កាសែត The Wall Street Journal៖ វៀតណាមបានបង្ហាញពិភពលោកអំពីសមត្ថភាពរបស់ខ្លួនក្នុងការតាមដាននិងឆ្លើយតបទៅនឹងជំងឺរាតត្បាត COVID-19

16:04 | 13/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - កាសែត Wall Street Journal (WSJ) បានចុះផ្សាយអត្ថបទមួយដែលថា តាមរយៈការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នេះ សហរដ្ឋអាមេរិកនិងបណ្ដាប្រទេសជឿនលឿនជាច្រើនទៀតត្រូវរៀនពីការថែទាំសុខភាពនៃប្រទេសមួយចំនួនដែលគ្រប់គ្រងបាននូវជំងឺរាតត្បាតនេះដោយជោគជ័យ។ វៀតណាមគឺជាឧទាហរណ៍សំខាន់មួយ។

ក្នុងរយៈពេលតិចជាង ១ ឆ្នាំ ប្រជាជនជាង ១ លាននាក់បានស្លាប់និងប្រទេសនិងដែនដីចំនួន ២១៥ បានកត់ត្រានូវករណីឆ្លង COVID-19។ ជាក់ស្តែងដ៏អាក្រក់នេះធ្វើឱ្យមនុស្សត្រូវរៀនមេរៀនបង្ហូរឈាមដើម្បីរស់រានពីជំងឺរាតត្បាតសកលនាពេលអនាគត។

“មនុស្សជាច្រើននៅក្នុងសង្កាត់នោះភ្លាមៗមានគ្រុនក្តៅនិងក្អក អ្នកខ្លះត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ភ្លាមៗបន្ទាប់​ពី​នោះ កុំព្យូទ័រដែលមានភាពវៃឆ្លាតសិប្បនិម្មិតបានរកឃើញភាពមិនប្រក្រតីនៅក្នុងសួតរបស់ពួកគេ។ គំរូឈាមក៏មានបញ្ហាដែរ។ ប្រព័ន្ធឆ្លើយតបភ្លាមៗត្រូវបានធ្វើឱ្យសកម្មនិងដំណើរការក្នុងរយៈពេលមួយម៉ោង ដោយមានការដាក់ឱ្យនៅដាច់ដោយឡែកនិងព្យាបាលអ្នកឆ្លងឬមានហានិភ័យនៃការឆ្លងមេរោគ”។

ការធ្វើតេស្ដយ៉ាងរហ័សដើម្បីរកឱ្យឃើញនូវជំងឺរាតត្បាតគឺជាកត្តាសំខាន់ក្នុងការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត។ រូបថតៈ David Morrison / AP

អ្វីដែលត្រូវបានពិពណ៌នាខាងលើគឺជាសេណារីយ៉ូដែលគូរដោយអ្នកវិទ្យាសាស្ត្រពីមេរៀនជាក់ស្តែងតាមរយៈពេលជិតមួយឆ្នាំនៃការស៊ូទ្រាំនឹងជំងឺរាតត្បាត COVID-19។ ក្នុងនោះ “ល្បឿន” គឺជាតម្រូវការជាមុនសម្រាប់ការបង្ការទប់ស្កាត់នឹងជំងឺរាតត្បាត។

លោក Jeremy Farrar នាយកមូលនិធិ Wellcome Trust Fund បានបញ្ជាក់ថា “សកម្មភាពដែលត្រូវពន្យារពេលគឺមហន្តរាយ”។ តាមនោះ ប្រតិកម្ម ២ ក្នុងចំណោមប្រតិកម្មដែលត្រូវធ្វើឱ្យបានឆាប់បំផុតគឺ៖ ការស្កេនសួតជាមួយម៉ាស៊ីនឆ្លាតជាងមុន និងការវិភាគគំរូឈាម។

លើសពីនេះទៅទៀត ទស្សនៈ “ការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដូចជាការប្រឆាំងនឹងសត្រូវ” ត្រូវបានអ្នកវិទ្យាសាស្ត្រយកចិត្តទុកដាក់ពិសេស ភ្ជាប់មកជាមួយការត្រៀមខ្លួននៅក្នុងធនធានក៏ដូចជាការធានានូវស្ថេរភាពសង្គម។

អ្នកវិទ្យាសាស្ត្រនិងអ្នកជំនាញផ្នែកសុខភាពក៏ឯកភាពលើអាទិភាពចាំបាច់ចំនួនបីផងដែរដើម្បីឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះជំងឺរាតត្បាតថ្មីដែលអាចនឹងកើតឡើងនាពេលអនាគតរួមមាន៖

ការឆ្លើយតបទាន់ពេលវេលានៃប្រព័ន្ធសុខភាពសាធារណៈ

រហូតមកដល់បច្ចុប្បន្ននេះ មានប្រទេសជាច្រើនសំឡឹងឃើញប្រព័ន្ធសុខាភិបាលទំនើបរបស់សហរដ្ឋអាមេរិកដើម្បីរៀន។ ទោះយ៉ាងណា តាមរយៈជំងឺរាតត្បាត COVID-19 វាជាសហរដ្ឋអាមេរិកនិងប្រទេសជឿនលឿនជាច្រើនទៀតដែលត្រូវរៀនសូត្រពីប្រព័ន្ធថែទាំសុខភាពមួយចំនួននៃប្រទេសមួយចំនួនដែលបានគ្រប់គ្រងជំងឺឆ្លងមេរោគដោយជោគជ័យ។ ប្រទេសវៀតណាមគឺជាឧទាហរណ៍សំខាន់មួយ។

ដោយមានបទពិសោធជាក់ស្តែងជាច្រើនតាមរយៈជំងឺរាតត្បាតនាពេលកន្លងមកដូចជាជំងឺរាតត្បាត SARS ដែលបានកើតឡើងក្នុងឆ្នាំ ២០០៣ វៀតណាមបានបង្ហាញឱ្យពិភពលោកដឹងថាសមត្ថភាពរបស់ខ្លួនក្នុងការរកឃើញនិងឆ្លើយតបនឹងជំងឺរាតត្បាត COVID-19 មានប្រសិទ្ធភាពដូចម្តេច។ រហូតមកដល់ពេលនេះ មានតែករណីវិជ្ជមាននឹងជំងឺរាតត្បាតជាង ១.១០០ ករណី ជាមួយនឹងករណីស្លាប់ចំនួន ៣៥ នាក់ (ទិន្នន័យដល់ថ្ងៃទី ១២ ខែ ១០) ។

ការតាមដាននិងការដាក់ឱ្យនៅដាច់ដោយឡែក ដែលវៀតណាមបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត COVID-19។ រូបថត: nhandan

ការតាមដាននិងការដាក់នៅដាច់ដោយឡែករាល់អ្នកបរទេសចូលនៅវៀតណាមក៏ជាវិធីមានប្រសិទ្ធភាពផងដែរ។

ការរកឃើញនិងការព្រមានមុន

តាមមធ្យោបាយទាំងអស់ កាត់បន្ថយល្បឿននិងទំហំនៃការឆ្លងវីរុសពីមនុស្សទៅមនុស្សគឺមានសារៈសំខាន់ខ្លាំងណាស់ ជាពិសេសនៅពេលដែលជៀសមិនរួច។ នេះគឺជាទស្សនៈរបស់អ្នកឯកទេសខាងរោគរាតត្បាតជាច្រើន។

ហើយដើម្បីធ្វើដូច្នេះ វាចាំបាច់ត្រូវមានឧបករណ៍ដែលអាចរកឃើញភាពមិនប្រក្រតីណាមួយនៅដំណាក់កាលដំបូងជាមួយនឹងការស្កេនទ្រូង។ វិធីសាស្រ្តធ្វើតេស្តយ៉ាងឆាប់រហ័សក៏ចាំបាច់ផងដែរ។

គ្រូពេទ្យកំពុងថតស្កេនទ្រូងរបស់អ្នកជំងឺដែលមានជម្ងឺឆ្លង COVID-19។ រូបថត៖ STR/AFP/GETTY IMAGES

អ្នកវិទ្យាសាស្ត្រក៏ចាប់អារម្មណ៍ផងដែរក្នុងការរកប្រភពនៃជំងឺនេះចាប់ពីពេលដែលវាកំពុងរាលដាលនិងលាក់ខ្លួននៅក្នុងសហគមន៍ដើម្បីព្យាបាលឱ្យបានភ្លាមៗ ជំនួសឱ្យការរង់ចាំមនុស្សមករកកន្លែងព្យាបាលដើម្បីពិនិត្យមើលនៅពេលរោគសញ្ញាលេចចេញមក។

វ៉ាក់សាំងនិងថ្នាំព្យាបាលឱ្យបានលឿនគឺចាំបាច់

ទោះបីជាការបង្កើតវ៉ាក់សាំងនិងការផលិតថ្នាំព្យាបាល COVID-19 នាបច្ចុប្បន្ន ប៉ុន្តែបើមានពេលក្រោយ ឬប្រសិនបើមានជំងឺរាតត្បាតសកលស្រដៀងគ្នាកើតឡើងនៅពេលអនាគត ល្បឿនផលិតកម្មនេះត្រូវបានជំរុញឱ្យលឿនជាងមុន។

ហើយតាមឧត្ដមគតិគឺ មនុស្សគួរតែមានវ៉ាក់សាំងរួចហើយសម្រាប់វីរុស មុនពេលវាអាចរីករាលដាលពាសពេញពិភពលោក។ ដូចករណី COVID-19 វីរុសត្រូវការប្រហែល ១០០ ថ្ងៃដើម្បីឆ្លងរាលដាលដល់កំរិតធំ មនុស្សត្រូវប្រណាំងដើម្បីទទួលវ៉ាក់សាំងនិងថ្នាំក្នុងពេលតែមួយ។

ខ្សែសង្វាក់ផលិតកម្មសម្រាប់វ៉ាក់សាំង COVID-19 នៅប្រទេសស្វីស។ រូបថត៖ Denis Balibouse/Reuters

នាបច្ចុបន្ននិងនាពេលខាងមុខ បច្ចេកវិទ្យានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផលិតវ៉ាក់សាំង។ ដូច្នេះ ដរាបណារូបមន្តនិងដំណើរការត្រូវបានអនុម័ត ដំណើរការបន្ទាប់នឹងត្រូវបានអនុវត្តយ៉ាងឆាប់រហ័ស។ ការផលិតថ្នាំព្យាបាលសម្រាប់ COVID-19 គឺស្រដៀងគ្នា។

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត