EU ជួយវៀតណាមក្នុងការបង្កើនភាពធន់ទ្រាំនិងការស្ដារឡើងវិញនៃបុរីតូចៗ

15:09 | 03/12/2020

នាថ្ងៃទី១ ខែធ្នូ រដ្ឋាភិបាលវៀតណាម សហភាពអឺរ៉ុប (EU) និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង(AFD) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោង “កែលម្អហេដ្ឋារចនាសម្ព័ន្ធបុរីដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសម្រាប់ខេត្តជាប់មាត់សមុទ្រចំនួនបួននៅខាងជើងនៃភាគកណ្តាលវៀតណាម” (គម្រោង CRUIV) ដើម្បីកាត់បន្ថយផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុសម្រាប់បុរីចំនួន ៥។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោង CRUIV (រូបថត៖ AFD)

ដោយមានការផ្ដល់ជំនួយឥតសំណងចំនួន ៥ លានអឺរ៉ូ ពី EU ជំនួយ ODA ចំនួន ១២៣ លានអឺរ៉ូ និងថវិកាពីខេត្តនានាចំនួន ២៨ លានអឺរ៉ូ គម្រោង CRUIV នឹងនាំមកនូវផលប្រយោជន៍ឲ្យបុរីតូចៗចំនួន៥ ដែលងាយរងគ្រោះដោយសារទឹកជំនន់។ គម្រោង CRUIV ឆ្ពោះទៅការបង្កើនសុវត្ថិភាព និងសន្តិសុខសម្រាប់ប្រជាជន កាត់បន្ថយការខូចខាតដែលបណ្តាលមកពីទឹកជំនន់ លើកកម្ពស់គុណភាពនៃផ្លូវ ជាពិសេសគឺផ្លូវដើម្បីជម្លៀសនិងជួយសង្គ្រោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ពង្រឹងសមត្ថភាពនៃស្ថាប័ននិងអាជ្ញាធរក្នុងបុរីដើម្បីធានាការវិនិយោគ និងលើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រងនិងសេវាកម្ម។ល./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត