កូរ៉េខាងត្បូងនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន

10:35 | 31/08/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ​​កូរ៉េខាងត្បូងក្លាយជាដៃគូពាណិជ្ជកម្មធំជាងគេទី ៥ និងជាដៃគូវិនិយោគធំជាងគេទី ៧ ក្នុងចំណោមដៃគូខាងក្រៅរបស់អាស៊ានក្នុងឆ្នាំ ២០១៩ ។

កូរ៉េខាងត្បូងនៅតែជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់អាស៊ាន (ទិដ្ឋភាពនៃកិច្ចប្រជុំនេះតាមប្រព័ន្ធអនឡាញ)

ក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥២ និងសន្និសីទពាក់ព័ន្ធនានា (AEM-52) នាថ្ងៃទី ២៩ សីហា រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់ជាមួយសមភាគីកូរ៉េខាងតត្បូងតាមប្រព័ន្ធវីដេអូ។ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មវៀតណាម លោក Tran Tuan Anh និងរដ្ឋមន្ត្រីពាណិជ្ជកម្មកូរ៉េខាងត្បូង លោកស្រី Yoo Myung Hee អញ្ជើញធ្វើជាសហប្រធាននៃកិច្ចប្រជុំនេះ។

នៅក្នុងកិច្ចប្រជុំនេះ ភាគីទាំងពីរបានព្រមព្រៀងគ្នាលើការទទួលស្គាល់ផលប៉ះពាល់អវិជ្ជមាននៃជំងឺរាតត្បាត Covid-19 ព្រមទាំងបញ្ជាក់សារជាថ្មីម្តងទៀតនូវការប្តេជ្ញាសហការជាមួយគ្នាយ៉ាងសកម្មដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត ក៏ដូចជាអភិវឌ្ឍន៍សេដ្ឋកិច្ចនិងរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចតាម រយៈការបើកទីផ្សារនិងការធានាចង្វាក់ផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពនៅក្នុងតំបន់ជាពិសេសគឺសម្រាប់ទំនិញសំខាន់ៗដូចជាថ្នាំពេទ្យនិងស្បៀងអាហារជាដើម។

ទន្ទឹមនឹងនេះដែររដ្ឋមន្រ្តីទាំងឡាយក៏បានសង្កត់ធ្ងន់ពីសារសំខាន់នៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) ក្នុងឆ្នាំ ២០២០ រវាងភាគីនានា ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងស្ថេរភាពសង្គមផងដែរ។ រដ្ឋមន្រ្តីទាំងអស់បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចប្រជុំកំពូលអាស៊ាន - កូរ៉េខាងត្បូងនៅថ្ងៃទី ២៦ ខែវិច្ឆិកាឆ្នាំ ២០១៩ នៅទីក្រុងប៊ូសាន (កូរ៉េខាងត្បូង) ។ រដ្ឋមន្រ្តីទាំងឡាយបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ ស្តីពីការបន្តជំរុញការធ្វើសេរីភាវូបនីយកម្មពាណិជ្ជកម្មទំនិញសេវាកម្មនិងការវិនិយោគរវាងភាគីទាំងពីរ តាមរយៈការធ្វើឱ្យចាក់ស្តែងនូវនីតិវិធីរដ្ឋបាលនិងការតភ្ជាប់ជាមួយវិស័យឯកជនផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baoquocte.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត