កូរ៉េខាងត្បូងនិងអូស្រ្តាលីបានជួយគាំទ្រដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅភាគកណ្ដាលវៀតណា

16:54 | 30/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានផ្តល់ថវិកាចំនួន ៣០ ម៉ឺនដុល្លារអាមេរិក ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមក៏បានផ្តល់ថាវិកាចំនួន ១០ ម៉ីនដុល្លារអូស្ត្រាលី ដល់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅភាគកណ្ដាលវៀតណា។

លោក Park Noh-Wan ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានប្រគល់កញ្ចប់ជំនួយដោយផ្ទាល់ដើម្បីគាំទ្របណ្ដាខេត្តភាគកណ្តាលវៀតណាមដែលរងគ្រោះដោយគ្រោះមហន្តរាយធម្មជាតិដល់លោក Nguyen Hoang Hiep អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទសមាជិកគណៈកម្មាធិការកណ្តាលសម្រាប់ការបង្ការនិងទប់ស្កាត់នឹងគ្រោះមហន្តរាយធម្មជាតិ។ រូបថត៖ LĐO

នាថ្ងៃទី ២៩ ខែតុលា នៅទីស្នាក់ការកណ្តាលក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ លោក Park Noh-Wan ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពកូរ៉េខាងត្បូងប្រចាំនៅវៀតណាមបានប្រគល់កញ្ចប់ជំនួយជាសាច់ប្រាក់ចំនួន ៣០ ម៉ីនដុល្លារអាមេរិកដោយផ្ទាល់ដើម្បីជួយវៀតណាមជៀសផុតពីផលវិបាកធម្មជាតិ ហើយស្ថេរភាពជីវិភាពសម្រាប់ប្រជាជនដែលរងគ្រោះដោយទឹកជំនន់នៅតំបន់ភាគកណ្តាលវៀតណាម។

បន្ថែមលើនេះ ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅវៀតណាមលោក Robyn Mudie បានមានប្រសាសន៍ថា អូស្រ្តាលីបាននិងកំពុងកៀរគរថវិកាចំនួន ១០ ម៉ីដុល្លារអូស្ត្រាលី (ស្មើនឹង ៧៣.០០០ ដុល្លារអាមេរិក) ដើម្បីផ្តល់ជំនួយមនុស្សធម៌បន្ទាន់។ ជំនួយមនុស្សធម៌នេះនឹងត្រូវផ្តល់ជូនតាមរយៈអង្គការដៃគូមនុស្សធម៌អូស្ត្រាលី។

លើសពីនេះទៅទៀត កម្មវិធី Aus4Innovation គ្រប់គ្រងដោយ CSIRO Australia បានសម្របសម្រួលជាមួយក្រសួងវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីផ្ទេរប្រាក់ចំនួន ២០,០០០ ដុល្លារអូស្ត្រាលីដើម្បីចូលរួមចំណែកក្នុងកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះនៅភាគកណ្តាលវៀតណាម៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត