ក្រសួងការពារប្រទេសវៀតណាមប្រគល់ផ្គត់ផ្គង់វេជ្ជសាស្រ្តបង្ការនឹង COVID-19 ដល់កងទ័ពបារាំង កូរ៉េខាងត្បូងនិងហុងគ្រី

17:56 | 04/10/2020 (បកប្រែដោយសាមេត)

យុគសម័យ - មុនពេលការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នៅលើពិភពលោក ការប្រគល់ផ្គត់ផ្គង់វេជ្ជសាស្រ្តធម្មតាមួយចំនួនដល់មន្រ្តីយោធានៃបណ្ដាប្រទេសផ្សេងៗគ្នាគឺជាការចាំបាច់ ដែលរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ លើកកម្ពុស់រូបភាពរបស់ក្រសួងការពារប្រទេសវៀតណាមចំពោះប្រទេសដៃគូ។

លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានប្រគល់ផ្គត់ផ្គល់វេជ្ជសាស្រ្តរបស់ក្រសួងការពារប្រទេសវៀតណាមដល់កងទ័ពបារាំង។ រូបថត៖ កាសែតការពាព្រំដែន

នាថ្ងៃទី ១ ខែតុលា នៅនាយកដ្ឋានកិច្ចការបរទេស (ក្រសួងការពារប្រទេស) បានប្រព្រឹត្តិទៅពិធីប្រគល់ផ្គត់ផ្គល់វេជ្ជសាស្ត្រធម្មតាមួយចំនួនរបស់ក្រសួងការពារប្រទេសយើងដល់កងទ័ពនៃសាធារណរដ្ឋបារាំង ក្រសួងការពារជាតិនៃសាធារណរដ្ឋហុងគ្រី និងក្រសួងការពារជាតិកូរ៉េខាងត្បូង។

មុនពេលការឆ្លងរាលដាលនៃជំងឺរាតត្បាត COVID-19 នៅលើពិភពលោក ការប្រគល់ផ្គត់ផ្គង់វេជ្ជសាស្រ្តធម្មតាមួយចំនួនដល់មន្រ្តីយោធានៃបណ្ដាប្រទេសផ្សេងៗគ្នាគឺជាការចាំបាច់ ដែលរួមចំណែកដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ លើកកម្ពុស់រូបភាពរបស់ក្រសួងការពារប្រទេសវៀតណាមចំពោះប្រទេសដៃគូ។ ក្នុងពេលជាមួយគ្នានេះ បង្ហាញនូវសាមគ្គីភាពប្រឆាំងនឹងការរីករាលដាលនៃជំងឺរាតត្បាត COVID-19 របស់នាយករដ្ឋមន្រ្តីវៀតណាម ដែលជាការទទួលខុសត្រូវរបស់វៀតណាមក្នុងការដោះស្រាយបញ្ហាអន្តរជាតិ ជាពិសេសក្នុងបរិបទដែលវៀតណាមកំពុងទទួលតួនាទីជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងប្រធានអាស៊ាន ២០២០ ។

លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានប្រគល់ផ្គត់ផ្គល់វេជ្ជសាស្រ្តរបស់ក្រសួងការពារប្រទេសវៀតណាមដល់ក្រសួងការពារជាតិកូរ៉េខាងក្បូង។ រូបថត៖ កាសែតការពាព្រំដែន

យោងតាមកាសែតកងទ័ពប្រជាជន ក្នុងពិធីនោះ តំណាងកងទ័ពបារាំង ហុងគ្រីនិងកូរ៉េខាងត្បូងបានវាយតម្លៃខ្ពស់ចំពោះប្រសិទ្ធភាពនៃការបង្ការនិងទប់ស្កាត់នឹងជំងឺរាតត្បាត COVID-19 នៅវៀតណាមក្នុងរយៈពេលកន្លងមក ហើយបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសេចក្តីស្រឡាញ់និងជំនួយដ៏ថ្លៃថ្លាដែលប្រជាជននិងកងទ័ពវៀតណាមផ្តល់ជូនប្រជាជននិងកងទ័ពនៃបណ្តាប្រទេសដទៃទៀត។ វរសេនីយ៍ឯកលោក Ryou Jea Guen សេនានុពន្ធការពារជាតិកូរ៉េខាងត្បូងបាននិយាយថា អំណោយទាំងនេះមិនត្រឹមតែជាការផ្គត់ផ្គង់វេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃមិត្តភាពរវាងប្រទេសទាំងពីរផងដែរ។

លោកឧត្តមសេនីយ៍ទោ Vu Chien Thang បានប្រគល់ផ្គត់ផ្គល់វេជ្ជសាស្រ្តរបស់ក្រសួងការពារប្រទេសវៀតណាមដល់ក្រសួងការពារជាតិហុងគ្រី។ រូបថត៖ កាសែតការពាព្រំដែន

ទន្ទឹមនឹងនេះ លោកវរសេនីយ៍ទោ Marc Raza សេនានុពន្ធការពារជាតិបារាំងបានសង្ឃឹមថា ទំនាក់ទំនងដ៏ល្អនិងសហប្រតិបត្តិការពហុភាគីរវាងបារាំងនិងវៀតណាម ជាពិសេសលើវិស័យការពារជាតិនឹងមានការរីកចម្រើនកាន់តែវិជ្ជមាន៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត