ជំងឺរាតត្បាតកូវីដ ១៩៖ បញ្ចូនពលរដ្ឋវៀតណាមជាង ៣៤០ នាក់ពីសហរដ្ឋអាមេរិកវិលត្រឡប់មកប្រទេសវិញ

17:18 | 20/09/2020

បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Van Don (ខេត្ត Quang Ninh) អ្នកចូលរួមជើងហោះហើរនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ។

បញ្ចូនពលរដ្ឋវៀតណាមចំនួន ៣៤០ នាក់ពីសហរដ្ឋ អាមេរិក វិលត្រឡប់មកប្រទេសវិញប្រកបដោយសុវត្ថិភាព

ក្នុងអំឡុងពេលពីរថ្ងៃ គឺថ្ងៃទី ១៩ និង ២០ ខែកញ្ញាឆ្នាំ ២០២០ អាជ្ញាធរវៀតណាម ការិយាល័យតំណាងវៀតណាមនៅសហរដ្ឋអាមេរិក និងក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានរួមសហការជាមួយអាជ្ញាធរអាមេរិក បញ្ចូនពលរដ្ឋវៀត ណាមចំនួន ៣៤០ នាក់ វិលត្រឡប់មកប្រទេសវិញដោយសុវត្ថិភាព។ អ្នកដំណើរតាមជើងហោះហើរមកពីរដ្ឋជាច្រើនក្នុងសហរដ្ឋអាមេរិក ក្នុងនោះមានទាំងកុមារអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា អ្នក ឈឺ អ្នកទេសចរត្រូវជាប់គាំង និងនិស្សិតដែលបានបញ្ចប់ការសិក្សាហើយគ្មានកន្លែងស្នាក់នៅដោយសារតែអន្តេវាសិកដ្ឋានបិទ និងករណីពិបាកពិសេសផ្សេងទៀត។

បន្ទាប់ពីយន្តហោះបានចុះចតនៅអាកាសយានដ្ឋាន Van Don (ខេត្ត Quang Ninh) អ្នកចូលរួមជើងហោះហើរនេះ ស្ថិតនៅក្រោមការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រនិងធ្វើចត្តាឡីស័កស្របតាមបទប្បញ្ញត្តិ៕

(ប្រភពព័ត៌មាន: vov)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត