វៀតណាមនឹងមានកំណើនសេដ្ឋកិច្ចនាំមុខគេនៅលើពិភពលោក

14:31 | 11/11/2020

នៅក្នុងវេទិកាក្រោមប្រធានបទ “កំណែទម្រង់សេដ្ឋកិច្ចឆ្ពោះទៅរកកំណើនប្រកបដោយចីរភាពនិងធន់ខ្ពស់បន្ទាប់ពីវិបត្តិជំងឺកូវីដ១៩៖ ពីការឆ្លើយតបរហូតដល់អភិបាលកិច្ចលើអស្ថិរភាព” ដែលបានប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី ១០ ខែវិច្ឆិកា មានអ្នកជំនាញជាច្រើនបានវាយតម្លៃថា ឆ្នាំ២០២១ វៀតណាមនឹងមាន អត្រាកំណើននៅក្នុងក្រុមប្រទេសជួរមុខគេនៅលើពិភពលោក។

ទិដ្ឋភាពទូទៅនៃសិក្ខាសាលានេះ (រូបថត៖ cand.com.vn)

យោងតាមលោកស្រីបណ្ឌិត Tran Thi Hong Minh ប្រធានវិទ្យាស្ថានស្រាវជ្រាវនិងគ្រប់គ្រងមជ្ឈិម បានឲ្យដឹងថា យោងតាមអង្គការអន្តរជាតិ វៀតណាម គឺជាប្រទេសមួយក្នុងចំណោម ប្រទេសមួយចំនួន ដែលទទួលបានជោគជ័យក្នុងការគ្រប់គ្រងជំងឺរាតត្បាតសកល ដោយកាត់បន្ថយ ផលប៉ះពាល់យ៉ាងខ្លាំងដល់វិស័យសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះដែរ ក្រោមការបញ្ជាដឹកនាំយ៉ាងដិតដល់ និងការកំណត់ទិសដៅទាន់ពេលវេលារបស់រដ្ឋាភិបាល ព្រមទាំងរាល់លទ្ធផលសំខាន់ៗដោយសារការធ្វើកំណែទម្រង់ដ៏ខ្លាំងក្លានិងជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុននោះ បានរួមចំណែកក្នុងការធ្វើឲ្យប្រសើរឡើងនូវមូលដ្ឋានគ្រឹះនៃ ម៉ាក្រូសេដ្ឋកិច្ច និងភាពធន់នៃវិស័យសេដ្ឋកិច្ចផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត