យុគសម័យ - នៅថ្ងៃទី ១១ ខែកញ្ញា ស្ថានីយ៍ទូរទស្សន៍ KBS បានដកស្រង់ប្រភពការទូតមួយចំនួនដោយនិយាយថា រដ្ឋាភិបាលកូរ៉េខាងត្បូងនិងវៀតណាមបានយល់ព្រមអំពីដំណើទស្សនកិច្ច នៅប្រទេសវៀតណាមរបស់លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង Kang Kyung-hwa ចាប់ពីថ្ងៃទី ១៧ និង ១៨ ខែកញ្ញា ។
លោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេស Pham Binh Minh និងលោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង Kang Kyung-hwa នៅមុនកិច្ចពិភាក្សានៅឯអគារទទួលភ្ញៀវរដ្ឋាភិបាលនៅ ថ្ងៃទី ៩ ខែមីនាឆ្នាំ ២០១៨ ។ (រូបថត៖ VGP)
នេះជាដំណើរទស្សនកិច្ចបរទេសលើកទី ២ បន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងទៅកាន់ប្រទេសអាឡឺម៉ង់ កាលពីដើមខែសីហាចាប់តាំងពីការផ្ទុះឡើងនៃជំងឺ COVID-១៩ នៅជុំវិញពិភពលោក។
តាមផែនការបានគ្រោងទុក លោកស្រី Kang Kyung-hwa នឹងជួបជាមួយលោកឧបនាយករដ្ឋមន្រ្តីនិងជារដ្ឋមន្រ្តីក្រសួងការបរទេសវៀតណាម Pham Binh Minh ដើម្បីពិភាក្សាបញ្ហានានានៅក្នុងទំនាក់ទំនងទ្វេភាគី ផែនការសហប្រតិបត្តិការរវាងកូរ៉េខាងត្បូងនិងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ។
ជាពិសេស អ្នកវិភាគបានអត្ថាធិប្បាយថា ការដែលលោកស្រីកាងជ្រើសរើសមកទស្សនកិច្ចនៅប្រទេសវៀតណាមក្នុងកំឡុងពេលដែលជំងឺ COVID-១៩ នៅតែមានភាពស្មុគស្មាញនៅក្នុងប្រទេសនេះដើម្បីដកការលំបាកក្នុងការធ្វើដំណើររវាងប្រទេសទាំងពីរសម្រាប់អាជីវកម្មកូរ៉េខាងត្បូងកំពុងវិនិយោគនៅទីនេះ។
តាមនោះគេរំពឹងថា រដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូងនឹងផ្តោតលើការពិភាក្សាជាមួយវៀតណាមអំពីផែនការធ្វើឱ្យដំណើរ ការអន្តោប្រវេសន៍ប្រកបដោយងាយស្រួលគាំទ្រដល់ការផ្លាស់ប្តូរធនធានមនុស្សចាំបាច់រវាងប្រទេសទាំងពីរ ដូចជា ធនធានមនុស្សរបស់សហគ្រាសនិងមន្ត្រីរដ្ឋការជាដើម។ តាមការគ្រោងទុក គណៈប្រតិភូដែលអមដំណើរលោកស្រីរដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូងទៅបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមនឹងត្រូវបានបង្រួមអប្បបរមា ហើយនឹងពិចារណាលើការរីករាលដាលនៃជំងឺ COVID-១៩ នៅក្នុងប្រទេសទាំងពីរ./.
(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន