគង្គ ក្រុងកំពង់ចាម និងបន្តកសាងសង់សួនច្បារលម្អ រហូតដល់ឆ្នាំ២០១៩ ក្រោមការឧបត្ថម្ភថវិកាសាងសង់ទាំងស្រុង ដោយភាគីវៀតណាម តាមរយៈ ក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍមាតុភូមិកម្ពុជា ។ ស្ដូបនេះ គឺជានិម្មិតរូប នៃការរំលឹកគុណ ចំពោះ ការធ្វើពលីកម្មអាយុជីវិត របស់វីរៈយុទ្ធជនស្ម័គ្រចិត្តវៀតណាម ជាពិសេស រំលឹកពីគុណូបការៈ ដ៏ថ្លៃថ្លា របស់វីរៈយុទ្ធជនស្ម័គ្រចិត្តវៀតណាម ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ក្នុងបុព្វហេតុរំដោះប្រទេសកម្ពុជា ឲ្យរួចចាកផុតពី របបប្រល័យពូជសាសន៍ ប៉ុល ពត និងជាការបញ្ជាក់ អំពីចំណងសាមគ្គីភាព មិត្តភាព ជាអមតៈ រវាងប្រជាជន នៃប្រទេសទាំង ២ ផងដែរ ។ បន្ថែមលើខ្លឹមសារខាងលើ សំណង់ស្ដូប និងសួនច្បារលម្អ ដែលសាងសង់រួចរាល់នោះ ក៏កំពុងបានចូលចំណែក លើកកម្ពស់សោភ័ណ្ឌភាព និងមុខមាត់ នៃទីក្រុងកំពង់ចាម ឲ្យក្លាយទៅជាទីក្រុងដ៏ស្រស់ស្អាត ចំណាត់ថ្នាក់រំដួល ៣ទង ដែលក្រុងបានទទួល នាពេលកន្លងមក ផងដែរ ។
ស្តូបមិត្តភាពកម្ពុជា-វៀតណាម និងសមិទ្ធផលមួយចំនួនទៀត នៅក្រុងកំពង់ចាម ខេត្តកំពង់ចាម (រូបថត៖ kampongcham.info )
ថ្លែងនាឱកាសនោះ ក្នុងនាមសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន និងក្នុងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំខេត្តកំពង់ចាម ព្រមទាំង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានរួមសាមគ្គីគ្នាយ៉ាងសកម្មអភិវឌ្ឍន៍ខេត្ត ឱ្យមានការរីកចម្រើន មានសន្ដិសុខសុវត្ថភាពល្អ ធ្វើឱ្យជីវភាព របស់ប្រជាពលរដ្ឋយើង កាន់តែប្រសើរឡើងឥតឈប់ឈរ ។ លោកជំទាវកិត្តិសង្គហបណ្ឌិត លើកឡើងថា នៅក្នុងសុន្ទរកថា របស់សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងអំពីការចងចាំជានិច្ច នូវគុណូបការៈដ៏ឧត្តុង្គឧត្តម របស់កម្មាភិបាល យុទ្ធជន យុទ្ធនារី អ្នកសេ្នហាជាតិដ៏ច្រើនឥតគណនា និងយុទ្ធជននៃកងទ័ពស្ម័គ្រចិត្ត វៀតណាម ដែលបានប្រយុទ្ធ ធ្វើពលិកម្មយ៉ាងអង់អាច ដើម្បី រំដោះប្រជាជនកម្ពុជា ពីរបបប្រល័យពូជសាសន៍ និងការពារ ការរស់ឡើងវិញ របស់ប្រជាជន ។យ៉ាងណាម៉ិញ កម្មវិធីថ្ងៃនេះ អាចប្រារព្ធទៅបាន ដោយសារប្រទេសកម្ពុជា ទទួលបានសន្តិភាពពេញលេញ ក្រោយពីចាកផុតពីសង្គ្រាម និងវិនាសកម្ម ដោយរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ យើងពិតជានៅចងចាំគ្មានថ្ងៃភ្លេចបាន នូវការឈឺចាប់ ព្រាត់ប្រាស់គ្រួសារបងប្អូន ការសម្លាប់រង្គាលរបស់ ប៉ុល ពត ក្នុងរបបខ្មៅងងិត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ដែលពេលនោះប្រជាពលរដ្ឋត្រូវបានសម្លាប់ រស់នៅដូចសត្វធាតុ និងទទួលរងទារុណកម្មយ៉ាងធ្ងន់ធ្ងរ ។ សេរីភាពត្រូវលុបបំបាត់មនោសញ្ចេតនា ត្រូវកាត់ផ្ដាច់ជំនឿសាសនាត្រូវបិទជិត គម្ពីរធម៌អាថ៌ ត្រូវបំផ្លាញខ្ទេច ព្រះវិហារត្រូវបិទទ្វារ និងក្លាយជាមន្ទីរឃុំឃាំង និងជាកន្លែង សម្រាប់ចិញ្ចឹមសត្វ ។ល។
ទិដ្ឋភាពនៃពិធីសម្ពោធស្តូបមិត្តភាព (រូបថត៖ kampongcham.info )
ដោយឡែក ខណៈដែលថ្ងៃនេះ ខេត្តកំពង់ចាម ទទួលបានសមិទ្ធផលថ្មីៗថែមទៀត ដែលជាការលើកមុខលើកមុខមាត់ខេត្ត ឱ្យកាន់តែស្រស់ស្អាត មួយកម្រិតទៀត លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានស្នើឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បងប្អូនប្រជាពលរដ្ឋ ចូលរួមការពារសមិទ្ធផលទាំងនេះ ឱ្យបានស្ថិតស្ថេរ គង់វង្ស យូរអង្វែង ជាប្រយោជន៍របស់ខេត្ត និងជារបស់បងប្អូនទាំងអស់គ្នា ចូលរួមការពារបរិស្ថានឱ្យបានល្អ ទាំងបរិស្ថាន ជាពិសេស សួនច្បារតាមមាត់ទន្លេ និងរម្មណីយដ្ឋានប្រវត្តិសាស្រ្ត និងធម្មជាតិរបស់ខេត្ត ដើម្បី ទាក់ទាញភ្ញៀវទេសចរណ៍ឱ្យកើនឡើង និងនាំឱ្យជីវភាពប្រជាពលរដ្ឋមូលដ្ឋាន ក៏កាន់តែធូរធារ មានសុភមង្គល និងភាពសុខដុមរមនា កាន់តែប្រសើរ ផងដែរ ៕
(សរុបដោយ ហេង វុធ្ធី)




មតិពីមិត្តអ្នកអាន