លោកឯកអគ្គរដ្ឋទូតអាឡឺម៉ង់ Guido Hildner មានបំណងចង់អោយប្រទេសទាំងពីរផ្តោតការយកចិត្តទុកដាក់លើកិច្ចសហប្រតិបត្តិការក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈ ការការពារប

13:53 | 03/10/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ១ ខែតុលានៅទីក្រុង Vinh Yen សម្ព័ន្ធសមាគមមិត្តភាពខេត្ត Vinh Phuc និងសមាគមមិត្តភាពវៀតណាម - អាឡឺម៉ង់ខេត្ត Vinh Phuc បានបើកកិច្ចប្រជុំដើម្បីអបអរសាទរខួបលើកទី ៤៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងវៀតណាមនិងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ (១៩៧៥ - ២០២០) ។

នេះ លោក Guido Hildner ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅវៀតណាម

ថ្លែងនៅក្នុងជំនួបនេះ លោក Guido Hildner ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅវៀតណាម បានសម្តែងក្តីរីករាយដែលបានមកទស្សនាខេត្ត Vinh Phuc ក្នុងឱកាសដ៏ពិសេសនេះ។ ទន្ទឹមនឹងនេះលោកក៏បញ្ជាក់ថា ក្នុងរយៈពេល ៤៥ ឆ្នាំកន្លង មកទំនាក់ទំនងសហប្រតិបត្តិការរវាងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងវៀតណាមមានការជឿនលឿនសំខាន់ៗមានស្ថិរភាពជាងមុន។ ទន្ទឹមនឹងនេះដែរ លោកឯកអគ្គរដ្ឋទូត Guido Hildner បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់សមាគមមិត្តភាពវៀតណាម - អាល្លឺម៉ង់ ក្នុងការតភ្ជាប់ជាស្ពានទំនាក់ទំនងដើម្បីរួមចំណែកក្នុងការពង្រឹងមនោសញ្ចេតនានិងការយល់ដឹងច្បាស់រវាងប្រជាជននៃប្រទេសទាំងពីរ។ នាពេលខាងមុខ លោកឯកអគ្គរដ្ឋទូតមានបំណងចង់ឲ្យសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់និងវៀតណាមបន្តជំរុញសកម្មភាពសហប្រតិបត្តិការដែលផ្តោតលើវិស័យចំនួន ៣ រួមមានការបណ្តុះបណ្តាលវិជ្ជាជីវៈ ការការពារបរិស្ថាន និងថាមពលកកើតឡើងវិញផងដែរ។

លោក Tran Van Vinh លេខាធិការរងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Vinh Phuc ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Vinh Phuc ប្រធានសម្ព័ន្ធសមាគមមិត្តភាពខេត្ត Vinh Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Guido Hildner ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅប្រទេសវៀតណាម

គួរបញ្ជាក់ថា នាព្រឹកថ្ងៃទី ១ ខែតុលា លោក Tran Van Vinh លេខាធិការរងអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត Vinh Phuc ប្រធានក្រុមប្រឹក្សាប្រជាជនខេត្ត Vinh Phuc ប្រធានសម្ព័ន្ធសមាគមមិត្តភាពខេត្ត Vinh Phuc បានអញ្ជើញទទួលជួបពិភាក្សាជាមួយលោក Guido Hildner ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពអាល្លឺម៉ង់ប្រចាំនៅប្រទេសវៀតណាម។ នៅក្នុងជំនួបនេះលោក Tran Van Vinh បានសម្តែងនូវជំនឿថាដោយមានយកចិត្តទុកដាក់និងការចាប់អារម្មណ៍របស់ឯកអគ្គរដ្ឋទូតនៅខេត្ត Vinh Phuc ថាមាគ៌ាឆ្ពោះទៅមុខនឹងបើកឱកាសថ្មីជាច្រើនក្នុងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងខេត្ត Vinh Phuc និងដៃគូ អង្គការ និងសហគ្រាសអាល្លឺម៉ង់រួមចំណែកពង្រឹងចំណងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - អាល្លឺម៉ង់។ លោក Tran Van Vinh ក៏បានស្នើឱ្យស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំនៅវៀតណាម បន្តគាំទ្រខេត្ត Vinh Phuc ក្នុងការលើកកម្ពស់គុណសម្បត្តិ សក្តានុពល និងមានយន្តការនិងគោលនយោបាយល្អប្រពៃថែមទៀត ដើម្បីទាក់ទាញការវិនិយោគពីខេត្តនេះទៅអាជីវកម្មអាឡឺម៉ង់ ដោយអំពាវនាវឱ្យអង្គភាពអាជីវកម្មអាល្លឺម៉ង់មកមកវិនិយោគនៅខេត្ត Vinh Phuc លើវិស័យអាឡឺម៉ង់ដែលមានចំណុចខ្លាំងដូចជា៖ ផលិតរថយន្ត គ្រឿងម៉ាស៊ីន និងគ្រឿងម៉ាស៊ីនឧស្សាហកម្មគីមីជាដើម៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត