អង្គការអន្តរជាតិចំនួន ១១ នៅវៀតណាម ចុះហត្ថលេខាលើកិច្ចសន្យាដើម្បីបរិស្ថានប្រកបដោយនិរន្តរភាព

14:26 | 11/11/2020

នាថ្ងៃទី ៩ ខែវិច្ឆិកា នៅទីក្រុងហាណូយ អង្គការអន្តរជាតិចំនួន ១១ ដែលជួយគាំទ្រដោយរដ្ឋាភិបាលបែលហ្ស៊ិក ហើយបច្ចុប្បន្នកំពុងធ្វើការនៅវៀតណាម បានចុះហត្ថលេខាលើកិច្ចសន្យាស្តីពីការចូលរួមវិភាគទានបន្ថែមទៀត

ឯកអគ្គរដ្ឋទូតបែលហ្ស៊ិកប្រចាំវៀតណាម លោក P.Jansen (ទីពីរពីខាងស្តាំ) រួមជាមួយបណ្តាអង្គភាពនៅពិធីចុះហត្ថលេខា (រូបថត៖ nhandan.com.vn)

អង្គការដែលចូលរួម រួមមាន៖ វិទ្យាស្ថានវិទ្យាសាស្ត្រធម្មជាតិនៃចក្រភពប៊ែលហ្សិក; ស្ថានទូតប៊ែលហ្សិកប្រចាំវៀតណាម; Humanity & Inclusion; Live & Learn វៀតណាម; Oxfam នៅប្រទេសវៀតណាម (សម្រាប់គម្រោងនៅប្រទេសវៀតណាម ដែលជួយគាំទ្រដោយបែលហ្ស៊ិក); Plan International វៀតណាម; Rikolto Vietnam; Towards Transparency; VLIR-UOS (អង្គការសហប្រតិបត្តិការអប់រំក្នុងតំបន់ Flamand នៅវៀតណាម); VVOB នៅវៀតណាម និងអង្គការ WWF នៅវៀតណាម។

កិច្ចសន្យារបស់អង្គការខាងលើត្រូវបានកត់ត្រានៅក្នុង “កិច្ចសន្យាដើម្បីបរិស្ថានប្រកបដោយនិរន្តរភាព” ។ ដូច្នេះ ឯកសារកំណត់ទិសដៅប្រតិបត្តិការឆ្ពោះទៅការការពារបរិស្ថាន បង្ហាញពីកិច្ចសន្យាបន្តការសិក្សា កែលម្អ និងអនុវត្តការការពារបរិស្ថានរបស់អង្គការអន្តរជាតិដែលគាំទ្រដោយបែលហ្ស៊ិក ព្រមទាំងសន្យាលើកកម្ពស់ការយល់ដឹងរបស់ដៃគូលើវិស័យនេះ។ល។./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត