ប្រទេសសឹង្ហបូរីបានសង្កត់ធ្ងន់លើតួនាទីរបស់ AIPA ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាត COVID-១៩

21:52 | 09/09/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - នាថ្ងៃទី ៨ ខែកញ្ញា ប្រធានរដ្ឋសភាសឹង្ហបូរី លោក Tan Chuan - Jin បានអំពាវនាវឲ្យប្រទេសនានាត្រៀមខ្លួនសម្រាប់ការធ្វើឱ្យប្រក្រតីថ្មីក្រោយពីវិបត្តិជំងឺរាតត្បាតហើយបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួមក្នុងនោះរួមមានវិស័យសន្តិសុខអ៊ីនធឺណិត ការអភិវឌ្ឍទីក្រុងឆ្លាតក៏ដូចជាបញ្ហាទប់ស្កាត់និងបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូចជាការទប់ទល់នឹងបញ្ហាបម្រែបម្រួល អាកាសធាតុផងដែរ។

ប្រធានរដ្ឋសភាសឹង្ហបូរី លោក Tan Chuan - Jin

ប្រធានរដ្ឋសភាសិង្ហបុរីកលោក Tan Chuan - Jin ដឹកនាំគណៈប្រតិភូរដ្ឋសភាសិង្ហបុរី អញ្ជើញចូលរួមមហាសន្និបាតអន្តរសភាលើកទី ៤១ (AIPA41) តាមរយៈប្រព័ន្ធវីដេអូ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋសភាវៀតណាមចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។ ថ្លែងក្នុងសម័យប្រជុំតាមរយៈប្រព័ន្ធអនឡាញ នាថ្ងៃទី ៨ ខែកញ្ញា ប្រធានរដ្ឋសភាសឹង្ហបូរី លោក Tan Chuan - Jin បានអំពាវនាវឲ្យប្រទេសនានាត្រៀមខ្លួនសម្រាប់ការធ្វើឱ្យប្រក្រតីថ្មីក្រោយពីវិបត្តិជំងឺរាតត្បាតហើយបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យដែលមានផលប្រយោជន៍រួមក្នុងនោះរួមមានវិស័យសន្តិសុខអ៊ីនធឺណិត ការអភិវឌ្ឍទីក្រុងឆ្លាតក៏ដូចជាបញ្ហាទប់ស្កាត់និងបង្ក្រាបបទឧក្រិដ្ឋកម្មឆ្លងដែន ក៏ដូច​ជាការទប់ទល់នឹងបញ្ហាបម្រែបម្រួល អាកាសធាតុផងដែរ។

ហេតុដូច្នេះ ប្រធានបទដែលវៀតណាមបានលើកឡើងក្នុងសម័យប្រជុំលើកនេះមានចំណងជើងថា “អាស៊ានមួយប្រកបដោយភាពស្អិតរមួតនិងការឆ្លើយតប» គឺចាំបាច់ណាស់ ដែលឆ្លុះបញ្ចាំងថាអាស៊ានចាំបាច់ត្រូវសហការគ្នាប្រកបដោយសុខដុមរមនា និងត្រូវទប់ស្កាត់នឹងជំងឺរាតត្បាតបប្រកបដោយ ប្រសិទ្ធិភាពនិងទាន់ពេលវេលាផងដែរ យោងតាមប្រធានរដ្ឋសភានៃប្រទេសសឹង្ហបុរីបានឲ្យដឹងថា បណ្តាប្រទេសសមាជិកអាស៊ាន ត្រូវតែសហការគ្នាយ៉ាងជិតស្និទ្ធនិងរួមគ្នាជាមួយដៃគូខាងក្រៅដើម្បីរក្សាសមត្ថភាពបន្សាំខ្លួនប្រកបដោយភាពម្ចាស់ការ ក៏ដូចជាការពារជីវភាពរស់នៅរបស់ប្រជាជនឲ្យបានល្អផងដែរ ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល
ទីក្រុងហាយហ្វុងចលនានូវជំនួយឥតសំណងមិនមែនរដ្ឋាភិបាលលើសពី ១.៣៦ លានដុល្លារអាមេរិក

អានច្រើនបំផុត