អាណិកជនវៀតណាមនៅប្រទេសថៃ រៃអង្គាសថវិកាជិត ៣.៩ ពាន់លានដុង ដើម្បីជួយឧបត្ថម្ភប្រជាជននៅភាគកណ្តាលវៀតណាម

15:36 | 04/11/2020

នាថ្ងៃទី ១ ខែវិច្ឆិកា ថ្នាក់ដឹកនាំសមាគមអាណិកជនវៀតណាមនៅប្រទេសថៃ សមាគមធុរជនវៀតណាមនៅប្រទេសថៃ រួមជាមួយតំណាងអង្គភាពនានា បានផ្តល់ទឹកប្រាក់ចំនួន ៥,១៥៩,៨៦១ បាត (ស្មើនឹង ៣.៨៩ ពាន់លានដុង) ជូនស្ថានទូតវៀតណាមប្រចាំព្រះរាជាណាចក្រថៃ ដើម្បីជួយប្រជាជននៅភាគកណ្តាលវៀតណាមជំនះនូវផលវិបាកដោយសារគ្រោះទឹកជំនន់ និងវិលទៅរកជីវភាពរស់នៅធម្មតាឡើងវិញ។

តំណាងស្ថានទូតវៀតណាមប្រចាំនៅប្រទេសថៃ ទទួលទឹកប្រាក់ជិត ៣.៩ ពាន់លានដុង ពីសហគមន៍អាណិកជនវៀតណាមនៅថៃ ដើម្បីជួយឧបត្ថម្ភប្រជាជនភាគកណ្តាលវៀតណាម

ក្នុងឱកាសនេះ ប្រធានសមាគមអាណិកជនវៀតណាមនៅប្រទេសថៃ លោក Trinh Cao Son បានមានប្រសាសន៍ថា ប្រឈមនឹងការខូចខាតយ៉ាងខ្លាំងនៅតំបន់ភាគកណ្តាលវៀតណាម សមាគមបានអំពាវនាវសាខាសមាគមទាំងឡាយនៅប្រទេសថៃឲ្យរៃអង្គាសទឹកប្រាក់ដើម្បីជួយប្រជាជននៅភាគកណ្តាលវៀតណាមជំនះការលំបាកនេះ។

ភារធាវីស្ថានទូតវៀតណាមប្រចាំនៅថៃ លោកស្រី Tran Thi Thu Trang បានបញ្ជាក់ថា លោកស្រីនឹងផ្ទេរចំនួនទឹកប្រាក់នេះទៅគណៈកម្មាធិការរដ្ឋទទួលបន្ទុកអាណិកជនវៀតណាមនៅក្រៅប្រទេស និងក្រសួងការបរទេស ដើម្បីផ្ទេរទៅគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម នាពេលឆាប់ៗ./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត