សញ្ញាសម្គាល់វៀតណាមក្នុងរយៈពេល ១ ឆ្នាំ ធ្វើសកម្មភាព​ប្រកបដោយ​ប្រសិទ្ធភាពរបស់អាស៊ាន

09:08 | 04/12/2020

វៀតណាមបានខិតខំប្រឹងប្រែងតភ្ជាប់អាស៊ានតាមរយៈការ ផ្តួចផ្តើមគំនិតសមូហភាព អំពីដំណើរការស្ដារឡើងវិញក្រោយពីកូវីដ ១៩ ស្របតាមប្រធានបទឆ្នាំអាស៊ាន ២០២០ គឺ “ ភាពស្អិតរមួតនិងការឆ្លើយតប”។

នាយករដ្ឋមន្ត្រីលោក Nguyen Xuan Phuc ប្រធានអាស៊ាន ២០២០ បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើ RCEP (រូបថត៖ VNA)

គេហទំព័រ Asialink ទើបបានចុះផ្សាយអត្ថបទសរសេររបស់លោកស្រីបណ្ឌិត Le Thu Huong អ្នកវិភាគជាន់ខ្ពស់ ក្នុងកម្មវិធីការពារជាតិ និងយុទ្ធសាស្ត្រ នៃវិទ្យាស្ថានគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី (ASPI) ដោយបានអះអាងថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បានឆ្លងកាត់រយៈពេល ១ ឆ្នាំ នៃការធ្វើសកម្មភាពប្រកបដោយប្រសិទ្ធភាព ហើយរក្សាបានលទ្ធភាពស្អិតរមួតក្នុងតំបន់ បើទោះបីមានការប្រកួតប្រជែងយុទ្ធសាស្ត្រ ដែលកាន់តែកើនឡើងរវាងប្រទេសមហាអំណាច និងវិបត្តិសេដ្ឋកិច្ច សុខាភិបាលក៏ដោយ។ អត្ថបទនេះបានសង្កត់ធ្ងន់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២០ វៀតណាមបានចូលរួមវិភាគទានយ៉ាងធំធេងចំពោះភាពជោគជ័យរបស់សមាគមនៅឆ្នាំនេះ។

អត្ថបទនេះបានលើកឡើងយ៉ាងច្បាស់លាស់ចំពោះការរួមវិភាគទានរបស់វៀតណាមចំពោះអាស៊ានក្នុងឆ្នាំ ២០២០ លើគ្រប់វិស័យ ចាប់ពីនាវាចរណ៍ សន្តិសុខប្រពៃណី រហូតដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម បណ្ដាផែនការស្ដារឡើងវិញក្រោយពីជំងឺរាតត្បាតកូវីដ ១៩ និងជំរុញការផ្លាស់ប្ដូរថ្មីនៅលើពិភពលោកនៅសម័យក្រោយពីជំងឺកូវីដ ១៩។ លើលពីនេះទៅទៀត វៀតណាមបានខិតខំប្រឹងប្រែងតភ្ជាប់អាស៊ានតាមរយៈការ ផ្តួចផ្តើមគំនិតសមូហភាព អំពីដំណើរការស្ដារឡើងវិញក្រោយពីកូវីដ ១៩ ស្របតាមប្រធានបទឆ្នាំអាស៊ាន ២០២០ គឺ “ ភាពស្អិតរមួតនិងការឆ្លើយតប”ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត