បញ្ចូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពីហ្វីលីពីនវិលត្រឡប់មកប្រទេសវិញ

14:22 | 10/10/2020

បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរនៃការហោះហើរត្រូវបានពិនិត្យសុខភាពនិងដឹកយកទៅកន្លែងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ។


នាថ្ងៃទី ៩ ខែតុលា អាជ្ញាធរវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅហ្វីលីពីននិងក្រុមហ៊ុនអាកាសចរណ៍ VietJet បានសហការជាមួយអាជ្ញាធរហ្វីលីពីន ក្នុងការបញ្ចូនពលរដ្ឋវៀតណាមជាង ២៤០ នាក់ពីប្រទេសហ្វីលីពីនឲ្យវិលត្រឡប់មកប្រទេសវិញ។ អ្នកដំណើរនៅលើយន្ដហោះ រួមមានស្ត្រីមានផ្ទៃពោះ, អ្នកដែលមានជំងឺរាំរ៉ៃប្រចាំកាយ កុមារអាយុក្រោម ១៨ ឆ្នាំ និស្សិតដែលគ្មានកន្លែងស្នាក់នៅ ពលករដែលកិច្ចសន្យាផុតកំណត់ និងករណីលំបាកផ្សេងទៀត។

បន្ទាប់ពីបានចុះចតដោយសុវត្ថិភាពនៅអាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat អ្នកដំណើរនៃការហោះហើរត្រូវបានពិនិត្យសុខភាពនិងដឹកយកទៅកន្លែងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត