យុគសម័យ - នាពេលថ្មីៗនេះ សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) បានបើកកិច្ចប្រជុំដើម្បីអបអរសាទរខួបលើកទី ១០២ ឆ្នាំនៃទិវាបុណ្យជាតិសាធារណរដ្ឋឆែក (២៨ តុលា ១៩១៨ - ២៨ តុលា ២០២០) និងដើម្បីអបអរសាទរខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម - សាធារណរដ្ឋឆែក។
ប្រធាន HUFO លោក Vuong Duc Hoang Quan ថតរូបអនុស្សាវរីយ៍ជាមួយឯកអគ្គរដ្ឋទូតរងឆែក លោក Lukas Musil ។
ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Muoi ប្រធានសមាគមអង្គការមិត្តភាពវៀតណាម - ឆេកនៃទីក្រុងហូជីមិញបានមានប្រសាសន៍ថា វៀតណាមនិងសាធារណរដ្ឋឆែកមានទំនាក់ទំនងមិត្តភាពជាប្រពៃណីយូរអង្វែង។ ក្នុងរយៈពេលប៉ុន្មានទសវត្សកន្លងមកនេះ ដោយជៀសផុតពីបញ្ហាជាច្រើន ទំនាក់ទំនងល្អរវាងវៀតណាមនិងសាធារណរដ្ឋឆែកតែងតែត្រូវបានអភិរក្សនិងអភិវឌ្ឍន៍។ ប្រជាជនវៀតណាមចងចាំជានិច្ចនូវការគាំទ្រនិងការជួយឧបត្ថម្ភដ៏ថ្លៃថ្លាទាំងសម្ភារៈនិងស្មារតីរបស់ប្រជាជននិងរដ្ឋាភិបាលនៃសាធារណរដ្ឋឆែកក្នុងការតស៊ូរំដោះប្រទេសជាតិ ក៏ដូចជាក្នុងការងារកសាងនិងការពារប្រទេសជាតិ។
តាមលោក Nguyen Muoi ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ទំនាក់ទំនងកិច្ចសហប្រតិបត្តិការជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការពហុភាគីរវាងវៀតណាមនិងសាធារណរដ្ឋឆែកមានការរីកចម្រើនល្អទាំងផ្នែកទ្វេភាគីនិងពហុភាគី។ ប្រធានសមាគមអង្គការមិត្តភាពវៀតណាម - ឆេកទីក្រុងហូជីមិញបានថ្លែងអំណរគុណនិងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ស្ថានទូតឆែកប្រចាំនៅវៀតណាម ហើយបានប្តេជ្ញាថា នឹងខឹតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីបំពេញបេសកកម្មជាស្ពានតភ្ជាប់នៃទំនាក់ទំនងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ហើយរួមចំណែកដល់ការជំរុញកិច្ចសហប្រតិបត្តិការពហុវិស័យរវាងប្រទេសទាំងពីរវៀតណាម - សាធារណរដ្ឋឆែក។
ក្នុងនាមថ្នាក់ដឹកនាំស្ថានទូតសាធារណរដ្ឋឆែកប្រចាំនៅវៀតណាមលោក Lukas Musil បានថ្លែងអំណរគុណចំពោះការស្រឡាញ់រាប់អាននិងគោរពរាប់អានរបស់មិត្តវៀតណាមនៅទីក្រុងហូជីមិញសម្រាប់ទិវាបុណ្យជាតិរបស់សាធារណរដ្ឋ។ ជាមួយគ្នានេះដែរលោកបានជឿជាក់ថា សកម្មភាពទាំងនេះនឹងរួមចំណែកជាវិជ្ជមានដល់ការបង្កើនការយល់ដឹង សាមគ្គីភាពនិងការថែរក្សាមិត្តភាពជាប្រពៃណីរវាងប្រជាជនវៀតណាមនិងប្រជាជនឆែក។ លោក Lukas Musil បានថ្លែងអំណរគុណដល់ប្រជាជននិងរដ្ឋាភិបាលវៀតណាម សហគមន៍វៀតណាមនៅសាធារណរដ្ឋឆែកដែលបានរួមដៃគ្នានិងសាមគ្គីភាពជាមួយរដ្ឋាភិបាលនិងប្រជាជននៃសាធារណរដ្ឋឆែកក្នុងការបង្ការនិងទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19
លោក Lukas Musil ក៏បានសម្តែងក្តីសង្ឃឹមចំពោះកិច្ចសហប្រតិបត្តិការប្រជាជនរវាងប្រទេសទាំងពីរនាពេលខាងមុខ។ សាធារណរដ្ឋឆែកនឹងអនុវត្តការបង្កើតស្ថានអគ្គកុងស៊ុលនៅទីក្រុងហូជីមិញដើម្បីជំរុញសកម្មភាពសហប្រតិបត្តិការ សេដ្ឋកិច្ចនិងវប្បធម៌ ហើយគាំទ្រការងារកុងស៊ុល ការទូតរបស់ប្រជាជននៅទីក្រុងនិងទីតាំងផ្សេងទៀតនៅភាគខាងត្បូងវៀតណាម៕(បកប្រែដោយសាមេត)
(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន