អនុវត្តតាមការណែនាំរបស់ក្រសួងការបរទេស ស្ថាប័នបេសកកម្មតំណាងវៀតណាមប្រចាំនៅអ៊ីរ៉ង់និងកូរ៉េខាងត្បូង នឹងបន្តឃ្លាំមើលករណីនេះយ៉ាងដិតដល់និងត្រៀមចាត់វិធានការចាំបាច់ដើម្បីការពារពលរដ្ឋការពារសិទ្ធិនិងផលប្រយោជន៍នៃសមាជិកនាវិកវៀតណាមផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang
នាថ្ងៃទី ៥ ខែមករា ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំពីការដែលអ៊ីរ៉ង់បានចាប់ខ្លួននាវា Hankuk Chemi របស់កូរ៉េខាងត្បូង ដែលនៅលើនាវាមានកម្មករនាវាជាជនជាតិវៀតណាម អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោកស្រី Le Thi Thu Hang បានឲ្យដឹងថា ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រសួងការបរទេសវៀតណាម បានទាក់ទងទៅកាន់ស្ថានទូតកូរ៉េខាងត្បូងនិងស្ថានទូតអ៊ីរ៉ង់ប្រចាំនៅទីក្រុងហាណូយ។ ទន្ទឹមនឹងនេះដែរ ស្ថាប័នបេសកកម្មតំណាងវៀតណាមប្រចាំនៅកូរ៉េខាងត្បូងនិងអ៊ីរ៉ង់ ក៏បានពិភាក្សាយ៉ាងសកម្មជាមួយអាជ្ញាធរប្រទេសសាមីខ្លួន និងក្រុមហ៊ុនម្ចាស់នាវា Hankuk Chemi ដើម្បីផ្ទៀងផ្ទាត់ព័ត៌មាន និងធានាសុវត្ថិភាពដល់កម្មករនាវាវវៀផតណាមទាំងអស់ព្រមទាំងស្នើឱ្យដោះស្រាយករណីនេះឱ្យបានឆាប់ៗផងដែរ។
ក្រសួងការបរទេសក៏បានទាក់ទងជាមួយក្រសួងការងារ - យុទ្ធជនពិការនិងសង្គមកិច្ច និងក្រសួងគមនាគមន៍-ដឹកជញ្ជូនវៀតណាម ដើម្បីបញ្ជាក់ពីអត្តសញ្ញាណសមាជិកក្រុមគ្រួសាររបស់កម្មករនាវានេះ ដោយស្នើក្រុមហ៊ុននេះត្រូវធានាសិទ្ធិនិងផលប្រយោជន៍របស់ពលករវៀតណាមនៅឯប្រទេសផងដែរ៕
អនុវត្តតាមការណែនាំរបស់ក្រសួងការបរទេស ស្ថាប័នបេសកកម្មតំណាងវៀតណាមប្រចាំនៅអ៊ីរ៉ង់និងកូរ៉េខាងត្បូង នឹងបន្តឃ្លាំមើលករណីនេះយ៉ាងដិតដល់និងត្រៀមចាត់វិធានការចាំបាច់ដើម្បីការពារពលរដ្ឋការពារសិទ្ធិនិងផលប្រយោជន៍នៃសមាជិកនាវិកវៀតណាមផងដែរ។
(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន