វៀតណាមពង្រឹងការគាំទ្រដល់អង្គភាពអាជីវកម្មវៀតណាមក្នុងការនាំចេញទំនិញទៅកាន់ប្រទេសឡាវ

22:17 | 05/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅឡាវលោកស្រី Le Thi Phuong Hoa បានមានប្រសាសន៍ថាដើម្បីគាំទ្រដល់អង្គភាពអាជីវកម្ម ស្ថាប័នពាណិជ្ជកម្ម វៀតណាមប្រចាំនៅឡាវ បានធ្វើបញ្ជីសហគ្រាសវៀតណាមជាទៀងទាត់ដោយបញ្ជូនទៅកាន់ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសឡាវ ដើម្បីជូនដំណឹងដល់សហគ្រាសនៅប្រទេសឡាវដែលកំពុងត្រូវការ។

វៀតណាមពង្រឹងការគាំទ្រដល់អង្គភាពអាជីវកម្មវៀតណាមក្នុងការនាំចេញទំនិញទៅកាន់ប្រទេសឡាវ

នាថ្ងៃទី ៤ ខែកញ្ញា ទីប្រឹក្សាពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំនៅឡាវលោកស្រី Le Thi Phuong Hoa បានមានប្រសាសន៍ថាដើម្បីគាំទ្រដល់អង្គភាពអាជីវកម្ម ស្ថាប័នពាណិជ្ជកម្ម វៀតណាមប្រចាំនៅឡាវ បានធ្វើបញ្ជីសហគ្រាសវៀតណាមជាទៀងទាត់ដោយបញ្ជូនទៅកាន់ស្ថាប័នមានសមត្ថកិច្ចនៃប្រទេសឡាវ ដើម្បីជូនដំណឹងដល់សហគ្រាសនៅប្រទេសឡាវដែលកំពុងត្រូវការ។ ទន្ទឹមនឹងនោះរួមគ្នាជាមួយសហគ្រាសដើម្បីដោះស្រាយការលំបាកក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងពីរ។ ស្ថាប័នពាណិជ្ជកម្មវៀតណាមប្រចាំនៅប្រទេសឡាវក៏សម្របសម្រួលជាមួយក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មឡាវ ដើម្បីធ្វើការជាមួយមន្ទីរឧស្សាហកម្មពាណិជ្ជកម្ម និងសភាឧស្សាហកម្មនិងពាណិជ្ជកម្មខេត្តនៃប្រទេសឡាវដើម្បីពិភាក្សាអំពីយន្តការសហប្រតិបត្តិការក្នុងការភ្ជាប់ព័ត៌មាននិងគាំទ្រអង្គភាពអាជីវកម្ម។

ទីប្រឹក្សាពាណិជ្ជកម្មលោកស្រី Le Thi Phuong Hoa បានសង្កត់ធ្ងន់ថាតម្លៃពាណិជ្ជកម្មរវាងវៀតណាមនិងឡាវនៅពេលនេះជាពិសេសចាប់តាំងពីខែមីនារហូតមកដល់ពេលនេះបានធ្លាក់ចុះយ៉ាងខ្លាំងដែលក្នុងនោះទំហំពាណិជ្ជកម្មនៃការនាំចេញមានការថយចុះជាងទំហំពាណិជ្ជកម្មនៃការនាំចូល។ នេះភាគច្រើនបណ្តាលមកពីការរីករាលដាលនៃជំងឺ COVID-19។

គួរបញ្ជាក់ថា ការនាំចេញ - នាំចូលសរុបរវាងវៀតណាមនិងឡាវក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២០ សម្រេចបាន ៤៩១,៧ លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ១៤,៦% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ។ ក្នុងនោះវៀតណាមបាននាំចូលពីឡាវចំនួន ២១៤,៨៥ លានដុល្លារអាមេរិក ពោលគឺធ្លាក់ចុះ ៦,១% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ហើយការនាំចេញទៅកាន់ប្រទេសឡាវបានកើនឡើងដល់ ២៧៦,៨៥ លានដុល្លារពោលគឺធ្លាក់ចុះ ២០,២% ក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត