ប្រធានរដ្ឋសភាកូរ៉េខាងត្បូងចាប់ផ្ដើម​បំពេញ​ទស្សនកិច្ច​ជាផ្លូវការ​នៅ​វៀតណាម

10:51 | 02/11/2020

ប្រធានរដ្ឋសភាលោក Park Byeong-Seug នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងចូលជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។

ប្រធានរដ្ឋសភាលោក Park Byeong-Seug (រូបថត៖ TTXVN)

តបតាមការអញ្ជើញ របស់ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាមលោកស្រី Nguyen Thi Kim Ngan គណៈ ប្រតិភូជាន់ខ្ពស់ នៃរដ្ឋសភាកូរ៉េខាងត្បូង ដឹកនាំដោយប្រធានរដ្ឋសភាលោក Park Byeong-Seug និងភរិយាអញ្ជើញមកបំពេញទស្សនកិច្ចការងារជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៣១ ខែតុលា ដល់ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ ២០២០។ ក្នុងក្រប ខ័ណ្ឌ នៃដំណើរទស្សនកិច្ចនេះ ប្រធានរដ្ឋសភា កូរ៉េខាងត្បូង លោក Park Byeong-Seug នឹងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan ជួបសវនាការជាមួយនាយករដ្ឋមន្រ្តីលោក Nguyen Xuan Phuc និងចូលជួបសម្ដែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋ លោក Nguyen Phu Trong។ ក្នុងឱកាសនេះ គណៈប្រតិភូកូរ៉េខាងត្បូង នឹងអញ្ជើញទៅទស្សនារោងចក្រ Samsung វៀតណាម នៅខេត្ត Bac Ninh និងទៅទស្សនាខេត្ត Ninh Binh ផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត