ពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងកូរ៉េខាងត្បូង

12:52 | 08/10/2020

នាថ្ងៃទី ៦ ខែតុលា នៅទីក្រុងហាណូយ ក្នុងនាមជាសមាជិកនៃបណ្តាញវិទ្យាស្ថានសិក្សាយុទ្ធសាស្រ្តអន្តរជាតិអាស៊ាន (ASEAN-ISIS) វិទ្យាស្ថានការទូតវៀតណាម សហការជាមួយវិទ្យាស្ថានការទូតកូរ៉េខាងត្បូង (KNDA) បានរៀបចំកិច្ចសន្ទនាតាមរយៈប្រព័ន្ធវីដេអូស្តីពីយុទ្ធសាស្ត្រប្រចាំឆ្នាំលើកទី ២ រវាងស្ថាប័នស្រាវជ្រាវអាស៊ាន និងកូរ៉េខាងត្បូង ក្រោមប្រធានបទ “ទំនាក់ទំនង អាស៊ាន - កូរ៉េខាងត្បូង ឈានចូលទសវត្សរ៍ថ្មីឆ្ពោះទៅរកចក្ខុវិស័យយុទ្ធសាស្ត្ររួម”។

ទិដ្ឋភាពនៃកិច្ចសន្ទនានៅទីក្រុងហាណូយ (រូបថត៖ ក្រសួងការបរទេស)

ថ្លែងក្នុងពិធីបើក លោកបណ្ឌិត Nguyen Hung Son នាយករងនៃវិទ្យាស្ថានការទូតវៀតណាម បានមានប្រសាសន៍ថា ក្នុងបរិបទនៃជំងឺរាតត្បាត Covid-19 ការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការរវាងអាស៊ាន និងកូរ៉េខាងត្បូងមានអត្ថន័យសំខាន់។ ប្រធាន KNDA លោក Joon Hyung Kim បានបញ្ជាក់ថា អាស៊ានបានក្លាយជាចំណុចសំខាន់មួយ ក្នុងគោលនយោបាយការបរទេសរបស់កូរ៉េខាងត្បូង។

កិច្ចសន្ទនាស្តីពីយុទ្ធសាស្ត្រប្រចាំឆ្នាំរវាងស្ថាប័នស្រាវជ្រាវអាស៊ាន និងកូរ៉េខាងត្បូង ជាបណ្តាញកិច្ចសហប្រតិបត្តិការការទូតដែលមានសារៈសំខាន់ជាក់ស្តែង រួមចំណែកក្នុងការអនុវត្តផែនការសកម្មភាព ដែលអនុវត្តតាមសេចក្តីថ្លែងការណ៍ចក្ខុវិស័យរួម ដើម្បីសន្តិភាព វិបុលភាព និងភាពជាដៃគូ អាស៊ាន - កូរ៉េខាងត្បូង ឆ្នាំ ២០២១-២០២៥./.

(ប្រភពព័ត៌មាន: kh.qdnd.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត