យុគសម័យ - តណាមបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏សំខាន់របស់លោកនាយករដ្ឋមន្រ្តីអាបេស៊ីនហ្សូន ចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម - ជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសុខសន្តិភាព វិបុលភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិផងដែរ។
វៀតណាមបានកោតសរសើរចំពោះការចូលរួមចំណែកដ៏សំខាន់របស់លោកនាយករដ្ឋមន្រ្តីអាបេស៊ីនហ្សូនចំពោះទំនាក់ទំនងវៀតណាម - ជប៉ុន (រូបថត៖ Reuters)
បន្ទាប់ពីនាយករដ្ឋមន្រ្តីជប៉ុនលោក អាបេស៊ីនហ្សូ ( Abe Shinzo) បានប្រកាសលាលែងពីតំណែងកាលពីថ្ងៃទី ២៨ ខែសីហា ដោយសារហេតុផលសុខភាព ភ្លាមៗបន្ទាប់មក សារធារណៈមតិនៅលើពិភពលោកបានផ្តោតការយកចិត្តទុកដាក់ទៅលើព្រឹត្តិការណ៍ ដែលត្រូវបានគេចាត់ទុកថាជាការគួរឲ្យភ្ញាក់ផ្អើលសម្រាប់នយោបាយរបស់ជប៉ុនក្នុងបរិបទដែលជំងឺរាតត្បាតកូវីដ១៩ (Covid-19) កំពុងវិវត្តន៍ដ៏ស្មុគស្មាញផងដែរ។នាថ្ងៃទី ២៨ ខែសីហា អ្នកនាំពាក្យក្រសួងការបរទេសវៀតណាម លោកស្រី Le Thi Thu Hang បានសង្កត់ធ្ងន់ថា៖ លោកអាបេស៊ីនហ្សូ ត្រូវបានប្រជាជនជប៉ុន ផ្តល់ទំនុកចិត្តក្នុងរយៈពេលច្រើនឆ្នាំកន្លងទៅក្នុងនាមជានាយករដ្ឋមន្រ្តីជប៉ុន ដោយសារលោកជាថ្នាក់ដឹកនាំដែលបានចូលរួមវិភាគទានជាច្រើនក្នុងការអភិវឌ្ឍ ប្រទេសជប៉ុន និងជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងតំបន់និងនៅលើពិភពលោកផងដែរ។ វៀតណាមបានវាយតម្លៃខ្ពស់ចំពោះការរួមវិភាគទានដ៏សំខាន់របស់លោកនាយករដ្ឋមន្រ្តីអាបេស៊ីនហ្សូន ចំពោះការអភិវឌ្ឍទំនាក់ទំនងវៀតណាម - ជប៉ុន ដើម្បីផលប្រយោជន៍ប្រជាជនទាំងពីរ ដើម្បីសុខសន្តិភាព វិបុលភាព កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍក្នុងតំបន់និងអន្តរជាតិផងដែរ។ វៀតណាមជូនពរលោកនាយករដ្ឋមន្រ្តីអាបេស៊ីនហ្សូហ្ស៊ីទទួលបាននូវសុខភាពល្អ បរិបូណ៍ សុភមង្គលនិងបន្តចូលរួមចំណែកដ៏សំខាន់ៗថែមទៀតក្នុងការអភិវឌ្ឍប្រទេសជប៉ុន ក៏ដូចជាកិច្ចសហប្រតិបត្តិការមិត្តភាពរវាងវៀតណាមនិងជប៉ុន៕
(បកប្រែដោយ ហេង វុធ្ធី)
(ប្រភពព័ត៌មាន: baoquocte.vn)

មតិពីមិត្តអ្នកអាន