ហ្វីលីពីនវាយតម្លៃខ្ពស់ចំពោះសមត្ថភាពដឹកនាំរបស់វៀតណាម

16:22 | 08/09/2020 (ប្រែសម្រួលដោយ ហេង វុធ្ធី)

យុគសម័យ - អនុប្រធានសភាហ្វីលីពីន បានវាយតម្លៃថាក្នុងតំណែងជាប្រធាន AIPA ២០២០ រដ្ឋសភាវៀតណាមបានបង្ហាញពីសមត្ថភាពរបស់ខ្លួនក្នុងការដឹកនាំសភាជាសមាជិក AIPA ប្រឈមមុខនឹងវិបត្តិជំងឺកូវីដ១៩។

ប្រធានរដ្ឋសភាវៀតណាមលោកស្រី Nguyen Thi Kim Ngan ប្រធាន AIPA -៤១ និងជាអនុប្រធានអចិន្ត្រៃយ៍នៃរដ្ឋសភាវៀតណាមលោកស្រី Tong Thi Phong

ក្នុងបរិបទនៃជំងឺរាតត្បាតសកលកូវីដ១៩ ដែលកំពុងតែវិវត្តន៍ដ៏ស្មុគស្មាញនាបច្ចប្បន្ននេះ សម័យប្រជុំនៃមហាសន្និបាតអន្តរសភានៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (AIPA) លើកទី៤១ នៅតែស្ថិតក្នុង “តួនាទីយុទ្ធសាស្ត្រ” ដើម្បីរួមចំណែកដល់មូលដ្ឋានគ្រឹះនៃការសម្រាប់សម្របសម្រួលនិងរួមបញ្ចូលកិច្ចប្រឹងប្រែងរបស់សភា AIPA ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតដែលមិនធ្លាប់មានពីមុនមក។ នេះបើតាមការបញ្ជាក់របស់អនុប្រធានសភាហ្វីលីពីន លោក Raneo E. Abu ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន VNA ប្រចាំនៅអាស៊ីអាគ្នេយ៍មុនសម័យប្រជុំ AIPA ៤១ ដែលរៀបចំឡើងដោយប្រទេសវៀតណាមតាមរយៈប្រព័ន្ធអ៊ិនធរណេតនាថ្ងៃទី ៨ ដល់ថ្ងៃទី ១០ ខែកញ្ញា។

យោងតាមលោក Raneo បានមានប្រសាសន៍ថាជាមួយនឹងការដែល AIPA បានឈានមុខគេក្នុងកិច្ចខិតខំប្រឹងប្រែងនៅតំបន់ដោយឆ្ពោះទៅរកការអភិវឌ្ឍច្បាប់រួម និងការបង្កើតក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍផែនការសកម្មភាពប្រកបដោយនិរន្តរភាព ដើម្បីឆ្លើយតបនិងទប់ស្កាត់ជំងឺរាតត្បាត ជាការចាំបាច់គឺសមាជិកសភាអាស៊ានរបស់ AIPA ត្រូវការសហការនិងរួមបញ្ចូលធនធានដើម្បីបង្កើតគោលជំហររួមមួយក្នុងការប្រយុទ្ធប្រឆាំងនឹងការគំរាមកំហែងទាំងនេះ។ ទន្ទឹមនឹងនេះដែរ

អនុប្រធានសភាហ្វីលីពីន លោក Raneo E. Abu

អនុប្រធានសភាលោក Raneo E. Abu បានវាយតម្លៃថាក្នុងនាមជាប្រធាន AIPA ឆ្នាំ២០២០ និងក្រោមការដឹកនាំរបស់ប្រធានវៀតណាម លោកស្រី Nguyen Thi Kim Ngan រដ្ឋសភាវៀតណាមបានបញ្ជាក់ពីសមត្ថភាពនៃភាពជាអ្នកដឹកនាំសភាសមាជិក AIPA បានយ៉ាងល្អដើម្បីប្រឈមមុខនឹងវិបត្តិនៃជំងឺកូវីដ១៩ ដោយមានឆន្ទៈក្នុងការយកឈ្នះលើជម្ងឺរាតត្បាត ព្យាបាលស្នាមរបួសនិងជាសះស្បើយជាតំបន់នៃសាមគ្គីភាពការរួបរួមគ្នានិងការសម្របខ្លួនយ៉ាងសកម្មផងដែរ។ លោក Raneo បានបញ្ជាក់ថា តំណាងសភាហ្វីលីពីនបានវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មនិងការខិតខំអស់ពីសមត្ថភាពរបស់រដ្ឋសភាវៀតណាម ដែលបានឆ្លុះបញ្ចាំងតាមរយៈ កិច្ចខិតខំប្រឹងប្រែងដែលបានលើកឡើងខាងលើ បានរួមចំណែកក្នុងការជួយ AIPA ស្តារតំបន់អាស៊ានឡើងវិញបន្ទាប់ពីវិបត្តិនៃជំងឺរាតត្បាតកូវីដ១៩ផងដែរ។ សមាជិកសភាហ្វីលីពីនរូបនេះ ក៏បានគាំទ្រចំពោះការអំពាវនាវរបស់រដ្ឋសភាវៀតណាមឱ្យបន្តកសាងគំនិតផ្តួចផ្តើមរួម ដើម្បីថែរក្សានិងការពារសមិទ្ធិផលឆ្ពោះទៅរកការបញ្ចប់ដំណើរការកសាងសហគមន៍ ក៏ដូចជានយោបាយសេដ្ឋកិច្ចសេដ្ឋកិច្ចនិងវប្បធម៌អាស៊ាននៅឆ្នាំ ២០២៥ ។

លើសពីនេះសមាជិកសភាហ្វីលីពីនក៏បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំនិងមិត្តភាពនៃរដ្ឋសភាវៀតណាមក្នុងដំណាក់កាលដ៏លំបាកបំផុតនៃតំបន់អាស៊ានក៏ដូចជាត្រូវបានជឿទុកចិត្តក្រោមអធិបតីភាពនៃរដ្ឋសភាវៀតណាម AIPA ២០២០ នឹងបន្តដើរតួនាទីយ៉ាងសំខាន់ដើម្បីធ្វើឱ្យតំបន់អាស៊ានមានភាពធន់នឹងស្អិតរមួតនិងសកម្មក្នុងការឆ្លើយតបទៅនឹងរាល់បញ្ហាប្រឈមនាពេលខាងមុខ៕

(ប្រែសម្រួលដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: tapchithongtindoingoai.vn)

(ប្រែសម្រួលដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត