កិច្ចប្រជុំ ADMM-14 និង ADMM+ លើកទី៧ នឹងប្រព្រឹត្តទៅតាមប្រព័ន្ធវីដេអូ

10:25 | 30/10/2020

នាព្រឹកថ្ងៃទី២៨ ខែតុលា នៅទីស្នាក់ការក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អនុរដ្ឋមន្រ្តីក្រសួងការពារប្រទេសវៀតណាម បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យឡើងវិញនូវការរៀបចំសកម្មភាពការទូតក្នុងវិស័យការពារជាតិពីបច្ចុប្បន្នដល់ចុងឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំ។ (រូបថត៖ កាសែត QDND)

ក្នុងកិច្ចប្រជុំនេះ តំណាងនៃស្ថាប័ន និងអង្គភាពពាក់ព័ន្ធបានរាយការណ៍ និងពិភាក្សាអំពីផែនការរៀបចំសកម្មភាពការទូតក្នុងវិស័យការពារជាតិទ្វេភាគី និងពហុភាគីតាំងពីបច្ចុប្បន្នដល់ចុងឆ្នាំ២០២០ ជាពិសេសគឺសកម្មភាពការទូតក្នុងវិស័យការពារជាតិរបស់រដ្ឋមន្រ្តីក្រសួងការពារប្រទេស និងលោកប្រធានអគ្គស្នងការនយោបាយ; កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី ១៤ (ADMM-14); កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី ៧ (ADMM+); និងការរំលឹកខួបលើកទី១០ នៃទិវាបង្កើត ADMM+ ដែលត្រូវបានរៀបចំតាមប្រព័ន្ធវីដេអូ នាដើមខែធ្នូ ឆ្នាំ២០២០។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើឲ្យស្ថាប័ន និងអង្គភាពពាក់ព័ន្ធរបស់ក្រសួងការពារប្រទេសត្រូវរៀបចំសកម្មភាពការទូតក្នុងវិស័យការពារជាតិដែលនៅសេសសល់ទាំងអស់ ចាប់ពីពេលនេះដល់ចុងឆ្នាំ ២០២០ ។ លោកឧត្តមសេនីយ៍ឯក Nguyen Chi Vinh និងលោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ក៏ស្នើឲ្យការរៀបចំសកម្មភាពទាំងនេះផ្តោតលើការទប់ទល់នឹងជំងឺ Covid-19 និងបង្ហាញនូវអត្តសញ្ញាណវប្បធម៌របស់វៀតណាម./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត