កាសែតឥណ្ឌូនេស៊ី៖ គួរតែសិក្សាបន្ថែមអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់វៀតណាម

13:47 | 29/12/2020

កាសែត Jakarta Post ចេញផ្សាយថាវៀតណាមត្រូវបានគេវាយតម្លៃខ្ពស់ចំពោះការសំរេចចិត្តរហ័សរបស់ខ្លួន រួមទាំងបានបញ្ជូនសារសុខាភិបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងមានការតាមដានពីប្រភពឆ្លងរាលដាលជំងឺប្រកបដោយប្រសិទ្ធភាពចាប់តាំងពីថ្ងៃដំបូងនៃការផ្ទុះជំងឺផងដែរ

កាសែតឥណ្ឌូនេស៊ី៖ គួរតែសិក្សាបន្ថែមអំពីបទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ របស់វៀតណាម

កាសែត Jakarta Post ចេញផ្សាយកាលពីថ្ងៃទី ២៨ ខែធ្នូ បានមានអត្ថបទមួយក្រោមចំណងជើងថា “ ការរៀនសូត្រពីវិធីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩របស់វៀតណាម” ដែលក្នុងនោះបានបង្ហាញថាបណ្តាប្រទេសនានាគួរតែសិក្សាបន្ថែមទៀតអំពីវិធីគ្រប់គ្រងជំងឺរាតត្បាតសកលរបស់វៀតណាម។

នៅក្នុងអត្ថបទនេះ អ្នកកាសែតដ៏ល្បីល្បាញរបស់ឥណ្ឌូនេស៊ី លោក Veeramalla Anjaiah បានឲ្យដឹងថាដោយមានចំនួនប្រជាជន ៩៧,៧៥ លាននាក់ និងមានខ្សែព្រំដែនយ៉ាងវេងជាប់ជាមួយប្រទេសចិន វៀតណាមមានតែករណីឆ្លងជំងឺកូវីដ១៩ចំនួន ១.៤៣៨ ករណី និងអ្នកស្លាប់ចំនួន ៣៥ នាក់ បើគិតដល់ថ្ងៃទី ២៥ ខែខែធ្នូ។

នេះគឺជាប្រទេសមួយក្នុងចំណោមប្រទេសមួយចំនួននៅលើពិភពលោកដែលទទួលបានជោគជ័យយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុស SARS-CoV-2 ។ អត្ថបទនេះក៏បានបញ្ជាក់ថា វៀតណាមបានព្យាករណ៍យ៉ាងត្រឹមត្រូវចំពោះផលប៉ះពាល់នៃជំងឺរាតត្បាត ព្រមទាំងចាត់វិធានការន៍បង្ការនិងទប់ស្កាត់ជំងឺរាតត្បាតយ៉ាងម៉ឺងម៉ាត់តាំងពីដើមខែមករាឆ្នាំ ២០២០ សូម្បីតែមុនពេលវីរុស SARS-CoV-2 ផ្ទុះឡើងនៅក្នុងប្រទេសក៏ដោយ។

ទន្ទឹមនឹងនេះដែរ វៀតណាមត្រូវបានគេវាយតម្លៃខ្ពស់ចំពោះការសំរេចចិត្តរហ័សរបស់ខ្លួន រួមទាំងបានបញ្ជូនសារសុខាភិបាលសាធារណៈប្រកបដោយប្រសិទ្ធភាព និងមានការតាមដានពីប្រភពឆ្លងរាលដាលជំងឺប្រកបដោយប្រសិទ្ធភាពចាប់តាំងពីថ្ងៃដំបូងនៃការផ្ទុះជំងឺផងដែរ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត