រឿងជោគជ័យរបស់វៀតណាមអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 ដែលបង្កើតការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន

15:28 | 06/11/2020 (បកប្រែដោយឌីណា)

យុគសម័យ - នាព្រឹកថ្ងៃទី ៥ ខែវិច្ឆិកានៅទីក្រុង Can Tho សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំសិក្ខាសាលាស្តីពី“ ចែករំលែកបទពិសោធន៍អំពីការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជន រវាងសម្ព័ន្ធអង្គការមិត្តភាពខេត្តមួយចំនួននៃខាងត្បូង” នៅឆ្នាំ ២០២០ ។

លោកស្រី Vo Thi Hong Anh - អនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានថ្លែងសុន្ទរកថាបើកសិក្ខាសាលានេះ។

ចែករំលែកអំពីសកម្មភាពនៃការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិងប្រជាជនក្នុងខេត្ត លោកស្រីអនុប្រធានគណៈកម្មាធិការប្រជាជនទីក្រុង Can Tho បានអោយដឹងថា ក្នុងរយៈពេលកន្លងមក សម្ព័ន្ធអង្គការមិត្តភាពទីក្រុង Can Tho បានអនុវត្តយ៉ាងជិតស្និទ្ធនូវគោលនយោបាយរបស់បក្សនិង រដ្ឋ ការដឹកនាំរបស់គណៈកម្មាធិការបក្សទីក្រុង។ សម្ព័ន្ធអង្គការមិត្តភាពខេត្ត Can Tho សហការជាមួយអង្គការសមាជិកមួយចំនួនទៀតបានពង្រីកនិងបង្កើនប្រសិទ្ធភាពនៃសាមគ្គីភាពអន្តរជាតិ ការជួបប្រាស្រ័យមិត្តភាព ជំរុញសកម្មភាពឃោសនាប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើកកម្ពស់កិត្យានុភាពរបស់ទីក្រុង រួមចំណែកកសាងទំនុកទុកចិត្តនិងការយោគយល់គ្នារវាងប្រជាជនទីក្រុងនិងមិត្តអន្តរជាតិ។

លោកស្រីប្រធាន VUFO Nguyen Phuong Nga បានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងសិក្ខាសាលានេះ

ថ្លែងសុន្ទរកថាក្នុងសិក្ខាសាលានេះ លោកស្រីប្រធាន VUFO Nguyen Phuong Nga មានប្រសាសន៍ថា នេះជាព្រឹត្តិការណ៍សំខាន់ណាស់ នៅពេលដែល VUFO កំពុងត្រៀមឆ្ពោះទៅរៀបចំមហាសន្និបាតជាតិលើកទី XIII របស់បក្ស អបអរសាទរខួប ៧០ ឆ្នាំនៃទិវាបង្កើត VUFO (ថ្ងៃទី១៧ វិច្ឆិកា ឆ្នាំ ១៩៥០ - ថ្ងៃទី១៧ ខែវិច្ឆិកា ២០២០) ។ សិក្ខាសាលានេះក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំនិងមន្រ្តីនៃសម្ព័ន្ធអង្គការមិត្តភាពខេត្ត ក្រុងនានា មានឱកាសផ្លាស់ប្តូរ រៀនសូត្រនិង​ដកបទពិសោធន៍ដ៏មានតម្លៃ គាំទ្រគ្នាទៅវិញទៅមក ដើម្បីលើកកម្ពស់ការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន​និង​ប្រជាជន ក្នុងស្ថានភាពពិភពលោកនិងតំបន់មានភាពប្រែប្រួលខ្លាំងដោយសារជំងឺរាតត្បាត។ ទន្ទឹមនឹងនេះដែរ សិក្ខាសាលានេះស្នើឱ្យបង្កើតយន្តការនិងវិធានការសម្របសម្រួលជាមួយតម្រូវការនិងលក្ខខណ្ឌ​ជាក់លាក់ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជននិង​ប្រជាជនក្នុងស្ថានភាពថ្មី។ សកម្មភាពជាក់ស្តែង ដើម្បីអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី ៦ របស់ VUFO ។

ប្រតិភូអញ្ជើញចូលរួមក្នុងសិក្ខាសាលាបានថតរូបអនុស្សាវរីយ៍។

លោកស្រីប្រធាន Nguyen Phuong Nga បានចែករំលែកថា៖ ចាប់តាំងពីមហាសន្និបាតលើកទី ៦ ទោះបីជាមានឥទ្ធិពលនៃជំងឺរាតត្បាត Covid-19 ក៏ដោយ ក៏ប្រទេសវៀតណាមបានធ្វើបានយ៉ាងល្អនូវគោលដៅរបស់ខ្លួន ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនិងការអភិវឌ្ឍសេដ្ឋកិច្ច​ និងបន្តរក្សាកំណើនសេដ្ឋកិច្ចវិជ្ជមាន រក្សាស្ថេរភាពនយោបាយនិងសង្គម ហើយធានាដល់អាយុជីវិតប្រជាជន។ ការជួបប្រាស្រ័យទាក់ទងរវាងប្រជាជន​និង​ប្រជាជនក៏ត្រូវអនុវត្តយ៉ាងសកម្មនិងបត់បែន តាមបាវចនាថា "សកម្ម - បត់បែន - ច្នៃប្រឌិត - ប្រសិទ្ធភាព" ។ “ នេះគឺជាការខិតខំប្រឹងប្រែងដ៏អស្ចារ្យ ទន្ទឹមនឹងនេះគឺជាភាពជោគជ័យមួយដែលយើងទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ។ រឿងជោគជ័យរបស់វៀតណាមអំពីការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 បានបង្កើតនូវការជម្រុញនិងការលើកទឹកចិត្តយ៉ាងខ្លាំងសម្រាប់ការងារជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន​និង​ប្រជាជន។ នេះក៏ជាចំណុចខ្លាំងមួយនៃកិច្ចការបរទេស ដើម្បីយើងអាចប្រមូលផ្តុំសាមគ្គីភាពនិងការគាំទ្រចំពោះប្រទេសវៀតណាម។ ” លោកស្រីប្រធាន VUFO Nguyen Phuong Nga បានសង្កត់ធ្ងន់។

លោកស្រីអនុប្រធានគណៈកម្មាធិការប្រជាជន​ទីក្រុង Can Tho ប្រគល់វត្ថុអនុស្សាវរីយ៍​ជូនដល់លោកស្រីប្រធាន VUFO Nguyen Phuong Nga

លោកស្រីប្រធាន VUFO Nguyen Phuong Nga បានចែករំលែកថា ការជួបប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន​និង​ប្រជាជនក៏ទទួលបានសមិទ្ធិផលមួយចំនួនក្នុងការកៀរគរជំនួយក្រៅរដ្ឋាភិបាលបរទេស។ ក្នុងបរិបទបច្ចុប្បន្ននេះ ការទាក់ទាញជំនួយក្រៅរដ្ឋាភិបាលបរទេសកំពុងប្រឈមនឹងការលំបាកជាច្រើន។ អង្គការក្រៅរដ្ឋាភិបាលបរទេសជាច្រើនបន្តប្តេជ្ញារួមដំណើរជាមួយវៀតណាម។ ជាពិសេសក្នុងអំឡុងពេលព្យុះនិងទឹកជំនន់កំពុងកើតឡើង នៅតំបន់ភាគកណ្តាលវៀតណាម។ នាថ្មីៗនេះអង្គការក្រៅរដ្ឋាភិបាលបានអនុវត្តកម្មវិធីផ្តល់ជំនួយ ដើម្បីជួយប្រជាជននៅតំបន់កណ្តាលជំនះការលំបាក ./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត