សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho៖ ពង្រីកតួនាទីនិងកម្លាំងខ្លាំងនៃកិច្ចការបរទេសប្រជាជន

11:04 | 18/11/2020 (បកប្រែដោយសាមេត)

យុគសម័យ - ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សម្ព័ន្ធអង្គការមិត្តទីក្រុង Can Tho បានផ្សព្វផ្សាយមុខមាត់របស់ទីក្រុងដល់មិត្តភក្តិអន្តរជាតិ; សំរបសំរួលឱ្យបានល្អជាមួយអង្គភាពក្នុងការប្រមូលផ្តុំអាណិកជនវៀតណាមនៅឯបរទេស; ដើរតួនាទីនិងកម្លាំងពេញលេញនៃសមាគមមិត្តភាពនៃបណ្ដាប្រទេស; បង្កើនគុណភាពការងារព័ត៌មានបរទេសជានិច្ច នាំមកនូវទំនាក់ទំនងអន្តរជាតិស៊ីជម្រៅនិងតភ្ជាប់រយៈពេលយូរអង្វេង។

សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho៖ ពង្រីកតួនាទីនិងកម្លាំងខ្លាំងនៃកិច្ចការបរទេសប្រជាជន

ប្រមូលផ្តុំមនុស្សរាប់ពាន់នាក់ឱ្យចូលរួមក្នុងការផ្លាស់ប្តូរមិត្តភាព

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ សម្ព័ន្ធអង្គការមិត្តភាពនៃទីក្រុង Can Tho និងសមាគមមិត្តភាពចំនួន ២១ ជាសមាជិកតែងតែបង្កើននិងពង្រីកសកម្មភាពមិត្តភាពនិងផ្លាស់ប្តូរជាមួយប្រជាជននៃបណ្ដាប្រទេសដែលមានទំនាក់ទំនងជាមួយទីក្រុង។ ទន្ទឹមនឹងនេះ រៀបចំព្រឹត្តិការណ៍ការទូតនយោបាយជាទៀងទាត់ការផ្លាស់ប្តូរប្រជាជននិងប្រជាជនក្នុងឱកាសនៃឆ្នាំមិត្តភាពវៀតណាមនិងទិវាជាតិនៃបណ្តាប្រទេសដូចជា៖ ឡាវ កម្ពុជា ជប៉ុន បារាំង ឥណ្ឌា កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី គុយបា ហ្វីលីពីន អ៊ីស្រាអែល ស្វីសជាដើម។

ព្រឹត្តិការណ៍ដែលបានប្រារព្ធនៅទីក្រុង Can Tho បានទាក់ទាញអ្នកស្រុករាប់ពាន់នាក់ឱ្យចូលរួម ជាពិសេសកម្លាំងនិស្សិត សិស្សនៅតាមសាកលវិទ្យាល័យនិងមហាវិទ្យាល័យនានាក្នុងទីក្រុងនិងដោយមានការចូលរួមពី បេសកកម្មការទូតជាច្រើន អគ្គកុងស៊ុល ស្ថានទូតនៃប្រទេសនានា អ្នកជំនួញនិងបុគ្គលបរទេស...

ក្នុងរយៈពេលពីឆ្នាំ ២០១៥-២០២០ សម្ព័ន្ធភាពអង្គការមិត្តភាពនៃទីក្រុង Can Tho បានរៀបចំព្រឹត្តិការណ៍នយោបាយនិងកិច្ចការបរទេសប្រជាជនជាង ១០០ នៅទីក្រុង Can Tho ។

ទាក់ទាញគម្រោងក្រៅរដ្ឋាភិបាលបរទេសជាច្រើនដើម្បីគាំទ្រនិងវិនិយោគ

ក្នុងរយៈពេល ០៥ ឆ្នាំ សម្ព័ន្ធអង្គការមិត្តភាពបានសហការជាមួយដៃគូជាង ៣៦ នាក់ ដែលជាអង្គការក្រៅរដ្ឋាភិបាលអនុវត្តប្រមាណ ៤០ គម្រោង ដោយមានទឹកប្រាក់សរុប ២,៧៥ លានដុល្លារ ស្មើនឹង ៤៨,២% បើប្រៀបធៀបនឹងតម្លៃនៃការផ្តល់មូលនិធិសរុបរបស់ទីក្រុងគឺទុកប្រាក់ចំនួន ៥,៧១ លានដុល្លារ។ កម្មវិធីនិងគម្រោងភាគច្រើនផ្តោតលើវិស័យកុមារដែលស្ថិតក្នុងស្ថានភាពលំបាក ការថែទាំសុខភាព ការអប់រំ ទឹកស្អាត ជនបទ និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការកសាងស្ពានចរាចរណ៍នៅតាមជនបទ។

យោងតាមថ្នាក់ដឹកនាំនៃទីក្រុង Can Tho សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho មានសកម្មភាពជាក់ស្តែងជាច្រើនដោយមានការសម្របសម្រួលយ៉ាងសកម្មជាមួយសមាគមមិត្តភាពនៃប្រទេស អង្គការ និងអង្គភាពនានាដើម្បីជំរុញឱ្យបានល្អនូវតំបន់វាលសណ្តរទន្លេ Cuu Long និយាយរួមនិងទីក្រុង Can Tho និយាយដោយឡែក។ អង្គភាពនេះបានទាញយកប្រយោជន៍ពីធនធានទាំងអស់ដើម្បីអំពាវនាវរកការគាំទ្រ ព្រមជាមួយគ្នាពង្រឹងទំនាក់ទំនងបរទេសប្រជាជនជាមួយប្រទេសដទៃទៀត។ តាមរយៈកម្មវិធីនិងសកម្មភាពដែលបានចូលរួមក្នុងការណែនាំនិងលើកកម្ពស់មុខមាត់ប្រទេសនិងប្រជាជនទីក្រុង Can Tho សក្តានុពលនិងឱកាសវិនិយោគរបស់ទីក្រុងដល់មិត្តអន្តរជាតិ; លើកកំពស់ការយល់ដឹងរបស់ប្រជាជន Can Tho ចំពោះប្រទេសដទៃទៀត។ នេះគឺជា“ស្ពានតភ្ជាប់” ដើម្បីតភ្ជាប់សហគ្រាស រួមចំណែកសំខាន់ក្នុងការទាក់ទាញវិនិយោគ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត