វិធីសាស្ត្រអភិក្រមភាពស្អិតរមួតនិងការឆ្លើយតបរបស់អាស៊ានចំពោះកិច្ចសហប្រតិបត្តិការតាមសមុទ្រ

09:16 | 16/12/2020

នាថ្ងៃទី ១៤ ធ្នូ សិក្ខាសាលាដើម្បីអបអរសាទរខួបលើកទី ១០ នៃការបង្កើតវេទិកាសមុទ្រអាស៊ាន (AMF) បានប្រារព្ធធ្វើឡើងក្រោមប្រធានបទ “វិធីសាស្រ្តអភិក្រមភាពស្អិតរមួតនិងការឆ្លើយតបរបស់អាស៊ាន ចំពោះកិច្ចសហប្រតិ បត្តិការតាមសមុទ្រ”។

ទិដ្ឋភាពនៃសិក្ខាសាលាអបអរសាទរខួបលើកទី ១០ នៃការបង្កើតវេទិកាសមុទ្រអាស៊ាន (AMF) (រូបថត៖ ក្រសួងការបរទេស)

សិក្ខាសាលាបានធ្វើឡើងតាមប្រព័ន្ធវីដេអូផងនិងផ្ទាល់ផង ដោយមានការចូលរួមពីតំណាងនៃបណ្តាប្រទេសអាស៊ាន អ្នកប្រាជ្ញល្បីឈ្មោះទាំងជាតិនិងអន្តរជាតិ រួមទាំងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធនានា របស់វៀត ណាមផងដែរ។ នៅទីនេះ តំណាងចូលរួមបានសម្តែងការ ព្រួយបារម្ភអំពីការវិវឌ្ឍន៍ដ៏ស្មុគស្មាញ ក្នុងនោះ មានការបង្កើនភាពតានតឹងផ្ទុយនឹងច្បាប់អន្តរជាតិនិងច្បាប់នៃអនុសញ្ញាសមុទ្រ ក៏ដូចជាការប្រកួតប្រជែងជាយុទ្ធសាស្រ្តក្នុងចំណោម ប្រ ទេសធំៗ។ តំណាងទាំងអស់បានឯកភាពថា អាស៊ានគួរតែពិចារណាចំពោះវិធីសាស្រ្តអភិក្រមភាពស្អិតរមួតនិងគ្រប់ជ្រុងជ្រោយចំពោះកិច្ច សហប្រតិបត្តិការតាមសមុទ្រ។ ហើយវិធីសាស្រ្តនេះ គួរតែផ្អែកលើភាពសុខដុមនីយកម្មរវាងអាទិភាពនិង ផលប្រយោជន៍ថ្នាក់ជាតិនិងថ្នាក់តំបន់ ដោយមានភាពស្អិតរមួតនិងការរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍និងធានាសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍនៅក្នុងតំបន់។

លើសពីនេះទៅទៀត អង្គសិក្ខាសាលាបានសង្កត់ធ្ងន់លើសារសំខាន់នៃការគោរពតាមច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាស្តីពីច្បាប់សមុទ្រក្នុងការអនុវត្តរាល់សកម្មភាពនៅលើសមុទ្រ។ តំណាងទាំងអស់ក៏បានស្វាគមន៍សំណើរបស់វៀតណាមចំពោះគំនិតនៃការកសាងវិធីសាស្រ្តអភិក្រមភាពស្អិតរមួតនិងការឆ្លើយតបរបស់អាស៊ានចំពោះកិច្ចសហប្រតិបត្តិការតាមសមុទ្រ តាមនោះ អះអាងនូវសាមគ្គីភាពនិងតួនាទីរបស់អា ស៊ាន ចំពោះមុខរាល់ឧបសគ្គ បានកើតឡើង រួមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការនិងលើកកម្ពស់សមត្ថភាពបន្សាំទៅនឹងការវិវឌ្ឍន៍និងបញ្ហាដែលកំពុងកើតមានឡើង៕

(ប្រភពព័ត៌មាន: vovowolrd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត