យុគសម័យ - បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Van Don អ្នកដំណើរទាំងអស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័កតាមបទប្បញ្ញត្ត។
បញ្ជូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពីម៉ាឡេស៊ីឲ្យវិលត្រឡប់មកប្រទេសវិញ
នាថ្ងៃទី ៩ ខែធ្នូ បណ្ដាស្ថាប័នមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀត ណាមប្រចាំនៅម៉ាឡេស៊ី និងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយស្ថាប័នមានសមត្ថកិច្ច នៃប្រទេសសាមី បញ្ជូនពលរដ្ឋវៀត ណាមជាង ២៤០ នាក់នាក់ពី ម៉ាឡេស៊ី ឲ្យវិលត្រ ឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព។
អ្នកដំណើរទាំងនេះរួមមានកុមារដែលមានអាយុក្រោម១៨ឆ្នាំ ជនចាស់ជរា ស្ត្រីមានផ្ទៃ ពោះ អ្នកជម្ងឺ ពលករដែលមានកិច្ចសន្យា អស់សុពលភាព និស្សិតដែលគ្មាន លំនៅដ្ឋាន និងករណីដែលជួបការលំបាកផ្សេងៗទៀត។ បន្ទាប់ពីចុះចតនៅព្រលានយន្តហោះអន្តរជាតិ Van Don អ្នកដំណើរទាំងអស់តាមជើងហោះហើរនេះត្រូវបានពិនិត្យសុខភាពហើយធ្វើ ចត្តាឡីស័កតាមបទប្បញ្ញត្តិ៕
(បកប្រែដោយវិច្ឆិកា)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន