វៀតណាមកំណត់ទីតាំងនិងលើកស្ទួយពាណិជ្ជសញ្ញារបស់ខ្លួនក្នុងនិន្នាការសមាហរណកម្ម

20:44 | 31/12/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នៅក្នុងសិក្ខាសាលានោះ អង្គសិក្ខាសាលាទាំងអស់បានលើកឡើងថា៖ ក្នុងបរិបទធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើនបាននិងកំពុងចូលជាធរមាន ព្រមទាំងរួមដំណើរជាមួយការផ្លាស់ប្តូរថ្មីនូវគោលនយោបាយនៃកម្មវិធីពាណិជ្ជសញ្ញាជាតិរបស់វៀតណាម នឹងបង្កើតការអភិវឌ្ឍថ្មីសំរាប់កម្មវិធីផងដែរ។

វៀតណាមកំណត់ទីតាំងនិងលើកស្ទួយពាណិជ្ជសញ្ញារបស់ខ្លួនក្នុងនិន្នាការសមាហរណកម្ម

នាថ្ងៃទី ២៩ ខែធ្នូ នៅទីក្រុងហាណូយនាយកដ្ឋានជំរុញពាណិជ្ជកម្មនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម សហការជាមួយសមាគមសហគ្រាសធុនតូចនិងមធ្យមទីក្រុងហាណូយ បានប្រារព្ធធ្វើឡើងសិក្ខាសាលាស្តីពីពាណិជ្ជសញ្ញាជាតិវៀតណាមឆ្នាំ ២០២០ ក្រោមប្រធានបទ “ ម៉ាក់យីហោវៀតណាម - កំណត់ទីតាំងនិងលើកស្ទួយពាណិជ្ជសញ្ញាវៀតណាមក្នុងនិន្នាការសមាហរណកម្ម” ។

នៅក្នុងសិក្ខាសាលានោះ អង្គសិក្ខាសាលាទាំងអស់បានលើកឡើងថា៖ ក្នុងបរិបទធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជំនាន់ថ្មីជាច្រើនបាននិងកំពុងចូលជាធរមាន ព្រមទាំងរួមដំណើរជាមួយការផ្លាស់ប្តូរថ្មីនូវគោលនយោបាយនៃកម្មវិធីពាណិជ្ជសញ្ញាជាតិរបស់វៀតណាម នឹងបង្កើតការអភិវឌ្ឍថ្មីសំរាប់កម្មវិធីផងដែរ។ ដោយហេតុនេះ រូបភាពនិងម៉ាក់យីហោរបស់វៀតណាមកាន់តែរឹងមាំនិងខ្លាំងក្លាឡើង ដើម្បីទទួលតួនាទីដ៏ខ្ពស់នៅលើទីផ្សារអន្តរជាតិ។ លោក Vu Ba Phu ប្រធាននាយកដ្ឋានជំរុញពាណិជ្ជកម្មបានមានប្រសាសន៍ថា៖

«នាពេលថ្មីៗនេះ Brand Finance បានកំណត់តម្លៃនិងផ្សាយរបាយការណ៍ស្តីពីលទ្ធផលកំណត់តម្លៃម៉ាកយីហោរបស់ប្រទេសនានានៅលើពិភពលោក ហើយប្រទេសវៀតណាមបានកើនឡើងថ្នាក់ ៩ កាំ។ នេះគឺជាលទ្ធផលកំពូលនៅលើពិភពលោក។ ប្រទេសវៀតណាមនឹងស្វែងយល់និងកំណត់ទីតាំងម៉ាកយីហោរបស់វៀតណាមទៅលើវិស័យផលិតកម្មសំខាន់ៗរបស់យើងនាពេលអនាគត ហើយនេះនឹងបង្កើតឱកាសល្អៗសម្រាប់អង្គភាពអាជីវកម្មឱ្យរីកចម្រើនយ៉ាងខ្លាំងក្លាក្នុងបរិបទនៃសាកលភាវូបនីយកម្ម»៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត