វៀតណាមអំពាវនាវឱ្យបង្កើនសាមគ្គីភាពអន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19

12:51 | 08/10/2020

នាថ្ងៃទី៥ ខែតុលា គណៈកម្មការសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៃមហាសន្និបាតអង្គការសហប្រជាជាតិ បានរៀបចំកិច្ចពិភាក្សារួមក្រោមប្រធានបទ “ការកសាងឡើងវិញឱ្យកាន់តែប្រសើរឡើងបន្ទាប់ពីជំងឺរាតត្បាត Covid-19៖ ធានាសេដ្ឋកិច្ចពិភពលោកឲ្យមានយុត្តិធម៌ជាងសង្គមមានសុខដុមរមនាជាង និងមានការអភិវឌ្ឍចីរភាពជាង”។

ទិដ្ឋភាពនៃកិច្ចពិភាក្សា (រូបថត៖ vnanet.vn)

ក្នុងនាមជាប្រធានគណៈកម្មការអាស៊ាននៅញូវយ៉ក (សហរដ្ឋអាមេរិក) ឆ្នាំ ២០២០ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy ប្រធានស្ថានបេសកកម្មអចិន្រ្តៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ បានលើកឡើងទិសដៅឆ្លើយតបទៅនឹងជំងឺរាតត្បាត Covid-19 និងវិធានការណ៍ដើម្បីជំរុញការសំរេចគោលដៅអភិវឌ្ឍន៍រយៈពេលវែង។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា គប្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងសាមគ្គីភាពអន្តរជាតិ ជំរុញការទទួលថ្នាំបង្ការប្រឆាំងនឹងជំងឺរាតត្បាត Covid-19 ជាសកល និងស្មើគ្នា ព្រមទាំងផ្តោតសំខាន់លើការថែទាំអ្នកដែលងាយរងគ្រោះនៅក្នុងសង្គម និងផ្តោតសំខាន់លើការផ្ទេរបច្ចេកវិទ្យា ការគាំទ្រផ្នែកហិរញ្ញវត្ថុសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។

* នៅថ្ងៃដដែល ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានរៀបចំកិច្ចប្រជុំតាមរយៈប្រព័ន្ធវីដេអូ ដើម្បីពិភាក្សាអំពីស្ថានភាពនៅប្រទេសហៃទី និងសកម្មភាពរបស់ការិយាល័យសម្របសម្រួលនៃអង្គការសហប្រជាជាតិប្រចាំប្រទេសហៃទី (BINUH)។ ក្នុងកិច្ចប្រជុំ លោកឯកអគ្គរដ្ឋទូត Dang Dinh Quy បានអំពាវនាវឱ្យរដ្ឋាភិបាលហៃទី និងភាគីពាក់ព័ន្ធនានា ចូលរួមកិច្ចសន្ទនាប្រកបដោយការស្ថាបនា ដើម្បីឆ្ពោះទៅរកដំណោះស្រាយដ៏ទូលំទូលាយសម្រាប់ហៃទី./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត