លើកទឹកចិត្តយុវជនវៀតណាមចូលរួមការពារបរិស្ថាន

10:53 | 06/10/2020

នាថ្ងៃទី៤ តុលា នៅទីក្រុងហាណូយ វិទ្យាស្ថានស្រាវជ្រាវ គ្រប់គ្រង អភិវឌ្ឍប្រកបដោយចីរភាព (MSD) បានសហការជាមួយមូលនិធិ “ដើម្បី កំពស់វៀតណាម” និងសាលារៀន TH បានរៀបចំទិវាបុណ្យ “ខ្ញុំជ្រើសរើស ភពផែនដីបៃតង - សម្លេងរបស់យុវជន យុវជនជំទង់និងកុមារវៀតណាម ដើម្បីបរិស្ថាន”។

យុទ្ធនាការ “ខ្ញុំជ្រើសរើសភពផែនដីបៃតង” គឺសំដៅលើកកំពស់មនសិការ សូរសម្លេងនិងជំរុញការចូលរួមរបស់កុមារ យុវជន និងយុវជនជំទង់វៀតណាមក្នុងការរួមដៃគ្នាដោះស្រាយបញ្ហាបរិស្ថាននានា។

ទិវាបុណ្យនេះមានសកម្មភាពគួរឲ្យទាក់ទាញជាច្រើន សម្រាប់មិត្តវ័យ ក្មេងនិងក្រុមគ្រួសារលេងកំសាន្តផង ហើយស្វែងយល់ចំណេះដឹងស្ដីពីបរិ ស្ថានតាមរយៈល្បែងលេង វណ្ណកម្មបោះពុម្ភផ្សាយដ៏ជិតស្និទ្ធជាមួយគ្រួសារ និងកុមារ និងឈុតសម្ដែងសិល្បៈដ៏វិសេសវិសាលរបស់បណ្ដាមិត្តវ័យក្មេង និងអ្នកស្ម័គ្រចិត្តទៀតផង។

គួរជម្រាបបន្ថែមទៀតថាចាប់ពីខែសីហាដល់ខែតុលាឆ្នាំ២០២០ វិទ្យាស្ថាន MSD បានបំផុសយុទ្ធនាការ “ខ្ញុំជ្រើសរើសភពផែនដីបៃតង” សំដៅ លើកកំពស់មនសិការ សូរសម្លេងនិងជំរុញការចូលរួមរបស់កុមារ យុវជន និងយុវជនជំទង់វៀតណាមក្នុងការរួមដៃគ្នាដោះស្រាយបញ្ហាបរិស្ថាននានា./.

(ប្រភពព័ត៌មាន: VOV)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត