ក្រុមហ៊ុន Intel ចង់ពង្រីកការវិនិយោគនៅក្នុងវៀតណាម

13:43 | 26/08/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាថ្ងៃទី ២៥ ខែសីហា នៅសន្និសិទវេទិកាអនឡាញសហគ្រាសទីក្រុងហូជីមិញ - សហរដ្ឋអាមេរិកក្នុងឱកាសខួបលើកទី ២៥ ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូត លោក Kim Huat Ooi អនុប្រធាននិងជាអគ្គនាយកក្រុមហ៊ុនទទួលខុសត្រូវមានកំរិត Intel Products វៀតណាមបានមានប្រសាសន៍ថា បន្ទាប់ពីការវិនិយោគមានតម្លៃ ១ ពាន់លានដុល្លារលើរោងចក្រនៅវៀតណាម ក្រុមហ៊ុន Intel គ្រោងទុកនឹងវិនិយោគទឹកប្រាក់ធំៗបន្ថែមទៀតនៅវៀតណាមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។

រោងចក្នៃរក្រុមហ៊ុន Intel នៅទីក្រុងហូជីមិញ

លោក Ooi ក៏បានវាយតម្លៃខ្ពស់ចំពោះបរិយាកាសអជីវកម្មរបស់វៀតណាម។ ក្រុមហ៊ុន Intel គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ដំបូង ដែលមានការវិនិយោគជាង ១ ពាន់លានដុល្លារនៅក្នុងទីក្រុងហូជីមិញ។ នេះគឺជាជោគជ័យដ៏ធំធេងសម្រាប់ការអភិវឌ្ឍន៍វិនិយោគនៅវៀតណាម។

មានហេតុផលជាច្រើនដែលក្រុមហ៊ុន Intel ជ្រើសរើសយកទីក្រុងហូជីមិញ ដើម្បីវិនិយោគ។ រឿងរ៉ាវស្តីអំពីជំងឺរាតត្បាត Covid-19 គឺជាឧទាហរណ៍ធម្មតា។ វៀតណាមបានធ្វើសកម្មភាពយ៉ាងឆាប់រហ័ស ហើយមានគោលនយោបាយខ្លាំងណាស់។ ទោះបីជាមានការរីករាលដាលនៃជំងឺរាតត្បាតជាលើកទីពីរក៏ដោយក៏រដ្ឋាភិបាលក៏មានល្បឿនលឿនក្នុងការគ្រប់គ្រងជំងឺរាតត្បាតដែរ។

ក្រុមហ៊ុន Intel ក៏បានវិនិយោគទឹកប្រាក់ចំនួន ២៥ លានដុល្លារនៅតាមសាកលវិទ្យាល័យចំនួន ៨ នៅទីក្រុងហូជីមិញ ដែលក្នុងនោះធ្វើការជាមួយនិស្សិតស្រីជាង ៧០០ នាក់។ ជាមួយនឹងមូលដ្ឋានគ្រឹះនេះ ក្រុមហ៊ុន Intel បានសាងសង់រោងចក្រវៀតណាមទៅជារោងចក្រដំឡើងនិងសាកល្បងធំជាងគេរបស់ក្រុមហ៊ុន Intel នៅលើពិភពលោក។ ក្រុមហ៊ុននេះបានបង្កើតការងារសម្រាប់ពលករចំនួន ៥០០០ អ្នកដោយមានជំនាញខ្ពស់។ ជាពិសេសក្រុមហ៊ុន Intel បានផលិតផលិតផលចំនួន ២ ពាន់លាននៅក្នុងខែមីនាឆ្នាំនេះ រួមមានឈីបអេឡិចត្រូនិច ឈីបកែច្នៃកុំព្យូទ័រនិងឧបករណ៍៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: baodautu.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត