ដោយសារលក្ខណៈភូមិសាស្ត្រ នៅក្នុងកងកម្លាំងប្រដាប់អាវុធខេត្ត Tra Vinh មានកម្មាភិបាល និងយុទ្ធជនជាជនជាតិខ្មែរជាច្រើន។ ដោយមានការយកចិត្តទុកដាក់ និងការដឹកនាំពីគណៈកម្មាធិការប្រជាជនខេត្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ បញ្ជាការដ្ឋានយោធាខេត្ត Tra Vinh បានផ្តោតលើការកសាងជួរកម្មាភិបាល និងយកចិត្ដទុកដាក់ថែទាំដល់កម្មាភិបាល និងយុទ្ធជនជាជនជាតិភាគតិច។
ឆ្លងកាត់មុខតំណែងជាច្រើន នៅដើមឆ្នាំ ២០១៩ លោកវរសេនីយ៍ត្រី Kim Trong Duc ត្រូវបានតែងតាំងជាប្រធានគណៈកម្មការឃោសនាអប់រំនៃការិយាល័យនយោបាយ បញ្ជាការដ្ឋានយោធាខេត្ត Tra Vinh។ លោកវរសេនីយ៍ត្រី Kim Trong Duc ក្នុងមុខតំណែងណាមួយក៏តែងតែបង្ហាញពីភាពស្វាហាប់ និងភាពច្នៃប្រឌិតរបស់ខ្លួន។ ចាប់ពីឆ្នាំ ២០១៥ មកទល់បច្ចុប្បន្ននេះ គាត់គឺជាគំរូល្អមួយនៅក្នុងចលនាប្រឡងប្រណាំងប្ដេជ្ញាយកឈ្នះនៃបញ្ជាការដ្ឋានយោធាខេត្ត ហើយទទួលបានរង្វាន់សរសើរជាច្រើន។ លោកវរសេនីយ៍ត្រី Kim Trong Duc បានចែករំលែកថា “ខ្ញុំតែងតែកំណត់ច្បាស់នូវទំនួលខុសត្រូវរបស់កម្មាភិបាលម្នាក់។ ខ្ញុំបានហាត់ពត់លត់ដំជានិច្ ចនិងលើកកម្ពស់អត្ដចរិត សីលធម៌ និងជំនាញរបស់ខ្លួន។
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានខេត្ត Tra Vinh ប្រគល់ផ្ទះយុទ្ធមិត្តជូនកម្មាភិបាលជនជាតិខ្មែរ។ (រូបថត៖ Quan Doi Nhan dan)
នៅចុងឆ្នាំ ២០១៨ បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាលនៅបណ្ឌិតសភាកងទ័ពជើងគោក លោកវរសេនីយ៍ទោ Thach Long ត្រូវបានតែងតាំងជាអនុប្រធានគណៈកលយុទ្ធលុះ ដល់ដើមឆ្នាំ ២០២០ លោកក្លាយជាប្រធានគណៈកលយុទ្ធ នៃការិយាល័យសេនាធិការនៃបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh។ លោកវរសេនីយ៍ទោ Thach Long កើតឆ្នាំ ១៩៨៤ ដោយមានបទពិសោធន៍ការងារជាង ១៥ ឆ្នាំ លោកវរសេនីយ៍ទោ Thach Long បានស្នើជូនថ្នាក់ដឹកនាំការិយាល័យសេនាធិការផ្ដល់យោបល់ដល់បញ្ជាការដ្ឋានយោធាខេត្ដ ក្នុងការបំពេញភារកិច្ចយោធាការពារជាតិនៅមូលដ្ឋាន។ លោកវរសេនីយ៍ទោ Thach Long បានចែករំលែកថា “ភារកិច្ចរបស់ខ្ញុំគឺផ្តល់យោបល់ឲ្យត្រឹមត្រូវ និងទាន់ពេលវេលាជូនថ្នាក់លើ។ ដើម្បីបំពេញភារកិច្ចឱ្យបានល្អ ខ្ញុំតែងតែស្រាវជ្រាវឯកសារ និងលិខិតណែនាំអំពីមុខជំនាញ រៀនសូត្របទពិសោធន៍គ្នាទៅវិញទៅមក លើកកម្ពស់សមត្ថភាពរបស់ខ្លួន និងត្រៀមខ្លួនបំពេញគ្រប់ភារកិច្ច”។
លោកវរសេនីយ៍ឯក Hua Van Nghia មេបញ្ជាការរងនៃបញ្ជាការយោធាខេត្ត Tra Vinh និយាយថា លោកវរសេនីយ៍ត្រី Kim Trong Duc និងលោកវរសេនីយ៍ទោ Thach Long គឺជាកម្មាភិបាល ២ នាក់ក្នុងចំណោមកម្មាភិបាលវ័យក្មេងដែលត្រូវបានតែងតាំងឲ្យកាន់មុខតំណែងសំខាន់ក្នុងអាណត្តិ ២០១៥-២០២០។ ដោយយល់ជ្រួតជ្រាបនូវគោលការណ៍មាគ៌ារបស់បក្ស រដ្ឋ និងកងទ័ព នាពេលកន្លងមក ការបណ្តុះបណ្តាល ការបំពាក់បំប៉នមុខជំនាញ និងការកសាងជួរកម្មាភិបាលរបស់ជនជាតិខ្មែរទទួលបានការយកចិត្ដទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ដ។
លោកវរសេនីយ៍ឯកបំរុង Nguyen Dang Hai អនុប្រធាននយោបាយបញ្ជាការដ្ឋានយោធាខេត្ត Tra Vinh បានឲ្យដឹងថា ការងារគោលនយោបាយចំពោះកម្មាភិបាលជនជាតិភាគតិចតែងតែទទួលបានការយកចិត្តទុកដាក់ និងបង្កលក្ខណៈល្អបំផុតពីសំណាក់បញ្ជាការដ្ឋានយោធាខេត្ដ ជាពិសេសគោលនយោបាយអំពីការធានារ៉ាប់រងសង្គម ធានាសុខាភិបាល និងជួយកម្មាភិបាលនៅពេលមានជម្ងឺដំកាត់។
បញ្ជាការដ្ឋានយោធាខេត្តក៏បានរៀបចំសកម្មភាពជាច្រើនដូចជា ទៅសួរសុខទុក្ខ និងជូនអំណោយដល់កម្មាភិបាល និងយុទ្ធជនក្នុងឱកាសបុណ្យប្រពៃណីរបស់ជនជាតិខ្មែរ។ បច្ចុប្បន្ននេះ ក្នុងកងកម្លាំងប្រដាប់អាវុធខេត្តមានគ្រួសារកម្មាភិបាលជនជាតិភាគតិចជាច្រើន ដែលជួបការលំបាកក្នុងការស្នាក់នៅ។ ដូច្នេះ ក្រៅពីថវិកាបានមកពីផលិតកម្មនោះ បញ្ជាការដ្ឋានយោធាខេត្ដ បានអំពាវនាវបណ្ដាស្ថាប័ន បណ្ដាអង្គភាពអាជីវកម្មសប្បុរសជន កម្មាភិបាល និងយុទ្ធជនចូលរួមវិភាគទានកសាងផ្ទះជួយយុទ្ធមិត្ដ។
លោកវរសេនីយ៍ត្រី Thach Vu Phuong ជំនួយការនៃបញ្ជាការដ្ឋានយោធាស្រុក Cau Ke បានចែករំលែកក្នុងក្ដីរំភើបថា "ខ្ញុំបានឪពុកម្តាយចែកដីឲ្យ ប៉ុន្តែខ្ញុំមិនមានលុយសាងសង់ផ្ទះទេ ប្ដីប្រព័ន្ធខ្ញុំ និងកូនទាំង ២ នាក់ រស់នៅជាមួយឪពុកម្តាយក្មេកជាង ៥ ឆ្នាំហើយ។ ដោយបានការជួយឧបត្ថម្ភ ៦០ លានដុង រួមជាមួយខ្ចីប្រាក់ពីមិត្តភក្តិ និងសាច់ញាតិ ខ្ញុំបានសាងសង់ផ្ទះក្នុងទំហំជាង ១០០ m2។ ខ្ញុំសប្បាយរីករាយណាស់ដែលមានផ្ទះថ្មី ពោរពេញទៅដោយមនោសញ្ចេតនាពីយុទ្ធមិត្ដ។ ប្រសិនបើគ្មានជំនួយពីយុទ្ធមិត្ដទេ មិនដឹងថាពេលណាគ្រួសារខ្ញុំទើបមានផ្ទះដូចសព្វថ្ងៃនេះ"./.
(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន