នាំទំនាក់ទំនងវៀតណាម - អាមេរិកកាន់តែស៊ីជម្រៅ

09:26 | 11/10/2020

រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long បានតំណាងឲ្យរដ្ឋាភិបាលវៀតណាម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២៤៤ នៃទិវាបុណ្យឯករាជ្យជាតិអាមេរិកនិងខួបលើកទី ២៥ នៃទំនាក់ទំនងការទូតវៀតណាម - សហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតអាមេរិកនៅទីក្រុងហាណូយ។

រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិបាលវៀតណាម លោក Nguyen Thanh Long (រូបថត៖ VNA)

នាយប់ថ្ងៃទី ៩ ខែតុលា នៅទីក្រុងហាណូយ រដ្ឋមន្រ្តីស្តីទីក្រសួងសុខាភិ បាលវៀតណាម លោក Nguyen Thanh Long បានតំណាងឲ្យរដ្ឋាភិបាលវៀតណាម អញ្ជើញចូលរួមពិធីរំលឹកខួបលើកទី ២៤៤ នៃទិវាបុណ្យឯករាជ្យជាតិអាមេរិកនិងខួបលើកទី ២៥ នៃទំនាក់ទំនងការទូតវៀតណាម - សហរដ្ឋអាមេរិក ដែលត្រូវបានរៀបចំឡើងដោយស្ថានទូតអាមេរិកនៅទីក្រុងហាណូយ។

រដ្ឋមន្រ្តីស្តីទី Nguyen Thanh Long បានវាយតម្លៃខ្ពស់ថាកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីបានរីកចម្រើនយ៉ាងខ្លាំង ដែលធ្វើឱ្យសហរដ្ឋអាមេរិកក្លាយជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេសវៀតណាម ហើយវៀតណាមបានក្លាយទៅជាទីផ្សារនាំចូលដែលមានកំណើនរីកចម្រើនយ៉ាងឆាប់រហ័សសម្រាប់សហរដ្ឋអាមេរិកផងដែរ។ រីឯខ្លួនវិញ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Daniel Kritenbrink បានអះអាងថា សហរដ្ឋអាមេរិកគាំទ្រវៀតណាមកាន់តែអភិវឌ្ឍយ៉ាងខ្លាំងមាំមួន ឯករាជ្យ និងសម្បូររុងរឿង ព្រមទាំងគោរពរបបនយោបាយរបស់វៀតណាមផងដែរ៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត