កាសែតអាមេរិក៖ ការដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការ

17:01 | 24/03/2021

យុគសម័យ - កាលពីថ្ងៃទី ៨ ខែមករា កាសែត Inside Trade មានអត្ថបទមួយដែលមានចំណងជើងថា“ សហរដ្ឋអាមេរិកនិងវៀតណាមកំពុងធ្វើការយ៉ាងជិតស្និទ្ធដើម្បីចៀសវាងការដាក់ពន្ធពីការស៊ើបអង្កេតលេខ ៣០១” ។

កាសែតអាមេរិក៖ ការដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការ

នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មានវៀតណាមនៅវ៉ាស៊ីនតោនបានឲ្យដឹងថា អត្ថបទនេះបានសង្កត់ធ្ងន់ថា ភាគីទាំងពីរកំពុងសហការយ៉ាងជិតស្និទ្ធដើម្បីដោះស្រាយបញ្ហាពាណិជ្ជកម្មតាមរយៈការពិគ្រោះយោបល់និងកិច្ចសហប្រតិបត្តិការ។ ពោលគឺ នាពេលថ្មីៗនេះ ភាគីទាំងពីរបានជួបសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់ដោយទទួលបានលទ្ធផលវិជ្ជមាន។ តាមនោះ ការវាយពន្ធមិនមែនជាជម្រើសល្អសម្រាប់ទាំងវៀតណាមនិងអាមេរិកទេ ដ៏ដូចជាសម្រាប់ទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរនោះឡើយ។

ទាក់ទងនឹងដំណើរការស៊ើបអង្កេតនេះ Inside Trade បានឲ្យដឹងថា បន្ទាប់ពីបើកសវនាការជាសាធារណៈចំនួន ២ លើកកាលពីសប្តាហ៍មុន ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានបន្តអនុញ្ញាតឱ្យភាគីនានាធ្វើការបញ្ចេញមតិរបស់ខ្លួន បន្ទាប់ពីសវនាការ តាមកាលបរិច្ឆេទទថ្ងៃ ៧ មករា។ ទាក់ទងនឹងនិតិវិធីបន្ទាប់ Inside Trade បានពិនិត្យថា ការិយាល័យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកមានពេលតិចជាង ២ សប្តាហ៍ គិតចាប់ពីពេលនេះរហូតដល់ពិធីស្បថឡើងកាន់ដំណែងរបស់លោកប្រធានាធិបតីថ្មីនៅថ្ងៃទី ២០ ខែមករា ដើម្បីបញ្ចប់ដំណើរការស៊ើបអង្កេត ហេតុដូច្នេះ តំណាងពាណិជ្ជកម្មអាមេរិកនឹងត្រូវរៀបចំផែនការសកម្មភាពដើម្បីដាក់ជូនប្រធានាធិបតីនិងបើកសវនាការជាសាធារណៈបន្ទាប់ជាមួយនឹងផែនការដែលបានដាក់ចេញនោះ។

Inside Trade ក៏បានដកស្រង់ព័ត៌មានដែលបានផ្លាស់ប្តូរនៅក្នុងកិច្ចប្រជុំតាមអ៊ិនធឺរណែតនៅថ្ងៃទី ៧ មករា នៃសមាគមពាណិជ្ជកម្មអន្តរជាតិវ៉ាស៊ីនតោន។ ដូច្នោះហើយ ប្រធានការិយាល័យមេធាវី Schagrin ក៏បាននិយាយផងដែរថា ទំនងជាការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកនឹងមានការសន្និដ្ឋានបញ្ចប់ការស៊ើបអង្កេតប៉ុណ្ណោះដោយមិនណែនាំវិធានការពន្ធ ហើយសកម្មភាពបន្ទាប់នឹងធ្វើឡើងដោយប្រធានការិយាល័យតំណាងពាណិជ្ជកម្មអាមេរិកថ្មី គឺ Katherine Tai ផ្តល់អនុសាសន៍ជូនដល់ប្រធានាធិបតី អាមេរិក Joe Biden ផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក
ជម្រុញទំនាក់ទំនងមិត្តភាពប្រពៃណីវៀតណាម - ប៉ាឡេស្ទីនឆ្លងតាមការទូតប្រជាជន
វៀតណាមឈរលេខរៀងទី ៥ នៅឯការប្រឡងអូឡាំពិកគណិតវិទ្យាអន្តរជាតិ ២០២៦
បង្កើនការសម្របសម្រួលគ្រប់គ្រងជនបរទេសចូលចេញប្រទេសព្រមទាំងស្នាក់នៅក្នុងឯវៀតណាម

អានច្រើនបំផុត

កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
វៀតណាមស្ថិតក្នុងក្រុម ៥ ប្រទេសឈានមុខគេក្នុងវដ្តកំណើនសេដ្ឋកិច្ចថ្មីរបស់អាស៊ាន