ប្រទេសវៀតណាមនៅតែបន្តម៉ាស់ការពារតចំនួន ៣៥,០០០ ម៉ាស់សម្រាប់ប្រទេសមីយ៉ាន់ម៉ាដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ១៩

22:15 | 15/12/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - កញ្ចប់ជំនួយឧបត្ថម្ភដឹកជញ្ជូនម៉ាស់ការពាររចំនួន ៣៥.០០០ ម៉ាស់ដែលបរិច្ចាគដោយទីក្រុងដាណាងនិងពលរដ្ឋវៀតណាមថ្មីៗនេះត្រូវបានបញ្ជូនទៅកាន់ប្រទេសមីយ៉ាន់ម៉ាក្នុងបរិបទនៃជំងឺរាតត្បាតកូវីដ១៩ នៅក្នុងប្រទេសនេះដែលមិនមានសញ្ញានៃការធ្លាក់ចុះឡើយ។

ប្រទេសវៀតណាមនៅតែបន្តម៉ាស់ការពារតចំនួន ៣៥,០០០ ម៉ាស់សម្រាប់ប្រទេសមីយ៉ាន់ម៉ាដើម្បីការពារនិងទប់ស្កាត់ជំងឺកូវីដ១៩

អំណោយខាងលើនេះត្រូវបានឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅមីយ៉ាន់ម៉ា លោក Ly Quoc Tuan ប្រគល់ជូនដល់តំណាងរដ្ឋាភិបាលប្រចាំតំបន់ម៉ាន់ដាឡេនៅអាកាសយានដ្ឋានអន្តរជាតិយ៉ាំងហ្គោន កាលពីថ្ងៃទី ១២ ខែធ្នូ។
ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត Ly Quoc Tuan បានសង្កត់ធ្ងន់ថារដ្ឋាភិបាលនិងប្រជាជនវៀតណាមតែងតែគិតអំពីចំណងមិត្តភាពក្នុងគ្រាលំបាកបំផុតនិងសម្តែងក្តីសង្ឃឹមថាអាជ្ញាធរនិងប្រជាជនទីក្រុង Mandalay នឹងជំនះការលំបាកឆាប់ៗនេះជាពិសេសក្នុងវិបត្តិជំងឺរាតត្បាតកូវីដ១៩។
តំណាងតំបន់ម៉ាន់ដាឡេ លោក U Zaw Linបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនវៀតណាមជាពិសេសទីក្រុងដាណាង ដែលបានចូលរួមចំណែកយ៉ាងជាក់ស្តែងក្នុងពេលដ៏ត្រឹមត្រូវ ហើយប្រជាជនមីយ៉ាន់ម៉ាជាទូទៅនិងប្រជាជនម៉ាន់ដាឡេជាពិសេស កំពុងប្រឈមមុខនឹងការលំបាកនិងឧបសគ្គជាច្រើន៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត