យុគសម័យ - ទោះបីមានបញ្ហាមួយចំនួនជាយថាហេតុដោយត្រូវប្រើរថគ្រោះបម្រុងក៏ដោយ ប៉ុន្តែក្រុមរថគ្រោះបានបំពេញភារកិច្ចរបស់ខ្លួនក្នុងការប្រកួតនេះប្រកបដោយជោគជ័យដែលមានស្នាថៃស្ថិតនៅចំណាត់ថ្នាក់ទី ២ នៃព្រឹត្តិការណ៍។
ក្រុមរថក្រោះវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតព្រឹត្តិការណ៍រថក្រោះ Tank Biathlon 2020
ក្នុងក្របខ័ណ្ឌនៃការប្រកួតកីឡាយោធាអន្តរជាតិ Army Games ឆ្នាំ២០២០ នាថ្ងៃទី ២៩ ខែសីហាក្រុមរថក្រោះទី ៣ របស់ក្រុមរថក្រោះវៀតណាម បានចូលរួមការប្រកួតចុងក្រោយនៃវគ្គប្រកួតចម្រុះដែលធ្វើឡើងនៅទីក្រុងម៉ូស្គូ (ប្រទេសរុស្ស៊ី) ដើម្បីជ្រើសរើស ៤ ក្រុមឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Tank Biathlon 2020 ។
ក្រុមរថក្រោះវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតព្រឹត្តិការណ៍រថក្រោះ Tank Biathlon 2020
លទ្ធផលចុងក្រោយនៃការប្រកួតនេះ ក្រុមរថក្រោះមីយ៉ាន់ម៉ាបានបញ្ចប់ជាដំបូងដោយមានស្នាដៃប្រកួតក្នុងរយៈពេល ៣៣ នាទី និង៣៩ វិនាទី ទោះបីជាមិនបានបាញ់ចំត្រូវគោលដៅណាមួយឡើយ។ រីឯក្រុមវៀតណាមវិញបានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ២ ជាមួយនឹងស្នាដៃប្រកួតក្នុងរយៈពេល ៣៧ នាទី និង៥២វិនាទី ដោយោបាញ់ចំត្រូវគោលដៅ ៤/៥ ។ ក្រុមរថក្រោះកាតាបានបញ្ចប់ការប្រកកួតនេះក្នុងរយៈពេល ៤២ នាទី និង០៣វិនាទី ដោយបាញ់ចំត្រូវគោលដៅ២/៥ ។ ជាមួយនឹងស្នាដៃក្នុងវគ្គប្រកួតជម្រុះនេះ ក្រុមរថក្រោះវៀតណាមបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងពូលទី ២ នៃការប្រកួតរថក្រោះ Tank Biathlon ២០២០ ៕
(ប្រែសម្រួលដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: vovworld.vn)



មតិពីមិត្តអ្នកអាន