យុគសម័យ - វៀតណាមបានលើកកំពស់ការទទួលខុសត្រូវខ្ពស់របស់ប្រទេសទាំងអស់ក្នុងការធានាការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងទប់ស្កាត់និងផ្តន្ទាទោសបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ ដូចជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការឈ្លានពាន។
វៀតណាមលើកស្ទួយទំនួលខុសត្រូវជាតិក្នុងការទប់ស្កាត់និងផ្តន្ទាទោសឧក្រិដ្ឋកម្ម
នាថ្ងៃទី ១០ ខែធ្នូ ក្នុងសម័យប្រជុំជាសាធារណៈរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូស្តីពីស្ថានភាពរបស់ប្រទេសស៊ូដង់វៀតណាមបានលើកកំពស់ការទទួលខុសត្រូវខ្ពស់របស់ប្រទេសទាំងអស់ក្នុងការធានាការអនុលោមតាមច្បាប់មនុស្សធម៌អន្តរជាតិ ព្រមទាំងទប់ស្កាត់និងផ្តន្ទាទោសបទល្មើសព្រហ្មទណ្ឌកំរិតធ្ងន់ ដូចជាឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិនិងការឈ្លានពាន។
ឯកអគ្គរដ្ឋទូតប្រធានបេសកកម្មស៊ូដង់ប្រចាំនៅអង្គការសហប្រជាជាតិបានសន្យាថារដ្ឋាភិបាលស៊ូដង់នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយបេសកកម្មជំនួយការផ្លាស់ប្តូរបង្រួបបង្រួមរបស់អង្គការសហប្រជាជាតិនៅប្រទេសស៊ូដង់ (UNITAMS) ដើម្បីអនុវត្តដំណើរការផ្លាស់ប្តូរពេញលេញ។ ជាមួយគ្នានេះលោកបានបញ្ជាក់ថាការធានាយុត្តិធម៌នៅដាហ្វួរគឺជាអាទិភាពមួយក្នុងចំណោមអាទិភាពខ្ពស់បំផុតនៅក្នុងដំណើរការផ្លាស់ប្តូរនៅស៊ូដង់។ លោកឯកអគ្គរដ្ឋទូតបានបន្ថែមថាអាជ្ញាធរនៃប្រទេសនេះមានសមត្ថភាពវិនិច្ឆ័យពេញលេញក្នុងការដោះស្រាយការបំពានច្បាប់មនុស្សធម៌អន្តរជាតិ។ ក្នុងរយៈពេលកន្លងមកបុគ្គលជាច្រើនត្រូវបានចោទប្រកាន់និងកាត់ទោសពីបទពាក់ព័ន្ធនឹងការរំលោភបំពាននៅដាហ្វួរ។ លើសពីនេះទៀតដោយស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទី ៣ ខែតុលាភាគីនានានៅស៊ូដង់បានយល់ព្រមមិនជ្រៀតជ្រែកកិច្ចការរបស់អាយស៊ីស៊ីឡើយ។
ថ្លែងនៅក្នុងកិច្ចប្រជុំនោះ លោកឯកអគ្គរដ្ឋទូត Pham Hai Anh អនុប្រធានស្ថានបេសកកម្មវៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានស្វាគមន៍ចំពោះការ វិវឌ្ឍន៍ដ៏វិជ្ជមាននាពេលថ្មីៗនេះនៅក្នុងប្រទេស ស៊ូដង់ ក្នុងនោះមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនៅថ្ងៃទី ៣ ខែតុលា។
វៀតណាមសង្ឃឹមថា UNITAMS នឹងគាំទ្រដំណើរការអន្តរកាលនិងដំណើរការអភិវឌ្ឍន៍នៅស៊ូដង់និងទទួលស្គាល់ស្ថានភាពលំបាកវេទនានៅស៊ូដង់ ដែលក្នុងនោះបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ចនិងមនុស្សធម៌។ទន្ទឹមនឹងនេះ លោកឯកអគ្គរដ្ឋទូតក៏សង្ឃឹមថារដ្ឋាភិបាលស៊ូដង់នឹងបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាទាំងនេះហើយបានបញ្ជាក់ ថាការកាត់ទោសចំពោះការរំលោភច្បាប់មនុស្សធម៌អន្តរជាតិនិងឧក្រិដ្ឋកម្មព្រហ្មទណ្ឌកំរិតធ្ងន់ គួរតែត្រូវបានធ្វើឡើងស្របតាមគោលការណ៍ជាមូលដ្ឋាននៃ ច្បាប់អន្តរជាតិ ក្នុងនោះមានការគោរពឯករាជ្យនិងអធិបតេយ្យភាពជាតិផងដែរ៕
(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន