ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan អញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅខេត្ត Quang Nam

09:10 | 21/12/2020

នាថ្ងៃទី២០ ខែធ្នូ នៅក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅបណ្ដាខេត្តភាគកណ្ដាលវៀតណាម លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានអញ្ជើញទៅសាកសួរសុខទុក្ខនិងជួបធ្វើការជាមួយថ្នាក់ដឹកនាំខេត្ត Quang Nam។

ប្រធានគណៈកម្មាធិការប្រជាជនខេត្ត Quang Nam លោក Le Tri Thanh បានជម្រាបជូនលោកស្រីប្រធានរដ្ឋសភានិងក្រុមការងារ អំពីការលំបាកវេទនាដែលខេត្ត Quang Nam បានជួបប្រទះក្នុងឆ្នាំ២០២០ ដែលបណ្ដាលមកពីគ្រោះមហន្តរាយធម្មជាតិនិងជម្ងឺរាតត្បាត។ ចែករំលែកជាមួយការលំបាកលំបិនរបស់ប្រជាជនខេត្ត Quang Nam លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត ដែលបានចាត់វិធានការដោយទាន់ពេលវេលាដើម្បីជំនះពុះពារលើផលវិបាកដោយសារខ្យល់ព្យុះនិងទឹកជំនន់ ជាពិសេសគឺការជួសជុល ស្ដារមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនមានស្ថិរភាពឡើងវិញ។ លោកស្រី Nguyen Thi Kim Ngan ក៏បានក្រើនរំលឹកខេត្ត Quang Nam ថា ចាំបាច់ត្រូវដាក់ចេញផែនការដ៏យូរអង្វែង បណ្ដាក់ទុនអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់ផ្លូវដឹកជញ្ជូនរវាងតំបន់វាលទំនាបជាមួយតំបន់ព្រៃភ្នំ និងតំបន់ Tay Nguyen ក៏ដូចជាបណ្ដាខេត្តនៅភាគខាងត្បូងប្រទេសឡាវនិងភាគខាងជើងប្រទេសថៃផងដែរ។


លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan ប្រគល់អំណោយជូនប្រជាពលរដ្ឋនៅស្រុក Phuoc Son។ (រូបថត៖ VOV)

អញ្ជើញទៅសាកសួរសុខទុក្ខ និងជូនអំណោយដល់ប្រជាជននៅស្រុក Phuoc Son ដែលរងការខូចខាតដោយសារខ្យល់ព្យុះនិងទឹកជំនន់នាពេលកន្លងមក លោកស្រីប្រធានរដ្ឋសភា Nguyen Thi Kim Ngan បានវាយតម្លៃខ្ពស់ចំពោះការជួយឧបត្ថម្ភរបស់ប្រជាជនទូទាំងប្រទេសចំពោះបងប្អូនជនរួមជាតិនៅតំបន់ភាគកណ្ដាល ក៏ដូចជាការចូលរួមចំណែករបស់ប្រព័ន្ធនយោបាយទាំងមូលនៃខេត្ត Quang Nam ជាពិសេសគឺការតាំងទីលំនៅថ្មីសម្រាប់ប្រជាជនបាត់បង់ផ្ទះសម្បែងផងដែរ។ ក្នុងឱកាសនេះដែរ លោកស្រីប្រធានរដ្ឋសភាបានប្រគល់អំណោយចំនួន១២១ចំណែកជូនដល់ប្រជាពលរដ្ឋ ហើយធនាគារកសិកម្មក៏បានប្រគល់អំណោយទឹកប្រាក់ចំនួន៥ពាន់លានដុងជូនដល់ស្រុក Phuoc Son ផងដែរ៕

(ប្រភពព័ត៌មាន: vovoworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត