យុគសម័យ - នាពេលព្រឹកនេះ អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកកើនឡើងត្រឹម 5 ដុង។ ក្នុងនោះ អត្រាប្តូរប្រាក់អឺរ៉ូចាប់ផ្តើមមានការកើនឡើងវិញ អត្រាប្តូរប្រាក់យ៉ន់ចិនមានការធ្លាក់ចុះត្រឹម 6 ដុង។
អត្រាប្តូរប្រាក់បរទេស ថ្ងៃទី ២២ ខែធ្នូ ៖ អត្រាប្តូរប្រាកដុល្លារអាមេរិកគ្មានការប្រែប្រួលទេ អត្រាប្តូរប្រាក់អឺរ៉ូកើនឡើងបន្តិច
អត្រាប្តូរប្រាក់ដុល្លារអាមេរិក
នាព្រឹកថ្ងៃនេះ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ Vietcombank មានតំលៃសម្រាប់ការទិញចូល 23.010 - 23.040 ដុង/ ដុល្លារ (ទឹកប្រាក់ - ផ្ទេរប្រាក់)។ តំលៃសម្រាប់ការលក់ចេញ 23.220 ដុង/ ដុល្លារ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិកនេះគ្មានការប្រែប្រួលទេ សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងម្សិលមិញ។ អត្រាប្តូរប្រាក់ដុល្លារអាមេរិក នៅធនាគារ BIDV មានតម្លៃពី 23.040 - 23.220 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ អត្រាប្តូរប្រាក់នេះគ្មានការប្រែប្រួលទេ បើប្រៀបធៀបនឹងម្សិលមិញ។
នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកមានកាកើនឡើង 3 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងអត្រាដុល្លារអាមេរិកដែលបានបិទប្រកាស នាម្សិលមិញ ។ ជាក់ស្តែង នៅធនាគារ Techcombank បានបិទប្រកាសអត្រាប្តូរប្រាក់ដុល្លារអាមេរិកពី 23.020 – 23.220 ដុង / ដុល្លារ (ទិញចូល - លក់ចេញ) ។ ធនាគាររដ្ឋបានទិញចូលប្រាក់ដុល្លារអាមេរិកក្នុងតំលៃ 23.125 ដុង / ដុល្លារនិងលក់ចេញក្នុង 23.793 ដុង / ដុល្លារ។
អត្រាប្តូរប្រាក់កណ្តាលរវាងដុងនិងដុល្លារអាមេរិកត្រូវបានបិទប្រកាសដោយធនាគាររដ្ឋ ក្នុងតំ 23.154 ដុង / ដុល្លារដែលមានការកើនឡើង 5 ដុង បើសិនជាប្រៀបធៀបនឹងតម្លៃបិទប្រកាស នាថ្ងៃទី ២១ ខែធ្នូ ។
អត្រាប្តូរប្រាក់យ៉ន់ចិន
នាព្រឹកថ្ងៃទី ២២ ខែធ្នូ ធនាគារ Vietinbank បានបិទប្រកាសអត្រាប្តូរប្រាក់យ៉ន់ 3.491 - 3.566 ដុង (ទិញចូល - លក់ចេញ) ដែលមានការធ្លាក់ចុះ 6 ដុង បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅថ្ងៃទី ទី ២១ ខែធ្នូ ។ ធនាគារ Techcombank បានប្រកាសអត្រាប្តូរប្រាក់យ៉ន់ នាថ្ងៃនេះរក្សាក្នុងតំលៃ 3.471 - 3.602 ដុង / យ៉ន់ (ទិញចូល - លក់ចេញ)។ អត្រាប្តូរប្រាក់នេះមានការធ្លាក់ចុះ 5 ដុង សម្រាប់ការទិញចូលនិងការលក់ចេញ បើសិនជាប្រៀបធៀបនឹងរយៈពេលដដែល នៅថ្ងៃទី ១៩ ខែធ្នូ។
នៅធានាគារ Vietcombank អត្រាប្តូរប្រាក់យ៉ន់បានទិញចូលក្នុងតំលៃ 3.461,62 ដុង / យ៉ន់ ដោយទឹកប្រាក់និង ក្នុងតំលៃ 3.496,58 ដុង / យ៉ន់ ដោយរបៀបផ្ទេរប្រាក់។ ក្រៅពីនេះការលក់ចេញមានតំលៃ 3.606,74 ដុង / យ៉ន់ ដែលមានការធ្លាក់ចុះត្រឹម 6ដុង សម្រាប់ការលក់ចេញនិងការទិញចូល បើសិនជាប្រៀបធៀបនឹងតម្លៃដែលបានបិទប្រកាស នៅពេលបញ្ចប់ការលក់ដូរ នាថ្ងៃទី ២១ ខែធ្នូ។
អត្រាប្រាក់អឺរ៉ូនិងយេនជប៉ុន
នៅក្នុងព្រឹកនេះ អត្រាប្តូរប្រាក់អឺរ៉ូត្រូវបានបិទប្រកាសតំលៃទិញចូលដោយធនាគារ Vietcombank ក្នុងតំលៃ 27.570,85 - 27.849,35 ដុង / អឺរ៉ូ (សាច់ប្រាក់ - ផ្ទេរប្រាក់) និងលក់ចេញក្នុងតម្លៃ 28.977,06 ដុង / អឺរ៉ូ។ អត្រានេះមានការកើនឡើងត្រឹម 33 ដុង សម្រាប់ការទីញចូលនិងកើនឡើងត្រឹម 35 ដុងសម្រាប់ការលក់ចេញ បើប្រៀបធៀបទៅនឹងរយៈពេលបញ្ចប់ការលក់ដូរ នៅថ្ងៃទី ១៧ ខែធ្នូ។
អត្រាប្តូរប្រាក់យេនជប៉ុន នៅធនាគារ Vietcombank មានការធ្លាក់ចុះត្រឹម 1 ដុង បើប្រៀបធៀបនឹងអត្រាប្តូរប្រាក់បានបិទប្រកាស នាម្សិលមិញ ដែលមានតំលៃ 216,36 - 227,63 ដុង / យ៉េន (ទិញ - លក់) ។
| ប្រភេទប្រាក់ | និមិត្តសញ្ញា | អត្រាលក់ | អត្រាទិញ | |
| សាច់ប្រាក់ | ផ្ទេរប្រាក់ | |||
| AUSTRALIAN DOLLAR | AUD | 17,057.90 | 17,230.20 | 17,770.34 |
| CANADIAN DOLLAR | CAD | 17,532.69 | 17,709.78 | 18,264.96 |
| SWISS FRANC | CHF | 25,463.57 | 25,720.78 | 26,527.08 |
| YUAN RENMINBI | CNY | 3,461.62 | 3,496.58 | 3,606.74 |
| DANISH KRONE | DKK | - | 3,734.84 | 3,875.11 |
| EURO | EUR | 27,570.85 | 27,849.35 | 28,977.06 |
| POUND STERLING | GBP | 30,256.02 | 30,561.63 | 31,519.69 |
| HONGKONG DOLLAR | HKD | 2,908.62 | 2,938.00 | 3,030.10 |
| INDIAN RUPEE | INR | - | 311.70 | 323.93 |
| YEN | JPY | 216.36 | 218.55 | 227.63 |
| KOREAN WON | KRW | 18.10 | 20.11 | 22.03 |
| KUWAITI DINAR | KWD | - | 75,900.83 | 78,879.19 |
| MALAYSIAN RINGGIT | MYR | - | 5,656.31 | 5,775.57 |
| NORWEGIAN KRONER | NOK | - | 2,622.85 | 2,732.27 |
| RUSSIAN RUBLE | RUB | - | 308.97 | 344.29 |
| SAUDI RIAL | SAR | - | 6,152.21 | 6,393.62 |
| SWEDISH KRONA | SEK | - | 2,746.94 | 2,861.54 |
| SINGAPORE DOLLAR | SGD | 16,915.87 | 17,086.73 | 17,622.37 |
| THAILAND BAHT | THB | 678.40 | 753.77 | 782.08 |
| US DOLLAR | USD | 23,010.00 | 23,040.00 | 23,220.00 |
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន