អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញអុជធូបគោរពវិញ្ញាក្ខ័ន្ធ ដល់លោកប្រធានហូជីមិញ

16:32 | 01/09/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញមកអុជធូបនៅផ្ទះលេខ ៦៧ នៃតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ទីក្រុងហាណូយ ដោយគោរពវិញ្ញាណក្ខន្ធដ៏ខ្ពង់ខ្ពស់របស់លោកប្រធានហូជីមិញដែលជាថ្នាក់ដឹកនាំដ៏ជាទីស្រឡាញ់របស់ប្រជាជនវៀតណាម។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញអុជធូបគោរពវិញ្ញាក្ខ័ន្ធ ដល់លោកប្រធានហូជីមិញ

ក្នុងឱកាសអបអរសាទរខួបលើកទី ៧៥ នៃទិវាបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ (ថ្ងៃទី២ ខែកញ្ញា) នាព្រឹកថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២០ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានអញ្ជើញមកអុជធូបគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅផ្ទះលេខ ៦៧ តំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ ទីក្រុងហាណូយ។ ថ្ងៃទី ២ ខែកញ្ញាឆ្នាំនេះទូទាំងប្រទេសក៏បានប្រារព្វខួបលើកទី ៧៥ នៃទិវាបុណ្យេករាជ្យជាតិ (២ កញ្ញា ឆ្នាំ១៩៤៥ -២ កញ្ញា ឆ្នាំ ២០២០) ដែលជាព្រឹត្តិការណ៍ដ៏មហោឡារឹតរបស់ប្រទេសជាតិ ហើយក៏ជាគម្រប់ខួប ៥១ ឆ្នាំនៃទិវាដែលោកប្រធានហូជីមិញបានចែកឋានជារៀងរហូតផងដែរ។

ថ្លែងនៅទីនេះ អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong បានសង្កត់ធ្ងន់ថា៖“ ភារកិច្ចរបស់យើងទាំងអស់គ្នាគឺត្រូវបំពេញបំណងប្រាថ្នាឲ្យបានសម្រេចនូវសេចក្តីប្រកាសឯករាជ្យជាតិដែលជាឯកសារដំបូងបង្អស់នៃប្រទេសវៀតណាមសាធារណៈប្រជាធិបតេយ្យដែល ត្រូវបានគេស្គាល់ពាសពេញពិភពលោក ដើម្បីរក្សាឯករាជ្យភាព និងសេរីភាពរបស់ប្រទេសជាតិក្រោមគ្រប់រូបភាពជាពុំខានឡើយ” ។

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong អញ្ជើញថតរូបជាមួយកម្មាភិបាលនិងបុគ្គលិកនៅតំបន់កេរ្តិ៍ដំណែលលោកប្រធានហូជីមិញ

អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong ក៏បានបានបញ្ជាក់ផងដែរថានៅឆ្នាំនេះការប្រារព្ធទិវាបុណ្យឯករាជ្យជាតិគឺចំពេលដែលគ្រប់លំដាប់ថ្នាក់បក្សនៅទូទាំងប្រទេសត្រៀមរៀបចំមហាសន្និបាត ដើម្បីឈានទៅរៀបចំមហាសន្និបាតទូទាំងប្រទេសលើកទី XIII របស់ បក្ស ដែលជាព្រឹត្តិការណ៍ដ៏ពិសេសនិងសែនសំខាន់របស់បក្សនិងប្រទេសជាតិផងដែរ។ ដូចអ្វីដែលលោកប្រធានហូជីមិញនិយាយថាមហាសន្និបាតបក្សគឺជាព្រឹត្តិការណ៍ដ៏សែនសំខាន់ណាស់សម្រាប់បក្សនិងប្រជាជាតិ ដែលធ្វើឱ្យបក្សនិងប្រជាជនកាន់តែរួបរួមគ្នាថែមទៀតផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: vietnamplus.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ក្រុង Can Tho ជម្រុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មជាមួយប្រទេសប៉ាគីស្ថាន
វៀតណាមគឺជាគោលដៅទេសចរណ៍ដែលភ្ញៀវទេសចរកូរ៉េខាងត្បូងជ្រើសរើសច្រើនជាងគេចំណាត់ថ្នាក់ទីពីរ
ការបង្កើនការត្រួតពិនិត្យដំណើរការបោះពុម្ពផ្សាយដើម្បីបង្ការនិងទប់ស្កាត់ការបំពាន
ជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីរវៀតណាម - ជប៉ុន
ដាណាំងប្រគល់ថវិកាចំនួន ១ ប៊ីលានដុងគាំទ្រមូលនិធិ "តបស្នងសងគុណ" ខេត្តក្វាងទ្រី

អានច្រើនបំផុត