លើកតម្កើង និងប្រគល់កិត្តិនាមកសិករវៀតណាមឆ្នើមឆ្នាំ ២០២០

10:26 | 15/10/2020

នាយប់ថ្ងៃទី ១៣ ខែតុលា ក្នុងឱកាសរំលឹកខួបលើកទី ៩០ ឆ្នាំ នៃការបង្កើតសមាគមន៍កសិករវៀតណាមនោះ មជ្ឈឹមសមាគមន៍កសិករវៀតណាមបានរួមសហការជាមួយគណកម្មធិការឃោសនាអប់រំមជ្ឈឹម ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ និងក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរៀបចំពិធី លើកតម្កើង និងប្រគល់កិត្តិនាមកសិករវៀតណាមឆ្នើមឆ្នាំ ២០២០។

លើកតម្កើង និងប្រគល់កិត្តិនាមកសិករវៀតណាមឆ្នើមឆ្នាំ ២០២០

អញ្ជើញថ្លែងនៅក្នុងពិធីនេះ លោក Thao Xuan Sung ប្រធានមជ្ឈឹមសមាគមន៍កសិករវៀតណាមបានសង្កត់ធ្ងន់ថា៖ “ពិធីលើកតម្កើងកសិករវៀតណាមឆ្នើមគឺជាការលើកតម្កើងគុណបំណាច់ ទេពកោសល្យ និងគំនិតច្នៃប្រឌិតរបស់របស់កសិករ ដែលបានចូលរួមចំណែក ទៅក្នុងបុព្វហេតុអភិវឌ្ឍន៍កសិកម្ម កសាងជនបទថ្មី កសាងវណ្ណៈកសិករ វៀត ណាមខ្លាំងមាំមួន ក្នុងបុព្វហេតុកសាង និងការពារមាតុភូមិវៀត ណាម”។ នៅក្នុងពិធីនេះ គណៈចាត់តាំងបានលើកតម្កើងកសិករចំនួន ៦៣ រូប ដែលជាគំរូឆ្នើមក្នុងការផលិតកម្មកសិកម្ម រុក្ខា ប្រមាញ់និងសេសាទផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត