កិច្ចព្រមព្រៀង RCEP តភ្ជាប់ឧត្តមភាពនៃសេដ្ឋកិច្ចនៃអាស៊ីខាងជើងនិងអាស៊ីអាគ្នេយ៍

11:26 | 19/11/2020

អ្នកជំនាញបានឲ្យដឹងថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ដែលបានចុះហត្ថលេខាដោយប្រទេសចំនួន ១៥ នៅអាស៊ី - ប៉ាស៊ីហ្វិកកាលពីថ្ងៃទី ១៥ ខែវិច្ឆិកា នឹងនាំមកនូវផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចដល់ប្រទេសជាសមាជិក ព្រមទាំងជួយបង្កើនការធ្វើសមាហរណកម្មក្នុងតំបន់ផងដែរ។

នាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc - ប្រធានអាស៊ានឆ្នាំ ២០២០ និងរដ្ឋមន្រ្តីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្ មលោក Tran Tuan Anh រួមទាំងប្រទេសដទៃទៀតចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយនៃតំបន់ (RCEP) នៅថ្ងៃទី ១៥ ខែវិច្ឆិកាឆ្នាំ ២០២០ (រូបថត៖ VNA

របាយការណ៍នេះត្រូវបានធ្វើឡើងដោយអ្នកជំនាញជាន់ខ្ពស់លោក Peter A. Petri នៃវិទ្យាស្ថាន Brookings និងលោក Michael Plummer សាស្រ្តាចារ្យផ្នែកសេដ្ឋកិច្ចអន្តរជាតិនៃសាកលវិទ្យាល័យ Johns Hopkins សហរដ្ឋអាមេរិក បានបញ្ជាក់ថានៅក្នុងបរិបទនយោបាយត្រឹមត្រូវ កិច្ចព្រមព្រៀង RCEP ជួយតភ្ជាប់ចំនួនប្រជាជននិង ទិន្នផលសេដ្ឋកិច្ចរបស់ពិភពលោកប្រមាណ ៣០% នឹងផ្តល់នូវអត្ថប្រយោជន៍យ៉ាងធំធេង។

យោងតាមរបាយការណ៍ពោលខាងលើនេះ កិច្ចព្រមព្រៀង RCEP អាចបញ្ចូលបន្ថែមទឹកប្រាក់ចំនួន ២០៩ ពាន់លានដុល្លារទៅក្នុងចរន្តប្រាក់ចំណូលប្រចាំឆ្នាំរបស់ពិភពលោក ហើយទឹកប្រាក់ប្រមាណ ៥០០ ពាន់លានដុល្លារដល់ពាណិជ្ជកម្មពិភពលោកនៅឆ្នាំ ២០៣០ ផងដែរ។ អ្នកជំនាញទាំងពីររូបនេះក៏បានប៉ាន់ស្មានថាកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយនិងជឿនលឿនអន្តរបាស៊ីហ្វិក ដែលបានចុះហត្ថលេខាកាលពីឆ្នាំ ២០១៨ នឹងជំរុញវិស័យសេដ្ឋកិច្ចនៅតំបន់អាស៊ីខាងជើងនិងអាស៊ីអាគ្នេយ៍ឱ្យដំណើរការកាន់តែមានប្រសិទ្ធភាព ដោយតភ្ជាប់ឧត្តមភាពនៃខឿនសេដ្ឋកិច្ចនេះផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត