ប្រទេសវៀតណាមមានបំណងបន្តទទួលបានការគាំទ្រនិងរួមដំណើរជាមួយអង្គការ OECD

19:51 | 15/12/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ក្នុងឱកាសរំលឹកពិធីអបអរសាទរខួបលើកទី ៦០ នៃអង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) (១៤ ខែធ្នូ ឆ្នាំ១៩៦០ / ១៤ ខែធ្នូ ឆ្នាំ ២០២០) ដែលបានធ្វើឡើងតាមប្រព័ន្ធអនឡាញដោយប្រធានាធិបតីបារាំង (បារាំងជាប្រទេសដែលអង្គការ OECD មានទីស្នាក់ការ) នាយករដ្ឋមន្រ្តីនៃប្រទេសអេស្ប៉ាញ (ប្រធាន OECD ឆ្នាំ២០២០) និងអគ្គលេខាធិការ OECD ។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc

ក្នុងឱកាសខួបលើកទី ៦០ នៃការបង្កើត អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) (១៤ ធ្នូ ១៩៦០ - ១៤ ធ្នូ ២០២០) នាថ្ងៃទី ១៥ ធ្នូ នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc មានសារសំខាន់មួយដើម្បីផ្ញើទៅអង្គពិធីអបអរសាទរផងដែរ។

នៅក្នុងសាររបស់ខ្លួន នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលដែលអង្គការ OECD សម្រេចបានក្នុង រយៈពេលជាង ៦០ ឆ្នាំនៃការអភិវឌ្ឍ ន៍។ ដោយបេសកកម្ម កសាង “គោលនយោបាយល្អជាង សម្រាប់ជីវភាពរស់នៅប្រសើរជាង” OECD បានក្លាយជាវេទិកា ពិភាក្សាគោលនយោ បាយឈានមុខគេរបស់ពិភពលោក ដោយបានរួមចំណែកជាវិជ្ជមានដល់ការកែលម្អ គោលនយោបាយសេដ្ឋ កិច្ច និងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក។ លោកនាយករដ្ឋមន្រ្តីបានជឿជាក់ថា OECD នឹងបន្តលើកកម្ពស់តួនាទីរបស់ខ្លួនក្នុងការស្រាវជ្រាវនិងពិគ្រោះយោបល់គោលនយោបាយ លើកកម្ពស់តួនាទីនៃពហុភាគីនិយម ផ្អែកលើច្បាប់និងបង្កើតស្តង់ដារថ្មីក្នុងអភិបាលកិច្ចសេដ្ឋកិច្ចពិភពលោក ដោយឆ្ពោះទៅរកការអនុវត្តបានល្អនូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនិងបរិយាបន្នសម្រាប់ប្រជាជនគ្រប់រូប។

សូមគូសបញ្ជាក់ថា ក្នុងដំណាក់កាលអភិវឌ្ឍន៍នាពេលខាងមុខ វៀតណាមបានកំណត់ទិសដៅដល់ឆ្នាំ ២០៣០ ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមនិងនៅឆ្នាំ ២០៤៥ ក្លាយជាប្រទេសអភិវឌ្ឍន៍ដែលមានប្រាក់ចំណូលខ្ពស់។ លោកនាយករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា៖ វៀតណាមមានបំណងបន្តទទួលបានការគាំទ្រនិងកិច្ចសហប្រតិបត្តិការរបស់អង្គការ OECD ដើម្បីរួមចំណែកបង្កើនគុណភាពកំណើន ធ្វើសមាហរណកម្មអន្តរជាតិ និងអនុវត្តន៍រាល់គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG)៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត